ព័ត៌មានថ្មី
- ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទទួលការចូលជួបជម្រាបលារបស់ ឯកអគ្គរដ្ឋទូតបង់ក្លាដែស ដែលចប់អាណត្តិបេសកកម្ម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ម៉ូហាមេដ អាប់ឌុល ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចំពោះការបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកអំពីទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅបង់ក្លាដែស កាលពីឆ្នាំ២០១៤ និង ទស្សនកិច្ចផ្លូវការរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់កា្លដែស នៅកម្ពុជា កាលពីឆ្នាំ២០១៧ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងបង់ក្លាដែស។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក។
- កម្ពុជា និងបេឡារុស ឯកភាពរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ នៅថ្ងៃទី0៧ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ឯកឧត្តម ឃួន ផុនរតនៈ និង ឯកឧត្តម Uladzimir Baravikou បានពិភាក្សាប្រកបដោយផ្លែផ្កាអំពីទំនាក់ទំនងការទូតដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ពិភាក្សារកដំណោះស្រាយបញ្ហាទ្វេភាគីសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ៕
- ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបង់ក្លាដេស នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ គឺមុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាស្តីពីអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេក ទេសដែលភាគីទាំងពីរបានសហការជាមួយគ្នាកន្លងមកដើម្បីអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា និងបង់ក្លា ដេសនឹងអាចបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ៕
- ក្រសួងបរិស្ថានបញ្ជប់ការសិក្សានិងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង៣ហិចតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង១ឆ្នាំ ស្ថាននីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នៃខេត្តសៀមរាប អាចធានាការបណ្តុះកូនឈើ បាន៣លានដើម ក្នុង១ឆ្នាំ ដែលនេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានបញ្ជាក់ដូចនេះ ក្នុងឱកាសចុះពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នាទីតាំងនៃគម្រោងសាសង់នៅតំបន់ភ្នំគូលែន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួន៥ រួមមានខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំ តាមប្រភេទឈើនីមួយៗ ដូចជាការបណ្តុះកូនឈើតូចៗ ជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ យ៉ាងតិចជាងមួយលានដើមជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របបៃតង តាមគេហដ្ឋាន តាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសារធារណៈមួយចំនួន និងតាមសហគមន៍តំបន់ការពារធម្មជាតិ និងមានប្រភេទដើមឈើខ្លះ សម្រាប់ផ្គត់ផ្គង់ដល់ការដាំ នៅតាមទីក្រុងផងដែរ […]
- កម្ពុជា បញ្ជាក់ជូនវឌ្ឍនភាពជូនដៃគូអភិវឌ្ឍស្តីពីសកម្មភាពមីន និងការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរពីពិភពលោកមួយដែលគ្មានមីន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភា ពនៃស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពជាប្រធានកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ ២០២៤។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពល រដ្ឋ និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបាន ចាត់ទុកវិស័យសកម្មភាពមីន ជាផែនការអាទិភាព និងដាក់ បញ្ចូលជាធាតុមួយយ៉ាងសំខាន់ ក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិ។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយ គ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ […]
