ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន បានដាក់ឱ្យដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដាក់ឱ្យដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក រសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋ អាមេរិក៖ ភាពជាដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន” ។ ឯកឧត្តម បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងច្រើនរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក៏ដូចជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងពីទស្សនៈដើម្បីពង្រឹងកិច្ចសហការជាមួយអាស៊ាន នៅទូទាំងសសរស្តម្ភសហគមន៍អាស៊ាន ដោយដើរតួនាទីកាន់តែធំធេង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងការប្រឈមផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង។  
  • អគ្គលេខាធិការអាស៊ាន ចូលរួមពិសាអាហារការងារថ្ងៃត្រង់ ជាមួយលោកស្រីនាយកប្រតិត្តិមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក នៅរសៀលថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមពិសាអាហារការងារថ្ងៃត្រង់ ជាមួយលោកស្រី Hee-Eun Kim ប្រធាន និងជានាយកប្រតិត្តិមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងការងារមួយចំនួនទៀតដែលអាស៊ាន បាននិងកំពុងធ្វើ។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងារសារព័ត៌ មានដ៏ល្បីល្បាញ នៅរសៀលថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងារសារព័ត៌មានដ៏ល្បីល្បាញមួយចំនួន ដែលគ្របដណ្តប់លើបញ្ហាតំបន់ និងសកលលោក។ តុមូលនេះ ផ្តោតលើគោលបំណងនៃទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន មកសហរដ្ឋអាមេរិក និងការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ជាដើម។
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក ជំទាវ Gina M. Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅរសៀលថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក ជំទាវ Gina M. Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក រួមមាន គំនិតផ្តួចផ្តើម និងសកម្មភាពកិច្ចសហប្រតិបត្តិការនានា នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ និងការចូលរួមផ្នែកសេដ្ឋកិច្ចដែលត្រូវបានពង្រីករវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពី វិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាននាពេលអនាគត ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច អាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែខ្លាំងក្លាផងដែរ។
  • អគ្គលេខាធិការអាស៊ាន និងអនុរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈអាមេរិក ពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអា មេរិកឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Elizabeth M. Allen អនុរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈ និងកិច្ចការសាធារណៈរបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធ ទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ។ កិច្ចពិភាក្សាជាន់ខ្ពស់នេះ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក្នុងវិស័យសំខាន់ៗ ដែលជួយធ្វើជាស្ពានចម្លងរវាងវប្បធម៌ និងផ្តល់អំណាចដល់ជំនាន់អនាគត។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការបង្កើនការយល់ដឹងទៅវិញទៅមក សប្បាយរីករាយនឹងកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែប និងផ្តល់អំំំណាចឱ្យមេដឹកនាំវ័យក្មេង ដើរតួនាទីសំខាន់ ក្នុងការរៀបចំអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
  • ក្រុម Houthi របស់យេម៉ែន បានដាក់គោលទៅលើកប៉ាល់របស់ក្រិកនៅក្នុងសមុទ្រក្រហម ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនបានអះអាងទទួល ខុសត្រូវចំពោះការវាយ ប្រហារលើនាវាមុជទឹក និងមីស៊ីលតូចមួយ បានធ្វើឱ្យកប៉ាល់ដឹកទំនិញ របស់ក្រិកមួយគ្រឿងចូលទឹក និងត្រូវការការជួយ សង្គ្រោះនៅជិតកំពង់ផែសមុទ្រក្រហម Hodeidah។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងតែមានសង្រ្គាមជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានគ្រប់គ្រងលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន និងតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ខ្លួន។ ក្រុម Houthi បានពន្លិចកប៉ាល់មួយ រឹបអូសយកនាវាមួយទៀត និងបានសម្លាប់អ្នកធ្វើដំណើរតាមសមុទ្របីនាក់ក្នុងការវាយ ប្រហារជាច្រើនលើក។ ប្រតិបត្តិការពាណិជ្ជកម្មតាមដែន