ព័ត៌មានថ្មី
- សមាគមមិត្តយើងរៀបចំ កម្មវិធីកាត់សក់ចល័តលើកទីមួយ ដល់កម្មក-កម្មការិនី និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ដោយឥតគិតថ្លៃ កម្មវិធីកាត់សក់ចល័តនឹងធ្វើការកាត់សក់ដោយឥតគិតថ្លៃជូនកម្មករ កម្មការនី តាមបណ្តារោងចក្រ និងអ្នកក្រៅប្រព័ន្ធនៅក្នុងសហគមន៍មូលដ្ឋានបុរីញូវថោនអូរឌឹម ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីកាត់សក់ចល័តនេះគឺជាកម្មវិធីថ្មីមួយទៀតរបស់មិត្តយើងរៀបចំឡើងក្រោមកិច្ចសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ហើយនឹងរៀបចំឡើងជាប្រចាំនៅល្ងាចថ្ងៃអង្គារ ក្នុងសប្តាហ៍ទី២ រៀងរាល់ខែ។ ក្នុងកម្មវិធីលើកទី១មួយនេះ មានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេសខាងសក់ មកពីសាឡនចំនួន ២០នាក់ ផ្តល់សេវាកម្មកាត់សក់ជូនដល់បណ្តាមហាជនគោល ដៅដែលមកពីតំបន់ជុំវិញសហគមន៍ខាងលើ។ ទន្ទឹមនោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ ដែលបានចូលរួមទទួលសេវាកាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញការពេញចិត្ត និងអារម្មណ៍សប្បាយរីករាយផងដែរ ដែលសមាគមមិត្តយើងបានបង្កើតកម្មវិធីនេះឡើង ដោយអ្នកចូលរួមក៏សំណូម ពរឱ្យមានកម្មវិធីនេះនៅក្នុងមូលដ្ឋានរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ សូមជម្រាបថាសម្រាប់កាលវិភាគបន្ទាប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ សមាគមមិត្តយើងនឹងរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ […]
- អាស៊ាន និងសាកលវិទ្យាល័យមួយក្រុម ពិភាក្សាបានផ្តោតលើសារៈសំខាន់នៃសន្តិភាព ក្នុងការធានាបាននូវវិបុលភាពរបស់អាស៊ាន នៅល្ងាចថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានអញ្ជើញពិសាអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យមួយក្រុម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ កិច្ចពិភាក្សាបានផ្តោតលើសារៈសំខាន់នៃសន្តិភាព ក្នុងការធានាបាននូវវិបុលភាពរបស់អាស៊ាន។ ដោយទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃមេដឹកនាំវ័យក្មេង ក្នុងការរៀបចំអនាគតរបស់តំបន់ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីទស្សនៈ ស្តីពីកាលានុវត្តភាព និងការប្រឈមដែលតំបន់កំពុងជួបប្រទះ។ ភាគីចូលរួមទាំងអស់ ក៏បានរិះរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
- អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយថ្ងៃត្រង់រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅរសៀលថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយថ្ងៃត្រង់រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ នៅក្នុងឱកាសនោះ អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការកំពុងលេចឡើង នៅក្នុងបរិបទសេដ្ឋកិច្ចតំបន់ និងសកល ហើយបានពិភាក្សាលើកិច្ចសហការដែលអាចធ្វើទៅបាន រវាងអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអមេរិក-អាស៊ាន ដើម្បីជួយគាំទ្រល់ការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ក្នុងវិស័យដូចជា បរិវត្តកម្មឌីជីថល កាត់បន្ថយការប្រើប្រាស់កាបោន និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់ជាដើម។
- អាស៊ាន-USAID គូសបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់នៃគម្រោងនានា ទៅដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកស្រី Samantha Power អ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីពិភាក្សាលើសកម្មភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន-សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់នៃគម្រោងនានារបស់អាស៊ាន-USAID ទៅដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ទន្ទឹងអនុវត្តកម្មវិធីភាពជាដៃគូអាស៊ាន-USAID ដែលនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់អាស៊ាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិបាលកិច្ចល្អ ភាពធន់ និងស្ថិរភាពនៅក្នុងតំបន់។
- អគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកជំទាវ Jennifer M. Granholm រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានជួបជាមួយលោកជំទាវ Jennifer M. Granholm រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យថាមពល រួមទាំង សន្តិសុខ និងភាពធន់ផ្នែកថាមពល បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ទំនើប និងកំពុងលេចឡើង ព្រមទាំង សមាហរណកម្មទីផ្សារថាមពល ជាដើម។
- អគ្គលេខាធិការអាស៊ាន ជួបជាមួយតំណាងសមាគមវិជ្ជាជីវៈវ័យក្មេងសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានជួបជាមួយតំណាងសមាគមវិជ្ជាជីវៈវ័យក្មេងសហរដ្ឋអាមេរិក-អាស៊ាន នៅក្នុងជំនួបអាហារពេលព្រឹក។ នៅក្នុងឱកាសនោះ មានការពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍយុវជន និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ជាដើម។