- ការជ្រើសរើសសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា សូម៉ាលី ប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី ត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អាណត្តិពីរឆ្នាំ។ អ្នកតំណាងដែលទើបជាប់ឆ្នោតថ្មីនឹងជំនួសសមាជិកមិនអចិន្ត្រៃយ៍របស់អេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស។ សមាជិកដែលបានជាប់ឆ្នោតថ្មី នឹងទទួលបន្ទុកថ្មីរបស់ពួកគេនៅថ្ងៃទី ០១ខែមករា ឆ្នាំ ២០២៤ និងបម្រើរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ បេក្ខជនត្រូវតែទទួលបានការគាំទ្រពីពីរភាគបីនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ ដែលមានវត្តមាន និងបោះឆ្នោតនៅក្នុងសម័យប្រជុំមហាសន្និបាត ដើម្បីទទួលបានអាសនៈមិនអចិន្ត្រៃយ៍នៅលើក្រុមប្រឹក្សាសន្តិសុខ ដោយមិនគិតពីថាតើបេក្ខភាពនោះត្រូវបានប្រកួតប្រជែងឬអត់នោះទេ។ ចំណែកក្រុមនៃអឺរ៉ុបខាងកើត មិនប្រកួតប្រជែងនៅឆ្នាំនេះទេ ព្រោះអាសនៈមួយរបស់ខ្លួនដែលបច្ចុប្បន្នកាន់កាប់ដោយស្លូវេនីរហូតដល់ឆ្នាំ ២០២៥ មកបោះឆ្នោតជារៀងរាល់ឆ្នាំ។ ក្រុមប្រឹក្សាដែលមានភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ អាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ និងមានអំណាចក្នុងការដាក់ទណ្ឌកម្ម និងអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
- អាមេរិកជំរុញឲ្យអ៊ីស្រាអែល មានតម្លាភាពជុំវិញការវាយប្រហារសាលានៅហ្គាហ្សា អាមេរិកបានទាមទាតម្លាភាពពីអ៊ីស្រាអែល ជុំវិញការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ នៅសាលាកណ្តាលហ្គាហ្សា ដែលប្រមូលផ្តុំទៅដោយមនុស្សផ្លាស់ទីលំនៅនៅព្រឹកថ្ងៃព្រហស្បតិ៍។ អាមេរិកបានអំពាវនាវឲ្យអ៊ីស្រាអែល កំណត់អត្តសញ្ញាណជាសាធារណៈលើក្រុមយុទ្ធជនហាម៉ាស ដែលអ៊ីស្រាអែលបានសម្លាប់ ដូចដែលយោធាអ៊ីស្រាអែលបានប្រាប់ឈ្មោះពួកគេ ៩នាក់ដែរ។ ការស្លាប់ចុងក្រោយនេះកើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមនុស្ស ៤៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Gazan នៃ Rafah ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ពាណិជ្ជកម្មទំនិញបរទេសរបស់ចិន កើនឡើងក្នុងរយៈពេល៥ខែដំបូង ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានកើនឡើង ៦.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតជាប្រាក់យន់ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤ ។ ចាប់ពីខែមករាដល់ខែឧសភា ពាណិជ្ជកម្មទំនិញក្រៅប្រទេសរបស់ប្រទេសមាន ១៧,៥ ពាន់ពាន់លានយន់។ “សេដ្ឋកិច្ចរបស់ប្រទេសចិនបាននឹងកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំមក ជាមួយនឹងការងើបឡើងវិញប្រកបដោយនិរន្តរភាព និងសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មបរទេស”។ ប្រទេសចិនបានកំណត់គោលដៅប្រហែល ៥ភាគរយសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ដែលជាគោលដៅដែលមន្ត្រី និងអ្នកជំនាញជឿជាក់ថាអាចឈានដល់បានយ៉ាងល្អ ដោយពិចារណាលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏ត្រឹមត្រូវរបស់ប្រទេស និងល្បាយគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលគាំទ្រ៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