សមុទ្ររបស់ចក្រភពអង់គ្លេស ដែលដើរតួជាបំពង់បង្ហូរប្រេងរវាងប្រតិបត្តិករនាវា និងយោធា និងកងកម្លាំងសន្តិសុខ បាននិយាយកាលពីថ្ងៃពុធថា អ្នកដែលមានទង់ជាតិលីបេរីយ៉ា កំពុងជិះលើទឹក និងមិនស្ថិតនៅក្រោមការបញ្ជារបស់នាវិកទេ បន្ទាប់ពីមានការខូចខាតដល់បន្ទប់ម៉ាស៊ីន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ប៉ះទង្គិចគ្នាជាមួយនឹងក្រុមប៉ូលីសក្នុងប្រទេសអាហ្សង់ទីន ប៉ូលិសក្នុងប្រទេសអាហ្សង់ទីន បានប៉ះទង្គិចគ្នា ជាមួយនឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅខាងក្រៅសភា ជាកន្លែងដែលសមាជិកព្រឹទ្ធសភា គ្រោងនឹងពិភាក្សាលើច្បាប់ស្តីពីកំណែទម្រង់រដ្ឋាភិបាល និងសេដ្ឋកិច្ចដែលស្នើឡើងដោយប្រធានាធិបតីសេរីនិយម Javier Milei។ ក្រុមបាតុករមកពីក្រុមសង្គមផ្សេងៗ និងសហជីព បានប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីសម្តែងការប្រឆាំងរបស់ពួកគេចំពោះកំណែទម្រង់ដែលបានស្នើឡើង។ ការអនុម័តនៅក្នុងសភាតំណាងរាស្រ្ត ត្រូវបានធ្វើរួចហើយរួមមានការប្រ កាសអំពី “ភាពអាសន្នជាសាធារណៈក្នុងផ្នែករដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថាមពល សម្រាប់រយៈពេលមួយឆ្នាំ” ដែលនឹងផ្ទេរអំណាចនីតិបញ្ញត្តិនៅក្នុងតំបន់ទាំងនោះទៅឱ្យនាយកប្រតិបត្តិ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កងនាវាកងទ័ពជើងទឹករុស្ស៊ី រួមទាំងនាវាចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់ប្រទេសគុយបា នាវាចម្បាំង Admiral Gorshkov របស់រុស្ស៊ី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Kazan និងកប៉ាល់ប្រេងឥន្ធនៈ បានមកដល់ប្រទេសគុយបា។ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ បានបង្ហាញកម្លាំងដោយទីក្រុងមូស្គូចំពេលមានភាពតានតឹង កើនឡើងជុំវិញការឈ្លានពានអ៊ុយក្រែន។ ប្រទេសគុយបា ជាសម្ព័ន្ធមិត្តដ៏យូរលង់របស់រុស្ស៊ី បានស្វាគមន៍ការមកដល់របស់កប៉ាល់ ជាមួយនឹងកាំភ្លើង ២១ដើម ខណៈពេលដែលអ្នកការទូតរុស្ស៊ីគ្រវីទង់ជាតិរុស្ស៊ីតូចៗ និងថតរូប Selfie ប្រឆាំងនឹងផ្ទៃខាង ក្រោយនៃបន្ទាយប្រវត្តិសាស្ត្ររបស់កំពង់ផែ។ ការដាក់ពង្រាយនៃកងទ័ពជើងទឹករុស្ស៊ី នៅជិតសហរដ្ឋអាមេរិកបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោក ខាងលិចមួយចំនួនរបស់អ៊ុយក្រែន បានអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់អាវុធរបស់ពួកគេលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី ចំពេលមានការវាយលុកជាថ្មីរបស់រុស្ស៊ីលើតំបន់ Kharkiv ភាគឦសាន និងការខ្វះខាតកម្លាំងទាហាន និងការខ្វះខាតគ្រាប់រំសេវ ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • សម្តេចធិបតី÷ ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ពីព្រោះមនុស្សជាអ្នកបង្កើតផែនការ ជាអ្នកដឹកនាំអនុវត្តផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ពីព្រោះមនុស្សជាអ្នកបង្កើតផែនការ ជាអ្នកដឹកនាំអនុវត្តផែនការ ជាអ្នកតាមដាន ត្រួតពិនិត្យផែនការ ជាអ្នកកែសម្រួល និងជាអ្នកធ្វើការវិវត្តផែនការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ពីព្រោះមនុស្សជាអ្នកបង្កើតផែនការ ជាអ្នកដឹកនាំអនុវត្តផែនការ ជាអ្នកតាមដាន ត្រួតពិនិត្យផែនការ ជាអ្នកកែសម្រួល និងជាអ្នកធ្វើការវិវត្តផែនការ។ ជាក់ស្ដែងសាលាលីមកុងវីង បានមកបើកសាលានៅកម្ពុជាអស់រយៈពេល ១៦ឆ្នាំមកហើយ ហើយបើគ្មានមនុស្សដឹកនាំកែ សម្រួលជាប្រចាំទេ នោះនឹងមិនអាចទទួលបានជោគជ័យបែបនេះទេ ពីព្រោះកុំព្យូទ័រមានមនុស្សជាអ្នកចុច មិនមែនកុំព្យូទ័រចេះចុចបញ្ជារដោយខ្លួនឯងនោះទេ។ ទោះបីមាន Chat GPT ក៏ដោយ ប៉ុន្តែក៏នៅតែត្រូវការមនុស្សជាអ្នកបញ្ជារដដែល។ សម្តេចធិបតី បានថ្លែងបន្តថា ការដឹកនាំកសាងប្រទេសមួយ គេត្រូវការធនធានមនុស្សដែលរស់រវើក ដូចនេះធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេស ជាតិយើងអភិវឌ្ឍរីកចម្រើនដោយនិរន្តរភាព និងប្រកបដោយចីរភាព។ នេះជាកិច្ចការសំខាន់ ពីព្រោះមនុស្សខុសពីព្រះ ខុសពីឧបករណ៍ ទោះបីកុំព្យូទ័រមានភាពវៃឆ្លាតយ៉ាងណាក៏ដោយ ក៏មកដល់ម៉ោងនេះកុំព្យូទ័រនៅមិនអាចវិវត្តដោយខ្លួនឯងបានទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យលីមកុកវីង […]
  • សម្តេចតេជោ ហ៊ុន សែន÷ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក […]
  • សម្តេចធិបតី ចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យក្នុងឆ្នាំសិក្សា ២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោល នយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណ ភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា […]
