ព័ត៌មានថ្មី
- អ៊ុយក្រែនអះអាងថា បានវាយប្រហារប្រព័ន្ធមីស៊ីលនៅក្នុងទឹកដីរុស្ស៊ី ដោយប្រើអាវុធលោកខាងលិច កងកម្លាំងអ៊ុយក្រែនបានអះអាង ថាបានបាញ់ប្រព័ន្ធមីស៊ីល S-300 ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច នៅក្នុងទឹកដីរុស្ស៊ី។ ប្រធានាធិបតីអាមេរិក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហារ ដែលមានកំណត់ដោយប្រើអាវុធអាមេរិកនៅក្នុងទឹកដីរុស្ស៊ីជុំវិញទីក្រុង Kharkiv បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួនបានលុបចោលការរឹតបន្តឹងអំពីរបៀបប្រើប្រាស់អាវុធ។ ការអនុញ្ញាតដែលផ្តល់ដោយសហរដ្ឋ អាមេរិកគឺមានភាពច្បាស់លាស់ និងដិតដល់ ប៉ុន្តែមានការអត់ធ្មត់ និងមានលក្ខ ខណ្ឌខ្ពស់។ អ៊ុយក្រែនអាចវាយប្រហារបានតែគោលដៅជុំវិញទីក្រុង Kharkov ហើយសហរដ្ឋអាមេរិកកំពុងឈរយ៉ាងម៉ឺងម៉ាត់ក្នុងការមិនអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដ៏សាហាវបំផុតដែលវាត្រូវបានគេផ្តល់ឱ្យដើម្បីបាញ់ចូលទៅក្នុងប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសរសើរការសម្រេចចិត្តរបស់លោក Biden ក្នុងការអនុញ្ញាតឱ្យមានការវាយប្រហារមួយចំនួននៅក្នុងទឹកដីរុស្ស៊ីថាជា “ជំហានទៅមុខ” ដែលនឹងជួយកងកម្លាំងរបស់គាត់ការពារតំបន់ Kharkiv ដែលកំពុងប្រយុទ្ធ៕ បនរែសម្រួលដោយ ម៉ុក ម៉ានិច
- មហាសេដ្ឋីអាមេរិកគ្រោងធ្វើដំណើរតាមនាវាមុជទឹក ទៅកាន់កប៉ាល់ ទីតានិកជាថ្មី ក្រុមហ៊ុន OceanGate បានផ្អាកប្រតិបត្តិការបន្ទាប់ពី ឧស្សាហកម្មនាវាមុជទឹក ដែលបានធ្វើអោយមហាសេដ្ឋី៥នាក់បានស្លាប់ ហើយក្រុមហ៊ុនផ្សេងទៀតបានលុបចោលការបញ្ជាទិញ និងការធ្លាក់ចុះនៃការលក់បន្ទាប់ពីការផ្ទុះ Titan។ មហាសេដ្ឋីអចលនទ្រព្យនៅរដ្ឋ Ohio លោក Larry Connor និង លោកPatrick Lahey ជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតនាវាមុជទឹកឈ្មោះថាTriton និយាយថា ពួកគេចង់យកនាវាមុជទឹកទៅជម្រៅប្រហែល ៣៨០០ម៉ែត្រ ដើម្បីមើលការលិចកប៉ាល់នៅមហាសមុទ្រអាត្លង់ទិកខាងជើង។ លោក Connor បានប្រាប់កាសែត Wall Street Journal ដែលបានរាយការណ៍ជាលើកដំបូងអំពីបេសកកម្ម Triton ដែលបានស្នើឡើងថា “ខ្ញុំចង់បង្ហាញមនុស្សជុំវិញពិភពលោកថា ខណៈដែលមហាសមុទ្រមានថាមពលខ្លាំង វាអាចអស្ចារ្យ និងរីករាយ ហើយពិតជាប្រភេទនៃការផ្លាស់ប្តូរជីវិត ប្រសិនបើអ្នកនិយាយអំពីវា ផ្លូវត្រូវ។”ឧស្សាហកម្មនាវាមុជទឹកឯកជនបានរងទុក្ខបន្ទាប់ពីគ្រោះមហន្តរាយ Titan ហើយអ្នកទាំងពីរសង្ឃឹមថាការធ្វើដំណើរប្រកបដោយជោគជ័យនឹងធ្វើឱ្យមានចំណាប់អារម្មណ៍ឡើងវិញ៕
- ឯកឧត្តម ហេង សួរ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ ១មិថុនាខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានសមាសភាពអញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារា កុមារី។ ឯកឧត្តម បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ថដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់និងបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារដើម្បីធានាអំពីអនាគតនៃទំពាំងស្នងឬស្សីស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិនាពេលបច្ចុប្បន្ន។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការអភិវឌ្ឍធនធាន មនុស្សកម្ពុជាជាពិសេសកម្មករនិយោជិតដែលរដ្ឋាភិបាល បានគិតគូរតាំងពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ២ឆ្នាំតាមរយៈការផ្តល់ប្រាក់ឧបត្ថមដល់ម្តាយដើម្បីប្រាកដថាកុមារកម្ពុជាគ្រប់រូបមានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រដើម្បីផ្តល់ការសិក្សា