- រួមគ្នាការពារធនធានធម្មជាតិ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ដើម្បីឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រាជធានីភ្នំពេញ៖ «ចូលរួមការពារធនធានធម្មជាតិ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ជំរុញឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត មានការអភិវឌ្ឍដោយចីរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាស ធាតុ និងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។ នេះជាការលើកឡើង របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងបំណងចំបងថែរក្សាបរិស្ថាន ជីវៈចម្រុះ និងធនធានធម្មជាតិ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថាយើងត្រូវការពារនិងអភិរក្សដី៖ ចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ទប់ស្កាត់ការទន្រ្ទានព្រៃយកដី ការកាប់ រុករានដីព្រៃដោយខុសច្បាប់ ប៉ះពាល់ព្រៃឈើ ធ្វើឲ្យដីត្រូវប្រឈមមុខនឹងសំណឹកកាន់តែខ្លាំង។ ជាមួយគ្នានេះយើងគិតគូលើការធ្វើកសិកម្មឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ក្នុងការធ្វើកសិកម្ម […]
- ក្រុមហ៊ុនធំៗ១១ បន្តសហការជាមួយ NEA ផ្តល់ឱកាសការងារជាង៥០០ កន្លែងដល់យុវជននៅក្នុងវេទិកាការងារ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៦៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១១ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន INVEST ក្រុមហ៊ុន URBAN HUB, ធនាគារស្ថាបនា និងក្រុមហ៊ុន VATTANAC ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច […]
- ៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈ ពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញ ផ្សាយ កាលពីថ្ងៃទី១០ ខែមិថុនា។សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ប្រមាណ ៤៨ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤ បានមកពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នេះឯង។ តាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបំផុត ផ្នែកទាំងអស់ដែលស្ថិតនៅក្រោមវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានដំណើរការល្អក្នុងអំឡុង ខែមករាដល់ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនការនាំចេញ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
- ក្រសួងបរិស្ថានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថាន ពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត” នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុងប៉ៃលិន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងខេត្តប៉ៃលិនប្រមាណ៤០០នាក់ ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក៥ មិថុនា គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជនសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែលកំពុងប្រឈមនឹងភពផែនដី។ ដើម្បីចូលរួមក្នុងចលនាពិភព លោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា […]
- អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការ ងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទ បេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ សូមបញ្ជាក់ ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
- ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈ កម្មាធិការអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅរសៀលថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការ ស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះតួនាទីដ៏សំខាន់របស់គណៈកម្មាធិការនេះ ក្នុងការជួយជំរុញភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។
- អាស៊ាន និង WB ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តព្រមទាំងបានរិះរកវិស័យថ្មីៗ ជាធ្វើកិច្ចសហការជាមួយគ្នាបាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភព លោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅរសៀលថ្ងៃចន្ទ ទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋ អាមេរិក។ នៅក្នុងឱកាសនោះ លោកស្រីអនុប្រធានធនាគារពិភព លោក បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន អំពី គំនិតផ្តួចផ្តើមនានារបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរថាមពល សន្តិសុខវាក់សាំង និងការធ្វើបរិវត្តកម្មឌីជីថល ជាដើម។ ភាគីទាំងពីរបានក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងអាស៊ាន និងធនាគារពិភពលោក ព្រមទាំងបានរិះរកវិស័យថ្មីៗដែលជាធ្វើកិច្ចសហការជាមួយគ្នាបាន។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាមួយទល់នឹងមួយជាមួយ ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានជួបពិភាក្សាមួយទល់នឹងមួយជាមួយ ឯកឧត្តមបណ្ឌិត Suriya Chindawongse ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មក ស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការចាប់អារម្មណ៍ និងជាកង្វល់របស់អាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សារកគំនិតថ្មីៗ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក កាន់តែមានអត្ថន័យថែមទៀត។
- តបតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Sara Minakara ទីប្រឹក្សាពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិជនមានពិការភាព ដើម្បីជជែកពីការពង្រឹងសិទ្ធិជនមានពិការភាពនៅទូទាំងអាស៊ាន។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការជំរុញឱកាសស្មើគ្នា និងបង្កើនការទទួលបានសិទ្ធិកាន់តែទូលំទូលាយសម្រាប់ជនដែលមានពិការភាព។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


