ព័ត៌មានថ្មី
- អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋ China Media Group របស់ប្រទេសចិន នៅរសៀលថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Media Group របស់ប្រទេសចិន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដែលសំដៅពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានពន្យល់អំពីទំនាក់ទំនងដែលមានជាយូរមកហើយរវាងអាស៊ាន និងចិន ដែលគ្របដណ្តប់វិស័យកិច្ចសហប្រតិបត្តិការជាច្រើន។
- ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើតេស្តបើកបរសាក ល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយជោគជ័យ ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចម្លោះពី៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ។ ការតេស្តបើកបករសាកល្បងនេះធ្វើឡើង បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន៤គ្រឿង ផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះផងដែរ។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) បានយកចិត្តទុកដាក់ ចុះពិនិត្យ តាមដានដំណើរការធ្វើតេស្តសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។ ជាមួយគ្នាផងដែរ ក្រុមការងារបច្ចេកទេសបានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ […]
- តំណាងកម្មករ៩ម៉ឺននាក់ ដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកាអង្គការសង់ត្រាល់ ភ្នំពេញ៖សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការមួយទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារជ្រៀតជ្រែកក្នុងការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែកបាក់សហជីពនៅកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។ លោកបន្ថែមថា អង្គការសង់ត្រាល់បានចេញផ្សាយរបាយការណ៍ដែលធ្វើឲ្យមានការជះឥទ្ធិពលដល់អ្នកបញ្ជាទិញ អាចមានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងនៃសហជីព និងកម្មករនិយោជិតនៅកម្ពុជាទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពមានការងារធ្វើរបស់កម្មករនិយោជិតទាំងអស់។ លោក គឹម ចាន់សំណាង បញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់តែសម្ភាសន៍សហជីពចំនួន១០ នៃរោងចក្រ ១៤ បែរជាយកមកវាយតម្លៃជារួម ថានៅកម្ពុជាមានការរំលោភសិទ្ធិសេរីភាពសហជីព កម្មករនិយោជិតធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពីសិទ្ធិសេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាទាំងមូលឡើយ។សកម្ម ភាព និងរបាយការណ៍របស់អង្គការមួយមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អកកករ បំផ្លាញសន្តិភាព បំផ្លាញប្រជាធិប តេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។ លោកបញ្ជាក់ថា«របាយការណ៍សង់ត្រាល់មិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ […]
- ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រម ទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រ ឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការធ្វើរបាយការណ៍ពីក្រុម ការងារបច្ចេកទេស រួមជាមួយការពិភាក្សាពីទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡងប្រជែង ប្រព្រឹត្តទៅកាន់តែល្អប្រសើរស្របតាមនិយាមដែលបានដាក់ចេញ និងស្របតាមគោលការណ៍ដែលធ្លាប់បានអនុវត្តកន្លងមក។ ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១ នាក់ ឬស្មើរបីដងនៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុង ក្រោយ (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់ការប្រឡងលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជនចេញពីបេក្ខជនដែលមានសិទ្ធិប្រឡងចំនួនសរុប ៣៨,១៦៨នាក់។ តាមការ គ្រោងទុក អង្គប្រជុំបានកំណត់កាលបរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា […]
- សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធា ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហា សង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង […]
- សម្តេចធិបតី នាយករដ្ឋមន្ត្រីចេញសារលិខិតស្ដីពីការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី នាយករដ្ឋមន្ត្រីចេញសារលិខិតស្ដីពីការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយស្ថាបនិក Amity Circle និងសមាជិកស្ថាបនិក Amity Circle លោក Hassan Wirajuda នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយស្ថាបនិក Amity Circle បណ្ឌិត Marty Natalegawa ព្រមទាំងសមាជិកស្ថាបនិក Amity Circle លោក Hassan Wirajuda ។ នៅក្នុងឱកាសនោះ ពួកគាត់បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិ ការអាស៊ាន ដែលបានធ្វើសន្ទរកថាដែលថតទុកមុន នៅក្នុងកិច្ចប្រជុំចង្អៀត Amity Circle កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងបានចែករំលែកលទ្ធផលសំខាន់នៃកិច្ចប្រជុំនោះ។ បន្ថែមលើនេះ ពួកគាត់ក៏បង្ហាញពីការចាប់អារម្មណ៍ចង់អញ្ជើញឯកឧត្តមបណ្ឌិត កៅ គឹមហួន ចូលរួមនៅក្នុងព្រឹត្តិការណ៍នានាពេលអនាគត ផងដែរ។
- អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យកាហ្សាក់ស្ថាន បន្តធ្វើការជាមួយអាស៊ាន ក្នុងការរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ឯកឧត្តម Serzhan Abdykarimov បានជូនសារតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំអាស៊ាន ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃព្រហស្បតិ៍ទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអបអរសាទរឯកឧត្តម Serzhan Abdykarimov ក្នុងឱកាសទទួលភារកិច្ចថ្មី ហើយទន្ទឹងធ្វើការជាមួយគាត់ ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងកាហ្សាក់ស្ថានឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យកាហ្សាក់ស្ថាន បន្តធ្វើការជាមួយអាស៊ាន ក្នុងការរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងវិស័យដែលជាប្រយោជន៍ និងចាប់អារម្មណ៍រួម រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការអាស៊ានក៏បានលើកទឹកចិត្តឱ្យកាហ្សាក់ ស្ថាន បង្កើនការចូលរួមជាមួយអាស៊ាន តាមរយៈក្របខណ្ឌនៃអង្គការកិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ជាដើម។ ឯកឧត្តម Serzhan Abdykarimov បានទទួល ស្គាល់ពីតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ គាត់ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាហ្សាក់ ស្ថាន […]
- អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា នេះជាលើកទី១របស់ឯកឧត្តមដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងឯកឧត្តមបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលឯកឧត្តមបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា សមិទ្ធផលទាំងអស់នេះមិនមែនកើត ឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វាយឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិ ក៏ដូចជានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ […]
- សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃក ប្បាស នៃទឹកដីខេត្ត តាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ មានដូចជា៖ ហូលពិតាន ចំនួន០៣ សំពតហូលចំនួន១៧ សំពត់ផាមួងលាត ចំនួន០៥ សំពត់អន្លូញចំនួន០៤ អាវផាមួង ចំនួន០៤ អាវហូលចំនួន០៥ កន្សែងហូលពានាចំនួន០២ កាបូបហូលចំនួន០២ ក្រណាត់ហូល ចំនួន០១ ក្រមាសូត្រ ចំនួន០១។ ចំពោះសមុច្ច័យចំនួន៤៤សមុច្ច័យ មានដូចជា ហូលពិតាន សំពត់ហូល អាវផាមួង និងក្រណាត់ហូល ជាដើម ដែលបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨ និង៣០ នាទីព្រឹក ដល់ម៉ោង៤ល្ងាច។
- ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បំពេញទស្សនកិច្ចបន្តនៅប្រទេសវៀតណាម បន្ទាប់ពីកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ដើម្បីពិភាក្សាជាមួយមេដឹកនាំប្រទេស វៀតណាម បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយកូរ៉េខាងជើង សម្រាប់ការឈប់សម្រាកចុងក្រោយរបស់គាត់ ក្នុងដំណើរទស្សនៈកិច្ចប្រទេសពីរនៅតំបន់អាស៊ី។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងចំពោះលោក ពូទីន ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងអាណត្តិទី៥ របស់ពូទីន។ លោក ពូទីន រំពឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ពាណិជ្ជកម្ម និងប្រតិបត្តិការរូបិយ ប័ណ្ណ កសាងទំនាក់ទំនងទ្វេភាគីយូរអង្វែង។ វៀតណាម បានបន្តទំនាក់ទំនងយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយអតីតសហភាព សូវៀត ទោះបីជាប្រទេសនេះចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងចិន ក៏ដោយ។ ជំនួយពីរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រសង្រ្គាម និងការកសាងប្រទេសរបស់វៀតណាម នៅពេលសន្តិភាពបានចាប់ផ្ដើមឡើងវិញ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក នឹងបង្ហាញការយកចិត្តទុកដាក់លើឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទីក្រុងហាណូយ នៅតែជាមិត្តមួយក្នុងចំណោមមិត្តមួយចំនួនរបស់ទីក្រុងមូស្គូ។ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់បន្ទាប់ពីពុលស្រានៅប្រទេសឥណ្ឌា យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់បន្ទាប់ពីបានប្រើប្រាស់គ្រឿងស្រវឹងដែលមានជាតិពុលនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ អ្នកដែលពុលស្រាប្រហែល ៨០នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារជំងឺដូចជារាគខ្លាំងពេក ហើយបេីតាមគ្រូពេទ្យបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។ អាជ្ញាធរក៏បានផ្អាកមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូប និងសមាជិកដប់នាក់នៃក្រុមអនុវត្តច្បាប់ហាមឃាត់របស់រដ្ឋ ដែលការរត់ពន្ធគ្រឿងស្រវឹងខុសច្បាប់នៅក្នុងរដ្ឋនៅក្រៅប្រទេស សម្រាប់ការធ្វេសប្រហែស។ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ បន្ទាប់ពីផឹកស្រាសពីហាងចំរុះដែលនាំចូលខុសច្បាប់។ នាយករដ្ឋមន្រី្តរដ្ឋ Tamil Nadu លោក MK Stalin បានប្រកាសផ្តល់សំណងចំនួន ១លានរូពី ស្មើ នឹង ១២០០០$ ដល់គ្រួសារនៃអ្នកស្លាប់ និង ៥០០០០ រូពីសម្រាប់អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកទាមទារឲ្យរដ្ឋមន្ត្រីទទួលបន្ទុកត្រួតពិនិត្យការលក់គ្រឿងស្រវឹង គួរលាលែងពីតំណែងជាបន្ទាន់។ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន អញ្ជើញពិសាអាហារថ្ងៃត្រង់ការងាររៀបចំដោយលោកជំទាវតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារថ្ងៃត្រង់ការងាររៀបចំដោយលោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ មានការសន្ទនាគ្នាដោយត្រង់ទៅត្រង់មក ស្តីពីការវិវត្តន៍ថ្មីៗនៅក្នុងអាស៊ាន និងកិច្ចសហប្រតិបត្តិការពេលអនាគត ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលមានសារៈសំខាន់ចំពោះអាស៊ាន រួមទាំង ទំនាក់ទំនងជាមួយដៃគូសន្ទនា និងដៃគូខាងក្រៅរបស់អាស៊ាន។
- អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភារូម៉ានី ដឹកនាំដោយប្រធានគណៈកម្មការកិច្ចការអឺរ៉ុប ឯកឧត្តម Ştefan Muşoiu នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភារូម៉ានី ដឹកនាំដោយប្រធានគណៈកម្មការកិច្ចការអឺរ៉ុប ឯកឧត្តម Ştefan Muşoiu ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិធី និងមធ្យោបាយ ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-រូម៉ានី ក៏ដូចជា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហភាព អឺរ៉ុបផងដែរ។
- សម្ដេចធិបតី ណែនាំដល់គ្រប់បណ្ដាខេត្ត ឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត ភ្នំពេញ : ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


