ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវរួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» កាលពីម្សិលម៉ិញ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិត ផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍមូលធនមនុស្សដ៏រឹងមាំដោយ លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ត្រាយអេស (Dr. Jaana Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៏ថា ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» ផ្តោតសំខាន់លើការលាតត្រដាងនូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។ ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ឧស្សាហកម្មថ្នាំជក់បានកែប្រែទម្រង់ ថ្មីៗ របស់ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី […]
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាឱ្យជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហ្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) និងសមាជិកនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(អាក្រា)។ ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជាឱ្យគោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីឱ្យការជ្រើសរើសពលករបម្រើការងារនៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដែលផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់ទេសន្តរប្រវេសន៍ករធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់។ ក្រៅតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងយន្តការគាំពាររបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកអង្គសិក្ខាសាលាថា ការធ្វើទេសន្តរប្រវេសន៍មួយដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយនិងសប្បាយចិត្តដែលរួមមានភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន រដ្ឋាភិបាលនៃប្រទេសទទួល ក្រុមហ៊ុនជ្រើសរើសពលករនៃប្រទេសបញ្ជូន និងក្រុមហ៊ុនឯកជននៃប្រទេសទទួល រួមទាំងទេសន្តរប្រវេសន៍ករ។ គួររំលឹកថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌នេះ នឹងផ្តល់ឱកាសដល់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់យល់ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ញតិ្ត និងគោលនយោបាយដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករទេសន្តរប្រវេសន៍ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តគោលការណ៍ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា។ បន្ថែមពីនេះ សិក្ខាសាលាក៏នឹងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍នៃក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌវាយតម្លៃ និងបញ្ជីត្រួត ពិនិត្យនៃការអនុវត្តក្រមសីលធម៌។ មួយវិញទៀត សិក្ខាសាលាក៏នឹងបង្កើនសមត្ថភាព ចំណេះដឹងអំពីគោលការណ៍ការជ្រើសរើស និងបង្កើនការអនុវត្តការជ្រើសរើសពលករទេសន្តរប្រវេសន៍ប្រកបដោយប្រសិទ្ធភាព៕
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ គឺកំពង់ផែពហុបំណងកំពតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះហៅថា កំពង់ផែអន្តរជាតិកំពត។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបាន សម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញ ដោយសារកុំឱ្យមានការយល់ច្រឡំ ពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ១នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឱ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី១ មុនគេតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមិនទាន់បានឈានដល់ កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ ដូច្នេះក្រសួង សាធារណការ និងដឹកជញ្ជូនត្រូវរៀបចំកំពង់ផែនីមួយៗឱ្យទៅជាកម្រិតថ្នាក់ទី 1B, 2B ទៅតាមកម្រិតអន្តរជាតិខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន ឬកំពង់ផែឯកជន ដើម្បីឱ្យកំពង់ផែទាំងនោះអាចទទួលការដឹកជញ្ជូនផេ្សងៗបាន។ បើទោះបីជាកំពង់ផែពហុបំណងកំពតនេះបានបោះទុនវិនិយោគពីវិស័យឯកជន ដែលមានក្រុមហ៊ុនកំពតផត ជាអង្គភាពគ្រប់គ្រងប្រត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយទៅជាសរសៃ ឈាមដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ធ្វើឱ្យប្រសើរឡើងពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកំពត ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិផងដែរ៕
  • អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ នៅខេត្តសៀមរាប តបតាមការអញ្ជើញរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៦ ដល់ ៧ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ត្រូវបានអញ្ជើញឱ្យថ្លែងសន្ទរកថាស្វាគមន៍ នៅក្នុងពិធីបើកកិច្ចប្រជុំ AMMSTI-20 ។ ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ គឹមហួន គ្រោងជួបទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីពីប្រទេសសមាជិកអាស៊ានមួយចំនួន រួមទាំង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ព្រមទាំង ឯកឧត្តម Chang Lih Kang រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា […]
  • ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥នាក់បន្ថែមទៀត បានមកដល់កម្ពុជានៅថ្ងៃនេះ ក្រោមការសម្របសម្រួល របស់រាជរដ្ឋាភិបាល ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះបងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន ៧៨នាក់រួចហើយ។ .ការមកដល់របស់ពលការិនីទាំងអស់ ត្រូវបានទទួលយ៉ាងកក់ក្តៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា ក្រោយមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីសរុបចំនួន ៧៨នាក់ហើយ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និង ការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយ ពីឱកាសការងាររ៉ាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជា ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរទៅកាន់គេហដ្ឋាន។ចំណែក […]