- ហុងកុងកំពុងចាត់វិធានការ ក្នុងការហាមឃាត់បារីអេឡិចត្រូនិកគ្រប់ប្រភេទ កាលពីថ្ងៃព្រហស្បតិ៍ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ទីក្រុងហុងកុង បានប្រកាសផែនការថ្មីមួយយ៉ាងក្តៅគគុក ស្តីពីការហាមឃាត់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ដោយលើកឡើងពីភាពចាំបាច់នៃតម្រូវការ ក្នុងការបញ្ចេញសកម្មភាព និងផលប៉ះពាល់នៃផលិត ផលនេះ ទៅលើសុខភាពរបស់យុវជន។ សេចក្តីប្រកាសនេះធ្វើឡើង ក្រោយរយៈពេលប្រហែលពីរឆ្នាំដែលទីក្រុងហុងកុងបានចេញបំរាមហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច ក៏ដូចជាផលិតផលម៉ាស៊ីនថ្នាំជក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Lo Chung-mau បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងនឹងហាមឃាត់ទាំងស្រុង នូវរាល់ជម្រើសផលិតផល សម្រាប់ជក់ជំនួសបារីទាំងអស់ ដោយសំដៅលើបារីអេឡិចត្រូនិច។ ហុងកុងបាន ហាមប្រាមការលក់ដូរបារីអេឡិចត្រូនិចសម្រាប់គោលបំណងពាណិជ្ជកម្ម” នឹងពង្រីកការហាមឃាត់ដល់អ្នកទិញលក់រាយ ទោះបីជាពួកគេមានបំណងជក់បារីជាលក្ខណៈឯកជនក៏ដោយ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសម៉ាឡេស៊ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Chang Lih Kang រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២៥។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរម៉ាឡេស៊ី សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញក្រុមហ៊ុនចាប់ផ្តើមថ្មីៗពាក់ព័ន្ធនឹងប្រព័ន្ធអេកូឡូស៊ី នៅក្នុងអាស៊ាន។
- ទូតរុស្ស៊ី ប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិចម្រុះវិស័យជាមួយកម្ពុជា ដើម្បីពូន ជ្រុំទំនាក់ទំនងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី មានប្រសាសន៏ថា កម្ពុជាជាមិត្តចាស់មិត្តគួរឱ្យទុកចិត្តជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយសម្ដេចតេជោបានផ្តល់នូវវិភាគទានយ៉ាងសម្បើម ចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា កម្ពុជា និងរុស្ស៊ីតែងតែបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យការបោះឆ្នោតនៅប្រទេសរៀងៗខ្លួន ហើយ ឯកឧត្ដមបានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែង រយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៊ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញថា ឯកឧត្ដម នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច ឯកឧត្តមបានសង្កេតឃើញថា ទំហំពាណិជ្ជកម្ម នៅតូចនៅឡើយ ដោយ ឯកឧត្ដម បញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ីមួយ ចំនួន […]
- អ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណ:ការសម្រុះ សម្រួលពិភាក្សាអំពីផែនការបទឈប់បាញ់ យោធាអ៊ីស្រាអែល បានបន្តការវាយលុកកណ្តាលតំបន់ហ្គាហ្សាជាមួយនឹងការវាយប្រហារ តាមអាកាសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកិច្ចពិភាក្សាអន្តរជាតិ ដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងបានចាប់ផ្តើមឡើងវិញ។ ភាពតានតឹង បានកើនឡើងខ្ពស់ នៅក្នុងឧបសម្ព័ន្ធភាគខាងកើតក្រុងហ្សេរុយសាឡឹម ខណៈដែលប៉ូលីសរាប់ពាន់នាក់បានយាម “ការដង្ហែទង់ជាតិ” ប្រចាំឆ្នាំរបស់អ៊ីស្រាអែល ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់កាលពីឆ្នាំមុន។ ការទម្លាក់គ្រាប់បែកនៅកណ្តាលហ្គាហ្សាបានសម្លាប់មនុស្ស ១១ នាក់នៅជិតជំរំ Al-Maghazi និង ២ នាក់នៅជិត Deir al-Balah។ មនុស្សយ៉ាងហោចណាស់ ៧០នាក់បានស្លាប់ និងជាង៣០០ នាក់ទៀតរងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបាននាំយកទៅមន្ទីរពេទ្យ Al-Aqsa ចាប់តាំងពីថ្ងៃអង្គារ បន្ទាប់ពី “ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពី អ៊ីស្រាអែល នៅកណ្តាលហ្គាហ្សា៕