  • កិច្ចប្រជុំអន្តរក្រសួងបូកសរុបលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងបូកសរុបលទ្ធផលនៃកិច្ចប្រជុំគណៈកម្មា ធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ និងលើកទិសដៅការងារបន្តនាពេលអនាគត ដែលមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធចំនួន២០ នៅទីស្តីការក្រសួង។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ ប្រធានអនុក្រុមទាំង៣រួម មាន អនុក្រុមពាណិជ្ជកម្ម និងវិនិយោគ អនុក្រុមកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែរទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស និងអនុក្រុមកិច្ចសហប្រតិបត្តិការអភិវឌ្ឍ បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនៃអនុក្រុមនីមួយៗ នៅទីក្រុងព្រុចសែលលជូនអង្គប្រជុំ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ និងបានកោតសរសើរតំណាងក្រសួង/ស្ថាប័នចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប៕
  • អ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយដើម្បីជួសជុលប្រាសាទឡើងវិញ នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័ចខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។ លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងឱ្យដឹងថា ការងារស្វែងរកថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទភ្នំបាខែង មានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្ត សញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ពន្ធប្រាសាទ ក្រោយពីរកឃើញ។ ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុង៤សម័កាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី៥០ ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ៧០ទៅ៨០ភាគរយ បានមកផ្គុំឡើងវិញ។ លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្ម មានប្រសាសន៍ថា លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទ ពិសោធន៍ជាង១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ លោក ឆើត បញ្ជាក់ថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី៣ […]
  • ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោកប្រធានធនាគារ ADB បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមលើនេះ លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុល ភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល រដ្ឋ […]
  • ឯកឧត្តមហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយា ល័យសកម្មភាពកម្មករនិយោជិតរបស់ILO និងអង្គការអន្តរជាតិខាងនិយោជក(IOE) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅហ្ស៊ឺណែវ (ស្វីស)៖ នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបពិភាក្សាការងារជាមួយលោកស្រី Maria Helena ANDRÉ ប្រធានការិយាល័យសកម្មភាពកម្មករនិយោជិត នៃអង្គការអន្តរជាតិខាងការងារ(ILO ACTRAV) ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់លោកស្រី Maria Helena ANDRÉ អំពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យសកម្មភាពកម្មករនិយោជិតរបស់ILOក្នុងការពង្រឹងសមត្ថភាពភាពជាតំណាងនៃកម្មករនិយោជិត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពចាំបាច់នៃតួនាទីរបស់ការិយាល័យសកម្មភាពកម្មករនិយោជិតក្នុងការពង្រឹងជំនាញបច្ចេកទេសដល់កម្មករនិយោជិតនៅកម្ពុជាដើម្បីទាក់ទាញបន្ថែមទៀតនូវឧស្សាហកម្មដែលពឹងផ្អែកលើជំនាញដែលជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកស្រី ប្រធានការិយាល័យ បានថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្តេជ្ញា និងខិតខំប្រឹងប្រែងធ្វើការជាមួយការិយាល័យលោកស្រីផ្ទាល់ ក៏ដូចជាអង្គការអន្តរជាតិខាងការងារដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសនៅក្នុងរោងចក្រកាន់តែប្រសើរ និងសុខដុម។ ក្រៅពីនេះក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Renate Hornung-Draus អនុប្រធាន អង្គការអន្តរជាតិខាងនិយោជក(IOE)ផងដែរដើម្បីបន្តស្វែងយល់ និងកិច្ចសហប្រតិបត្តិការ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងនិយោជកដែលបានជួយពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជា។ ជាមួយគ្នានេះ លោកស្រីអនុប្រធានថ្លែងអំណរគុណរដ្ឋាភិបាលកកម្ពុជាក្នុងការបន្តគាំទ្រអង្គការរបស់លោកស្រីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសហព័ន្ធនិយោជកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងការធ្វើឱ្យបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)