  • ទេសរដ្ឋមន្រ្តី លី ធុជ គាំទ្រគម្រោង R.I.S.E មូលនិធិធនាគារមេយប៊ែង ជួយជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការគាំទ្រគម្រោង R.I.S.E នៃមូលនិធិធនាគារមេយប៊ែង ក្នុងការជួយជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារ មេយប៊ែង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ២០២៤។ លោកស្រី ហ្កាសរីន ចានអាប់ឌុលឡា នាយិកានាយក ដ្ឋានគ្រប់គ្រងប្រតិបត្តិការធនាគារមេយប៊ែង បានលើក ឡើងអំពីវឌ្ឍនភាពរបស់គម្រោង R.I.S.E ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងមូលនិធិធនាគារមេយប៊ែង កាលពីខែធ្នូ ឆ្នាំ ២០២៣។ គម្រោង R.I.S.E បានផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ៥ ដោយជោគជ័យ ជូនដល់ជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ១៩៤នាក់ ដោយផ្តោតសំខាន់លើជំនាញសហគ្រិន ការលក់ប្រកបដោយភាពឆ្នៃប្រឌិត និងអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ មូលនិធិធនាគារមេយប៊ែង មានផែនការរៀបចំគម្រោង R.I.S.E […]
  • ក្រសួងការងារ៖ ក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារជាង៣០០ កន្លែងនៅថ្ងៃស្អែកនេះ ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនហ៊ុនធំៗក្នុងស្រុកចំនួន៥នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង៕
  • ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង មែលប៊ន តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅអាកាសយានដ្ឋាន មែលប៊ន ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា និងប្រជាជនដើមនៃរដ្ឋ Victoria ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅអូស្ត្រាលី Nghiem Xuan Hoa។ ហាណូយ-មែលប៊ន គឺជាផ្លូវហោះហើរទីប្រាំមួយរបស់ក្រុមហ៊ុន Vietjet ដែលតភ្ជាប់ពីប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ផ្លូវហោះហើរថ្មីនេះហោះហើរទៅវិញទៅមករៀង រាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ តាមយន្តហោះ A330 ដែលមានតួធំទូលាយទំនើប។ ការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវធ្វើដំណើរក្នុងតំបន់អាស៊ី និងអូស្ត្រាលី ជាមួយនឹងជម្រើសជើងហោះហើរកាន់តែច្រើន និងមានភាពបត់បែននៅពេលធ្វើដំណើពីប្រទេសវៀតណាមទៅកាន់ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង។ល។ ឥឡូវនេះ […]
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧។ នៅក្នុងឱកាសនោះ សាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី បានថ្លែងសន្ទរកថាស្វាគមន៍ ខណៈលោកបណ្ឌិត Yose Rizal Damuri នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់ឥណ្ឌូណេស៊ី និងជាប្រធានបណ្តាញអាស៊ាន-ISIS បានថ្លែងសន្ទរកថាបើក។
  • ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាគឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។ ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្រោយពីការពិសាអាហារស្វាគមន៍សម្រាប់កិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការត្រៀមរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំក្រោយ និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួនផងដែរ។
  • ប្រាសាទអង្គរវត្តជាប់លេខ១ លើពិភពលោក ជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងអំណរគុណសកម្មជនបរិស្ថាន ដែលបានរួមចំណែកក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបា កិត្តនាមកម្ពុជាស្អាត លើឆាកអន្តរជាតិ គឺអាស្រ័យលើសំឡេងរបស់ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល ជាមួយក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន សកម្មជនបរិស្ថាន យុវជនសំរាម និងនិស្សិតប្លាស្ទិក នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណនិងគាំទ្រ ចំពោះក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត តាមរយៈការចូលរួមសំអាតអនាម័យបរិស្ថាន រើសសំរាម សំណល់ប្លាស្ទិកពីក្នុងលូ ប្រឡាយ នៅមុខរោងចក្រ និងនៅតាមទីសាធារណៈនានា ដើម្បីប្រមូលទុកដាក់ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីយុវជន និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះយើងបានចាប់ផ្តើមពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាត ដែលផុសចេញពីចិត្តស្អាតនេះ បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។ យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លទ្ធផលសម្រេចបាននាពេលនេះ គឺជាការសបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យនៃវិធានការការពារបរិស្ថានកម្ពុជា ហើយលើសពីវិធានការការពារ ក្រសួងបរិស្ថាន និងក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន រួមទាំងពាក់ព័ន្ធទាំងអស់ […]
  • ឯកអគ្គរដ្ឋទូតចិន ចូលជួបជម្រាបលារដ្ឋមន្ត្រីការបរទេស ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយភាពជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រ តិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ជូននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជា ណាចក្រកម្ពុជា គឺជាការបង្ហាញអំពីការទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយបានសន្យាថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណង មិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ៕
  • អគ្គលេខាធិការអាស៊ាន ជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់វិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅល្ងាចថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី និងជាអ្នករៀបចំកិច្ចប្រជុំតុមូលតំបន់អាស៊ី- ប៉ាស៊ីហ្វិកលើកទី ៣៧ មុនពេលចាប់ផ្តើមអាហារពេលល្ងាចស្វាគមន៍។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការស្ថាប័នវិភាគស្រាវជ្រាវ និងការទូតក្រៅផ្លូវការ មិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងកិច្ចការមួយចំនួនទៀត។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)