និងថែទាំតាមកម្រិតស្តង់ដាដល់ទារក និងកុមារដែលជាធនធានមនុស្សដ៏សំខាន់របស់ក្រុមគ្រួសារកម្មករនិយោជិតជំនាន់ក្រោយ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីដដែល។ ក្នុងបរិបទដែលកម្ពុជាកំពុងឆ្លងកាន់សម័យបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កុមារកម្ពុជា មិនគួរក្លាយជាកម្មវត្ថុនៃការបោកប្រាស់ ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើបដែលនឹងបំផ្លាញដល់កុមារដែលជាក្រដាសសនៅឡើយ។ យ៉ាងណាក៏ដោយ […]
- ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងទាក់ទាញវិនិយោគិន និងទេសចរ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងទាក់ទាញវិនិយោគិន និងទេសចរ បន្ថែមទៀតមកពីបណ្ដាប្រទេសនិយាយភាសាបារាំង។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចីរភាព។ ជាមួយគ្នានេះ លោក ខេលវិន ម៉ូ ក៏បានអបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ដែលតាមរយៈកិច្ចប្រជុំកំពូលនេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក […]
- កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជ កម្ម និងវិស័យបរិស្ថាន។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជានាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Jyri Järviaho បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងអាណត្តិការទូតរយៈពេល៤ ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាលើវិស័យជាច្រើន ដូចជា៖ ការបោសសំអាតមីន ការគ្រប់គ្រងនិងចុះបញ្ជីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន។ ជាការឆ្លើយតប […]
- ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នាដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានបង្ហាញការឯកភាពបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលត្រូវទទួលសេវាសាធារណៈពីមន្ត្រីថ្នាក់ក្រោមជាតិ។ បើតាមលទ្ធផលនៃជំនួប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន UNDP នៅប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង ៥០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៥៨ ព្រមទាំងការបង្កើតការិយា ល័យផ្លូវការរបស់ UNDP នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបានយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ UNDP ដែលបានជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមក៏បានមានប្រសាសន៍ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ […]
- ក្រសួងបរិស្ថានខិតខំប្រឹងប្រែង ឱ្យមានការធានាសុវត្ថិភាពការងារ ក្នុងបរិបទការប្រែប្រួលអាកាសធាតុសម្រាប់កម្មករ កសិករជាស្រ្តី ក្នុងវិស័យកសិកម្មស្បៀងអាហារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គ្មានមន្រ្តីក្រសួងបរិស្ថានណាម្នាក់គេងលក់ស្រួលឡើយ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្រ្តីមេម៉ាយដែលជាជនងាយរងគ្រោះនៅតាមតំបន់ការពារធម្មជាតិទទួលរងហានិ ភ័យបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើផលដំណាំរបស់ពួកគេ។ ឯកឧត្តមយល់ច្បាស់អំពីបញ្ហានេះ ក៏ព្រោះថា លោកធ្លាប់ឆ្លងកាត់ជិវិតជាកូនកំព្រាឪពុក ក្រីក្រ និងមានម្តាយជាស្រ្តីមេម៉ាយជាអ្នករកចំណូលទ្រទ្រង់ជីវភាព ហើយត្រូវបានចោរលួចប្រាក់អស់ទៀត។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានទទូច និងស្នើឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដែលមានទាំងស្ថាប័នរដ្ឋ និងអង្គការដៃគូអន្តរជាតិ រួមទាំងវិស័យឯកជនទាំងអស់ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងការទ្រទ្រង់ជីវភាព ហើយចាំ បាច់ត្រូវតែធ្វើឱ្យប្រជាសហគមន៍ កសិករក្រីក្រមានភាពឯករាជ្យ និងម្ចាស់ការ។ ក្នុងន័យនេះ គ្រប់គម្រោងអភិវឌ្ឍទាំងអស់ត្រូវតែបង្រៀនឱ្យប្រជាពលរដ្ឋចេះរស់ ចេះរកលុយបានដោយខ្លួនឯង កុំឱ្យពួកគេរស់ដោយសារការសុំជំនួយពីអ្នកដទៃ ជាក់ស្តែងក្នុងរយៈពេលជាង ២៨០ថ្ងៃរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមបានដាក់ចេញនូវគម្រោងគោលដៅលំហែបៃតង នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលគម្រោងនេះ ក្រសួងបរិស្ថានបានសាង់សង់កន្លែងលំហែកំសាន្ត ដែលមានចរិកលក្ខណៈ និងរចនាបទជាខ្មែរ នៅក្នុងសហគមន៍មូលដ្នានតំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាសហគមន៍អាចរកប្រាក់ចំណូលបាន នឹងកែប្រែ មុខរបរពួកគេពីការចូលព្រៃកាប់ឈើ បាញ់សត្វ រកអនុផលព្រៃឈើ មកជាការផ្តល់សេវាកម្មទេសចរណ៍ ផលិតផលកសិកម្មវិញ។ នេះគឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍ ដែលបានបង្រៀនប្រជាពលរដ្ឋឱ្យចេះពីរបៀបរកត្រី និងរក្សាត្រីឱ្យកើត ត កពូនសម្រាប់ទ្រទ្រង់ជីវភាព មិនមែនយកតែត្រីឱ្យនោះទេ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី […]
- លោក ចូបៃឌិន អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ អាវុធរបស់សហរដ្ឋអាមេរិក វាយលុកគោលដៅមួយចំនួន នៅរុស្ស៊ី ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលខ្លួនផ្គត់ផ្គង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី ប៉ុន្តែមានតែនៅជិតតំបន់ Kharkiv ប៉ុណ្ណោះ។ កាលពីថ្ងៃសុក្រ មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និង ១៦នាក់បានរងរបួស នៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ី ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅជាយក្រុងនៃទីក្រុង Kharkov។ នាពេលថ្មីៗនេះ កងកម្លាំងរុស្ស៊ីហាក់ដូចជាបានឆ្លៀតយកឱកាស ដើម្បីរុញច្រានចូលទៅក្នុងទឹកដីអ៊ុយក្រែនក្នុងទីក្រុង Kharkiv ខណៈដែលទីក្រុងគៀវ រង់ចាំអាវុធរបស់លោកខាងលិចបន្ថែមទៀតមកដល់ខាងមុខ។ មន្ត្រីអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានកំណត់គោល ដៅ “ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងស្រុង” និងប្រើប្រាស់ “យុទ្ធសាស្ត្រវាយប្រហារពីរដង” វាយលុកទីតាំងនេះជាលើកទីពីរ បន្ទាប់ពីក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបានមកដល់៕
- ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅហ្គាហ្សាកើនដល់ ៣៦ ២២៤នាក់ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,២២៤ នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៣នាក់ និងរបួស៣៥៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់៨១.៧៧៧ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន -អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣។ ទាហានអ៊ីស្រាអែល បានដកខ្លួនចេញពីតំបន់ភាគខាងលិច និងភាគខាងត្បូងនៃទីក្រុង Jabalia ភាគខាងជើង Gaza ខណៈដែលទាហានមួយចំនួននៅតែស្ថិតក្នុងតំបន់ភាគខាងជើង និងភាគខាងកើតនៃទីក្រុង។ អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១២០០នាក់ត្រូវបានសម្លាប់ និងប្រហែល២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
