ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ ថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀតដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែ ភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជាក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈនិងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែ ដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិពីក្រញាំបិសាចអាវខ្មៅ។ ក្រោយឆ្លងកាត់ឧបសគ្គរាប់សែនលានជំពូក ចលនាតស៊ូរំដោះជាតិក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ១៩៧៨។ បន្ទាប់មក រណសិរ្ស២ធ្នូ ក៏បានកកើតឡើងក្នុងឆ្នាំដដែលរហូតឈានដល់ជ័យជំនះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជីវិតខ្មែរគ្រប់គ្នាឱ្យរស់រានមានជីវិតដូចក្តីប្រាថ្នា។ ទោះបីបេសកកម្មទាមទារសិទ្ធិរស់រានមានជីវិតបានទទួលជោគជ័យ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាបន្តរែកពន់នូវអម្រែកដ៏សែនធ្ងន់នៅលើស្មា ពីព្រោះប្រទេសជាតិទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទាំទាំងហេដ្ឋារចនា សម្ព័ន្ធសង្គម […]
  • ឯកឧត្តមបណ្ឌិត លី ធុជ ៖ ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន (ហ្សឺណែវ, ស្វីស)÷ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងពិធីពិសារភោជនីយហារពេលល្ងាច ដែលបានរៀបចំដោយខាងភាគីស្វីស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងពិធីពិសារភោជនីយហារ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន តាមរយៈភាពជាដៃគូ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តដ៏មុតមាំ និងស្មារតីនៃកិច្ចសហប្រតិបត្តិការ ដែល “វាហាក់ដូចជាមិនអាចទៅរួចទេរហូតដល់វារួចរាល់” “It always seems impossible until it is done” និងកំពុងក្លាយជាការពិត សម្រាប់ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) គឹលើសពីឯកសារច្បាប់ និងជាពន្លឺនៃក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សលោក តំណាងឱ្យការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការកម្ចាត់ពិភពឃាតករលាក់មុខនាំមកនូវការឈឺចាប់មិនអាចនឹកស្មានដល់ជីវិតរាប់មិនអស់។ អនុសញ្ញាអូតាវ៉ា បានបង្ហាញឱ្យឃើញពីមនុស្ស […]
  • សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគ យល់គ្នាលើឯកសារចំនួន ៣ រួមមាន បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។
  • ប្រធានាធិបតីសិង្ហបុរី ចាត់ទុកសក្ដានុពលធនធាន មនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការការជំរុញការអភិវឌ្ឍ ក្នុងជំនួបពិភាក្សាការងារ នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់សាធារ ណរដ្ឋសិង្ហបុរី បន្ទាប់ពីសម្ដេចធិបតី បានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ ២០១៨។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិ បតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធាន មនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុ ពលផ្សេងៗទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី […]
  • កម្ពុជា និងសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព មេដឹកនាំកំពូលរបស់កម្ពុជា និងសិង្ហបុរី បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។ ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិ សោធន៍លើវិស័យសំខាន់ៗ រួមមាន៖ (១) ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេ សនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត (២) កិច្ចសហ ប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម […]
  • មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០៖៤០នាទី កម្លាំងជំនាញ(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី២ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៩នាក់ (ស្រី២នាក់) (វៀតណាម២នាក់ ចិន៦នាក់ និងខ្មែរ១នាក់) រួមទាំងដកហូតវត្ថុតាងរួមមាន៖ ១៖ គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥ គ.ក្រ ៤២៣.០២ក្រាម ២៖ […]
  • ២៥ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងសរុបចំនួន២៤៩ករណី និងឃាត់ខ្លួនយុវជនសរុបចំនួនជាង ៩០០នាក់ ភ្នំពេញ: ២៥ថ្ងៃ នៃការចេញបញ្ជារបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពោលគិត ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នសមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាបក្មេងទំនើងសរុបចំនួន២៤៩ករណី និងឃាត់ខ្លួនយុវជនសរុបចំនួនជាង ៩០០នាក់។ បើយោងតាមការបញ្ជាក់ របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការកន្លងទៅនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណ រដ្ឋសិង្ហបុរីនៅថ្ងៃទី១៨-១៩ ខែមិថុនានេះ។ ក្នុងដំណើរទស្សន កិច្ច នេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី និងឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ ក្រៅពីនេះ សម្តេចធិបតី នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ផងដែរ៕
  • ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយឆ្លងកាត់ការអនុវត្ត៥ដំណាក់កាលធំៗ ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួង មហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពល រដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។ ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៤ គឺជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ បើតាមឯកឧត្តម សួស ប្រាថ្នា ដំណាក់កាលនេះ គឺជាការឈានទៅដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប ដែលកាលណោះមិនទាន់ក្លាយជាក្រុងនៅឡើយ។ ដំណាក់កាលទី២ គឺឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលជាដំណា ក់កាលដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ […]
  • រាជរដ្ឋាភិបាលកំពុងផ្តល់ជំនាញដល់ពលរដ្ឋដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ភ្នំពេញ៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារ និងជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបានផ្តល់ឱកាសសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈ សំដៅឱ្យមានជំនាញច្បាស់លាស់ក្នុងជីវិត ដើម្បីសម្រេចបាននូវគោលដៅ អនាគតកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចសម្រេចបាននូវគោលដៅនេះទេ ប្រសិនបើប្រជាពលរដ្ឋ មិនមានឱកាសការងារ និងជំនាញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលខាងមុខ និង កាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា […]
  • សម្តេចធិបតី អញ្ជើញចូលរួមពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្ត កណ្តាល។ គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះនេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ ។ ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារអាម៉េរិក ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោ យតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ដោយស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរ […]
  • សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ២០២៤។ ស្ពានអាកាសភ្លោះ ដែលបើកការដ្ឋានសាងសង់នេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៥។ ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈ ពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦ លាន ២សែន ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ […]
  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើមក្នុងយុទ្ធនាការដាំដើមឈើ ១ លានដើម” អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងធ្វើការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម ដែលគាំទ្រលើ “យុទ្ធនាការដាំដើមឈើ ១លានដើម”។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។ ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២ ០០០ ដើមជូនចំពោះក្រសួងបរិស្ថាន ចំនួន ៥០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង ចំនួន ២០ ០០០ ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង។ កូនឈើចំនួន ៥០០០ ដើមដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។ក្នុង ចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន ៧ […]
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារជាមួយថ្នាក់ដឹក នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំទទួលបន្ទុក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនថ្នាក់ដឹកនាំនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីពង្រឹងការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ស្របតាមគោលនយោ បាយរបស់ក្រសួងសុខាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារចុះបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងការចុះប្រវេទន៍គ្រឿងសម្អាង ដោយជំរុញការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងពង្រឹងការងារនិយ័តកម្មឱ្យបានល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ នាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណផលិតផល គ្រឿងសម្អាង មជ្ឈមណ្ឌលថែរក្សារសម្ផស្ស និងការចុះត្រួពិនិត្យផ្ទាល់នៅតាមភោជនីយដ្ឋាន […]
  • រោងចក្រសហគ្រាសចំនួន៣យ៉ាងតិច នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បាននិងកំពុងបំពាក់ប្រព័ន្ធស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ រោងចក្រសហគ្រាសចំនួន៣យ៉ាងតិច នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បាននិងកំពុងបំពាក់ប្រព័ន្ធស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ នៅក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបជាពិសេសនឹងភាពស្អាតរបស់កម្ពុជា។ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយក្រុមហ៊ុន Global Fabrication and Engineering (GFE) CO.,LTD នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ជូនតំបន់សេសកិច្ចពិសេសមេនហាតធេនក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមការងារបានដំទ្បើងឧបករណ៍រួមមាន៖ Controller, Sensor, Water Tank, Electronic Protection និងនៅបំពាក់ទូរController ប្រព័ន្ធភ្លើង និង Internet។ ដោយទ្បែក បានបំពាក់ប៉ារ៉ាម៉ែត្រសម្រាប់ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវរួមមាន៖ pH, TSS, Temperature, COD, TOC និង Water Flow។ ជាលទ្ធផលនៃការធ្វើតេស្តសាកល្បងសំណល់រាវសម្អាតរួចនៅអាងប្រព្រឹត្តិកម្មចុងក្រោយ បានបង្ហាញថា គ្រប់ប៉ារ៉ាម៉ម៉ែត្រ ស្ថិតក្រោមស្តង់កំណត់របស់ក្រសួងបរិស្ថាន។ បន្ទាបន្ទាប់មក ក្រុមការងារបានជួបពិភាក្សាការងារបច្ចេកទេស លើឧបករណ៍ស្វ័យត្រួតពិនិត្យជាមួយរោងចក្រ TOP SPORTS។ ដោយឡែកនៅថ្ងៃសៅរ៍ ទី១៥ […]
   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)