- លោក ពូទីន ព្រមានលោកខាងលិចអំពីគ្រឿងសព្វាវុធអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រទេសរបស់លោកនឹងមិនបដិសេធការប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប្រសិនបើអធិបតេយ្យភាព ឬទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង ។ លោក បានឆ្លើយសំណួររាប់ចាប់ពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែររហូតដល់ផលប៉ះពាល់ដែលអាចកើតមានចំពោះប្រទេសដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការវាយ ប្រហារនៅក្នុងទឹកដីរុស្ស៊ី។ រដ្ឋាភិបាលរុស្ស៊ីពិចារណាជម្រើសនុយក្លេអ៊ែរ ប្រសិនបើអាវុធប្រល័យលោកត្រូវបានប្រើប្រាស់ប្រឆាំង នឹងប្រទេស ឬប្រសិនបើ “អត្ថិភា ពនៃរដ្ឋត្រូវបានគំរាមកំហែង។ ប្រសិនបើសកម្មភាពរបស់នរណាម្នាក់គំរាមកំ ហែងដល់អធិប តេយ្យភាព និងបូរណភាពទឹកដីរបស់យើង ចាត់ទុកថាវាអាចទៅរួចសម្រាប់យើងក្នុងការប្រើគ្រប់មធ្យោបាយក្នុងការកម្ចាត់ចោលរបស់ យើង៕
- ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរករបស់អង្គការ សហប្រជាជាតិ នៅតំបន់ហ្គាហ្សា សម្លាប់មនុស្សយ៉ាងហោច ណាស់ ២៧នាក់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ នៅបរិវេនសាលារៀនរបស់អង្គការសហប្រជាជាតិដែលប្រមូលផ្តុំទៅដោយមនុស្សរាប់រយនាក់ដែលផ្លាស់ទីលំនៅនៅកណ្តាលហ្គាហ្សា ដោយយន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីសសីុលពីរគ្រាប់នៅថ្នាក់រៀននៅជាន់ខាងលើនៃសាលាក្នុងជំរុំជនភៀសខ្លួននូស៊ីរ៉ាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើបរិវេណក្រុមហាម៉ាស់ ដែលបានបង្កប់នៅខាង ក្នុងសាលា Unrwa ក្នុងតំបន់ Nuseirat ។ IDFបានបញ្ជាក់ថា ការសម្លាប់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ដែលបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែល នៅពេលដែលមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ យ៉ាងហោចណាស់មនុស្ស ៣៦៥៨០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួង សុខាភិបាលដែលគ្រប់គ្រងដោយ ក្រុមហាម៉ាសរបស់ដែនដី៕
- អតីតបុគ្គលិក និងបុគ្គលិក លេីកឡេីងពីហានិភ័យនៃបញ្ញាសប្បនិមិត្ត(AI) របស់បុគ្គលិកបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អតីតបុគ្គលិក និងបុគ្គលិក ដែលបម្រើការងារនៅក្រុម ហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ធំៗជាច្រើន រួមទាំង Microsoft, OpenAI , Alphabet និង DeepMind ដែលជារបស់ Google បានបង្កើនការព្រួយបារម្ភអំពីហានិភ័យ ដែលបង្កឡើងដោយបច្ចេក វិទ្យាដែលកំពុងរីកចម្រើន គឺ AI។ តាមរយៈលិខិតចំហរមួយរបស់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ក្រុមហ៊ុន OpenAI សរុបចំនួន ១១នាក់ និងពីបុគ្គលិកនៅ DeepMind បាននិយាយថា ហេតុផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន AI បានរារាំងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់ពួកគេ។ ការព្រមានបន្ថែមទៀតអំពីហានិភ័យពី AI ដែលមិនមានការគ្រប់គ្រង ចាប់ពីការរីករាលដាលនៃព័ត៌មានមិនពិត ដល់ការបាត់ បង់ប្រព័ន្ធ AI ឯករាជ្យ និងការធ្វើឱ្យស៊ីជម្រៅនៃវិសមភាពដែលមានស្រាប់ ដែលអាចបណ្តា លឱ្យ “ការផុតពូជរបស់មនុស្ស។ លិខិតចំហគឺជាអត្ថបទចុងក្រោយបង្អស់ដែលលើកឡើងពីការព្រួយ បារម្ភអំពីសុវត្ថិភាពជុំវិញបច្ចេកវិទ្យា AI ដែលអាចផលិតបានយ៉ាងឆាប់រហ័ស និងថោកសមរម្យសម្រាប់អត្ថបទ រូបភាព និងសំឡេងដូចមនុស្ស។ ក្រុមនេះបានជំរុញឱ្យក្រុមហ៊ុន AI សម្របសម្រួលដំណើរការសម្រាប់និយោជិតបច្ចុប្បន្ន និងអតីតបុគ្គលិក ដើម្បីលើកឡើងពីកង្វល់ទាក់ទងនឹងហានិភ័យ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