- ផ្សិតធម្មជាតិ ដែលពីដើមគេមើលរំលងបានក្លាយ ជាទីចាប់ អារម្មណ៍មនុស្សសម័យថ្មី និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋតាមទីជនបទ ខេត្តកំពង់ឆ្នាំង៖ ផ្សិតប៉ក់ ជាផ្សិត ធម្មជាតិមួយប្រភេទ ដែលដុះនៅក្នុងព្រៃ តាមតំបន់ខ្ពង់រាប កាលដើមឡើយពុំមាននរណាចូលចិត្ត ឬចាប់អារម្មណ៍ និងផ្សិតមួយប្រភេទនេះទេ។ ប៉ុន្តែបច្ចុប្បន្នផ្សិតប៉ក់ ដែលតែងតែដុះក្នុងរដូវភ្លៀងធ្លាក់ដើមខែ បានជួយចំណូលជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទ បានច្រើនគួរជាទីមោទនៈ។បើតាមការបញ្ជាក់របស់លោកមេឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែន ជ័យបានថ្លែងនៅរសៀលថ្ងៃទី ៣១ ខែឧសភានេះថា ប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជ័យ ដែលតែងតែឡើងបេះផ្សិតប៉ក់ យកមកលក់បានថយចុះ ខុសពីប៉ុន្មានថ្ងៃមុន មានអ្នកឡើងបេះផ្សិតប៉ក់ នៅតាមភ្នំទឹកធ្លាក់ស្រែអំពិលមានច្រើនណាស់ អាចដល់ពាន់នាក់ក្នុង១ថ្ងៃៗ។ នេះដោយសារមានកត្តា២យ៉ាង ទី១ ផ្សិតប៉ក់ នៅតាមភ្នំឬក្នុងដីសហគមន៍ ទឹកធ្លាក់ស្រែអំពិល បានចាប់ផ្ដើមថយចុះ។ ទី២. ដោយសារឈ្មួញបានទម្លាក់ថ្លៃ ត្រឹម៥ពាន់រៀល ក្នុង១គីឡួក្រាម។ ហេតុដូច្ឆេះហើយទើបអ្នកភូមិមួយចំនួនក៏បានបោះបង់ ចោល។ យ៉ាងនេះក្តីរយៈពេលប្រមាណ១ខែកន្លងទៅនេះ ចាប់ តាំងពីពេលធ្លាក់ភ្លៀងដំបូង ផ្សិតចាប់ផ្តើមដុះ ទាំងប្រជាពលរដ្ឋក្នុងឃុំរបស់លោក ទាំងក្រៅឃុំ បានសម្រុកនាំគ្នាឡើងបេះផ្សិតប៉ក់ ដែលអាចរកចំណូលបានពី៦ទៅជាង១០ម៉ឺនក្នុង១ថ្ងៃដែរ។ ដោយឡែក លោក យ៉ែន សៅ ជាប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទម ឃុំជៀប […]
- សម្ដេចតេជោ លើកទឹកចិត្តឲ្យឯកអគ្គរាជទូតអង់គ្លេសឱ្យបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើតឡើង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកថា ពីការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៣ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូប ករណ៍ផងដែរ។ ឯកឧត្តម ពិតជារីករាយ ដែលមាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជារីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលចក្រភពអង់គ្លេស បានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថាកន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួន បានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល ពិសេសការកាត់បន្ថយការចំណាយរបស់និស្សិត។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា […]
- គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តការបើកការវាយលុកលើរ៉ាហ្វា បន្ទាប់ពីជម្លៀសជនស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តការបើកការវាយលុកលើតំបន់រ៉ាហ្វា បន្ទាប់ពីប្រជាជនស៊ីវិលត្រូវបានជម្លៀសចេញ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍។ កាលពីព្រឹកថ្ងៃចន្ទ កងទ័ពបានទម្លាក់ខិត្តប័ណ្ណ ដោយហៅជនស៊ីវិលនៅក្រុង Rafah ឲ្យជម្លៀសចេញ។ ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សី បាននិយាយថា ក្នុងពេលជាមួយ គ្នានោះ កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទ.លើតំបន់នៅភាគខាងកើត Rafah ក្នុងតំបន់ Gaza Strip ភាគខាងត្បូង។ ប្រភព និងសាក្សីបានប្រាប់ស៊ីនហួថា ការវាយ ប្រហារតាម អាកាសរបស់អ៊ីស្រាអែលបានបង្កើតខ្សែក្រវាត់ភ្លើងនៅតំបន់ជុំវិញព្រលានយន្តហោះ Gaza និងនៅជាយក្រុងនៃសង្កាត់ Al-Salam ភាគខាងកើតនៃ រថក្រោះអ៊ីស្រាអែលមួយ ត្រូវបានគេឃើញនៅជិតច្រកឆ្លងកាត់ Shalom Kerem នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលជាប់ព្រំដែន Gaza Strip នៅថ្ងៃទី០៦ ខែឧសភាឆ្នាំ ២០២៤៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
- លោក រីស៊ី ស៊ូណាក់ ប្តេជ្ញាចិត្តតស៊ូប្រយុទ្ធសម្រាប់ការបោះឆ្នោតជាតិ ក្រោយបក្សអភិរក្សចាញ់ឆ្នោតមូលដ្ឋាន អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (Rishi Sunak) លើកឡើងថា លោកត្រូវតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូប្រយុទ្ធសម្រាប់ការបោះឆ្នោតជាតិ ដោយការបញ្ជាក់របស់លោក ធ្វើឡើងបន្ទាប់ពីគណបក្សអភិរក្សនិយមធ្លាក់ចុះការគាំទ្រនៅក្នុងការបោះ ឆ្នោតថ្នាក់មូលដ្ឋានកាលពីចុងសប្តាហ៍មុន ។នៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន ក្រុមអ្នកអភិរក្ស បានបាត់បង់អាសនៈក្រុមប្រឹក្សាមូលដ្ឋានរហូតដល់ ៤៧៤ សំឡេង ដោយគណបក្សពលករដែលជាបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រចំនួន ១៨៦ សំឡេង ហើយគណបក្សប្រជាធិប តេយ្យសេរី បានពង្រីកការគាំទ្រក្នុងចំនួន ១០៤ សំឡេង ។ នាយករដ្ឋមន្ត្រីអង់គ្លេស បានបន្តស្វែងរកប្រជាប្រិយភាពត្រឡប់មកវិញ ជាមួយនឹងសេចក្តីប្រកាសមួយចំនួន រួមមានទាំងកំណែទម្រង់សុខុមាលភាព និងក្តីសង្ឃឹមដែលគ្របដណ្តប់លើដំណើរការនៃសេដ្ឋកិច្ចក្នុងត្រីមាសទីមួយនៅឆ្នាំនេះ ក៏ដូចជាបង្ហាញថាចក្រភពអង់គ្លេសបានចាកចេញពីវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។ លោក ស៊ូណាក់ ក៏បានធ្វើការ “ប្តេជ្ញាចិត្តច្រើនជាងពេលណាៗទាំងអស់ ដើម្បីបង្ហាញទៅកាន់សាធារណៈជនថាអ្វីដែលលោកកំពុងតែធ្វើ គឺដើម្បីឱ្យមានការផ្លាស់ប្តូរ” លើបញ្ហានានា រួមទាំងសេដ្ឋកិច្ច និងសកម្មភាពធ្វើចំណាក ស្រុក៕
- លោក ពូទីន ស្បថចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥ ពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំ របស់លោក វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តធ្វើឡើងនៅវិមានក្រឹមឡាំង ហើយនាថ្ងៃអង្គារទី ៧ ខែឧសភា។អ្នកនយោបាយចាស់វស្សាអាយុ៧១ឆ្នាំរូបនេះ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី កាលពីដើមឆ្នាំ២០២៤ ជាមួយសំឡេងគាំទ្រ ៨៧.២៨% ហើយការឡើងកាន់អំណាចអាណត្តិថ្មីនេះ គឺពិធីនេះមិនមានធ្វីប្រែប្រួលឡើង ចាប់តាំងពីឆ្នាំ១៩៩៦មក នៅពេលគេប្រើដូចគ្នានេះ ដើម្បីបើកទំព័រអាណត្តិទីពីររបស់លោក Boris Yeltsin។ ចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន មិនមើលឃើញសញ្ញាបញ្ចប់ ចំណែកឯពិភពលោក ក៏កំពុងតែញាំញីដោយជម្លោះភូមិសាស្រ្តនយោបាយជាច្រើនផងដែរ។ ទោះបីជាយ៉ងណាក៏ដោយ លើកនេះ លោកពូទីន ទំនងជានឹងប្រើប្រាស់រថយន្តប្រធានាធិបតី Aurus Senat ជំនាន់ថ្មី ខុសពីព្រឹត្តិការណ៍មុនៗ។ ពិធីនេះមានការចូលរួមពីតំណាងសភាសហព័ន្ធ ចៅ ក្រមនៃតុលាការធម្មនុញ្ញរុស្ស៊ី សមាជិករដ្ឋាភិបាល និងគណៈ កម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ព្រមទាំងអ្នកវិទ្យាសាស្ត្រឆ្នើម សិល្បករ អត្តពលិកល្បីៗ និងភ្ញៀវបរទេសផងដែរ។ នៅថ្ងៃដដែលនេះ រដ្ឋាភិបាលរុស្ស៊ីចាស់ ក៏នឹងត្រូវលាលែងពីតំណែងផងដែរ ហើយបង្កើតរដ្ឋាភិបាលថ្មី៕
- អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ី ប្រចាំអាស៊ាន នៅរសៀលថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Dato’ Nur Izzah Wong Mee Choo តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ដើម្បីត្រៀមសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


