ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៧ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៧ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់នូវអនុសាសន៍គោលនយោបាយដែលផ្អែកលើគំហើញជាក់ស្តែង ក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន។ កិច្ចប្រជុំក៏បានពិភាក្សានូវសកម្មភាពរបស់ ERIA នាឆ្នាំកន្លងទៅ និងផែនការការងាររបស់ ERIA សម្រាប់ឆ្នាំ២០២៤ ផងដែរ។
  • ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មានក្លែងក្លាយជាមេរោគបំពុល សង្គមដ៏គ្រោះថ្នាក់ដែលយើងទាំងអស់គ្នាត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប» ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួនបាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែ យើងទាំងអស់គ្នាគឺជាវ៉ាក់សាំងការពារនិងបន្សាបមេរោគទាំងនោះតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេសពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។ ហើយពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទនភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ យើងទាំងអស់គ្នាមិនអនុញ្ញាតឱ្យអ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលបានឡើយ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅឯសាលាខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត […]
  • គណៈកម្មការទី៨ នៃរដ្ឋសភា ចុះស្វែងយល់និងត្រួតពិនិត្យការលើផ្តល់សេវាសុខាភិបាល ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តការងាររបស់រដ្ឋបាលក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេលពេញមួយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គណៈ ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចុះពិនិត្យការផ្តល់សេវាសុខាភិ បាល ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេស ព្រមទាំងការអនុវត្តច្បាប់និងគោលនយោបាយរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨។ ប្រធានមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ បានជម្រាបជូនគណៈ ប្រតិភូថា មន្ទីរពេទ្យបង្អែកនេះមានកម្រិតCPA3 មានបុគ្គលិកទាំងអស់ចំនួន១៧៦នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតជំនាញវះកាត់ទូទៅ វេជ្ជបណ្ឌិតជំនាញបច្ចេកទេស ឆ្មប គិលានុបដ្ឋាក និងបុគ្គលិកពេទ្យផ្នែកផ្សេងៗទៀត។ មន្ទីរពេទ្យបង្អែកនេះ មានបម្រើសេវាសុខភាពជាច្រើនដូចជា ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងនេះ និងបណ្តាស្រុកផ្សេងៗទៀត ប៉ុន្តែមិនទាន់មានសេវាព្យាបាលជំងឺមិនឆ្លងនៅឡើយទេ។ ចំពោះស្ថានភាពការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ប្រធានវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន បានរាយការណ៍ជូនអំពីវឌ្ឍនភាពនៃការអនុគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវ: ១.៥លាននាក់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ទាក់ទងនឹងការអនុវត្តច្បាប់ និងគោលនយោបាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលទាក់ទងនឹងវិស័យនឹងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៨ ឯកឧត្តមអភិបាលខេត្តបានរាយការណ៍ត្រួសៗអំពី […]
  • ទោះពេលវេលាបានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជា ដើមទុនដើម្បីរំដោះជាតិនិង ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំ កន្លង មកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ ចូលចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕
  • ឯកឧត្ដម តូ ឡឹម(TÔ LÂM) ប្រធានរដ្ឋ សាធារណរដ្ឋសង្គម និយមវៀតណាម ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម តូ ឡឹម(TÔ LÂM) ប្រធានរដ្ឋ សាធារណរដ្ឋសង្គម និយមវៀតណាម ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
  • ខេត្តកំពង់ស្ពឺ៖ រកឃើញដង់ស៊ីតេសត្វដង្កូវហ្វូង ប្រមាណ៧០ ក្បាល ក្នុងមួយម៉ែត្រការរ៉េ និងមាន សត្វល្អិតស្លាបរឹងពណ៌ខ្មៅ កំពុងបំផ្លាញដំណាំស្រូវ មន្រ្តីកសិកម្មឃុំតាំងក្រូច ឃុំរុងរឿង និងឃុំប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺ ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពនៃការបំផ្លាញរបស់ដង្កូវហ្វូង។ មន្រ្តីកសិកម្មឃុំប្រាំបីមុម និងលោក ធី សូវឹន មន្រ្តីកសិកម្មឃុំរុងរឿងបានចុះពិនិត្យ មើលស្ថានភាពនៃការបំផ្លាញរបស់ដង្កូវហ្វូង នៅតំបន់វាលស្រែមួយកន្លែង(បឹងជីង) នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល ស្រូវពង្រោះរបស់កសិករចំនួន ៥គ្រួសារ ស្មើនឹង ១០ហ.ត បានរងការបំផ្លាញ និង៣០ ហ.ត ទៀតកំពុងរងការបំផ្លាញ។ តាមការធ្វើសំណាក៥កន្លែង ក្នុងស្រែផ្សេងគ្នាដែលបានបំផ្លាញ រកឃើញដង់ស៊ីតេសត្វដង្កូវ ប្រមាណ ៧០ ក្បាល ក្នុងមួយម៉ែត្រការរ៉េ។ មន្រ្ដីកសិកម្មឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មន្រ្តីកសិកម្មឃុំប្រាំបីមុម បានចុះទៅពិនិត្យមើលស្ថានភាពស្រូវដើមរដូវរបស់កសិករ ឃៀង ឆាន និងស៊ើន សារុន ប្រមាណជា៤ហិចតា ជាលទ្ធផលមិនឃើញមានវត្តមានរបស់ពពួកដង្កូវហ្វូង ប៉ុន្តែឃើញមានលេចឡើងនូវសត្វល្អិតមួយប្រភេទជាសត្វល្អិតស្លាបរឹង ពណ៌ខ្មៅ៕រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
  • ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំវេទិកាអ្នកជំនាញសង្រ្គោះជនរងគ្រោះដោយសារមីនឆ្នាំ២០២៤ ឆ្ពោះទៅរកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ (ហ្សឺណែវ, ស្វីស) ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមក្នុងវេទិកាអ្នកជំនាញសង្រ្គោះជនរងគ្រោះដោយសារមីន ឆ្នាំ២០២៤ (Victim Assistance Experts Meeting 2024) នៃគណៈកម្មការស្តីពីកិច្ចសង្រ្គោះជនរងគ្រោះ អនុសញ្ញាអូតាវ៉ា ដែលមានតំណាងនៃប្រទេស Burkina Faso ហូឡង់ ស្លូវេនី និង Zambia ជាសមាជិក។ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពចំនួន ៣ របស់កម្ពុជាបានដាក់ចេញក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងក៏ជាកិច្ចការអាទិភាពរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ដែលកម្ពុជាបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នេះ ក្នុងនាមជាប្រទេសដែលធ្លាប់រងផលប៉ះពាល់ដោយសារមីន។ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះកិច្ចខិតខំប្រែងរបស់រដ្ឋភាគី និងដៃគូពាក់ព័ន្ធ ក្នុងការទាក់ទាញការយកចិត្តទុកដាក់ចំពោះអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ ក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីនជុំវិញពិភពលោក ក៏ដូចជាចូលរួមចំណែកជាធាតុចូលក្នុងការពិនិត្យឡើងវិញ និងផែនការសកម្មភាពអូស្លូ។ ទោះបីយ៉ាងណា យើងពិតជាត្រូវការបន្តពង្រីកបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ សម្រាប់ជំនួយជនរងគ្រោះ ដើម្បីផ្តល់អំណាចដល់ជនរងគ្រោះដោយសារមីនទាំងអស់។ […]
  • ឯកឧត្តមបណ្ឌិត លី ធុជ ជួបពិភាក្សាជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ ឯកឧត្តមបណ្ឌិត លី ធុជ ជួបពិភាក្សាជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ (ហ្សឺណែវ, ស្វីស): ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយ លោកជំទាវ Tomiko Ichikawa ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជប៉ុន ប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ និងកោតសរសើរចំពោះតួនាទីសំខាន់របស់ អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងការបំពេញកាតព្វកិច្ច និងការអនុវត្តតាមបទដ្ឋាននានានៃអនុសញ្ញា។ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសន្យាបច្ចុប្បន្ន និងដំណើរការនៃជ្រើសរើសមុខដំណែងជានាយក ISU ថ្មី ព្រមទាំងបានយល់ព្រមលើភាពចាំបាច់សម្រាប់ការពិភាក្សា និងការពិគ្រោះយោបល់បន្ថែមទាក់ទងនឹងនីតិវិធីលើកិច្ចសន្យា និងការជ្រើសរើសនាយក ISU ថ្មី។ ភាគីទាំងពីរ បានពិភាក្សា និងគូសបញ្ជាក់អំពីតម្រូវការនានាសម្រាប់ការគាំទ្រជាបន្តបន្ទាប់នូវភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២២៤ របស់កម្ពុជា និងបន្តគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ ដែលប្រទេសជប៉ុននឹងទទួលតួនាទី នាពេលខាងមុខនេះ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះ ស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។ ការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូ ធ្វើឡើងនៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិ របស់សម្តេចតេជោ និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណ បំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា […]
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel នារសៀល ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure @Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ ២០២៤។ អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាព។ អគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី […]
  • សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់សម្តេចធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Tharman Shanmu garatnam និងឯកឧត្តមនាយករដ្ឋមន្រ្តី Lawrence Wong កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ព្រមទាំងបានគូសរំលេចអំពីកិច្ចពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី […]
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខា កាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling) ។ ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម […]
  • លោកជំទាវ Sarah Al Bakri Devadason ជូនសារតាំងជា តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន ដល់ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Sarah Al Bakri Devadason បានជូនសារតាំងជា តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងការជួបសំដែងការគួរសម ដែលបានប្រព្រឹត្តទៅបន្ទាប់ពីការជូនសារតាំង ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអបអរសាទរ លោកជំទាវ Sarah Al Bakri Devadason សម្រាប់តួនាទីថ្មីរបស់គាត់ និងបានបង្ហាញទំនុកចិត្តចំពោះសមត្ថភាពរបស់លោកជំទាវ ក្នុងការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំក្រោយគឺមានសារៈសំខាន់ណាស់ ដោយសារវាហ៊ុំព័ទ្ធទៅដោយព្រឹត្តិការណ៍សំខាន់ៗដូចជា ការពិនិត្យឡើងវិញចុងក្រោយនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាមួយនឹងផែនការយុទ្ធសាស្ត្រចំនួន ៤ របស់សសរស្តម្ភសហគមន៍អាស៊ាន និងការតភ្ជាប់អាស៊ាន។ លើសពីនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការធ្វើសហប្រធានក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ។ […]
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈបានផ្តោតលើការងារកំពុងបន្តរបស់អាស៊ាន និងរកវិធីដើម្បីនាំអាស៊ានឱ្យទៅកាន់តែជិតជាមួយប្រជាជននៃប្រទេសសមាជិកនីមួយៗ ក៏ដូចជា រកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីភាពប្រសើរឡើងរបស់ប្រជាជនអាស៊ាន។
  • អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាបើកក្នុងវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន នៅព្រឹកថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាបើកក្នុងវេទិកាទំនាក់ទំនងអនាគតអាស៊ាន-ចិន។ វេទិកានេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែមានសារៈសំខាន់”។ វេទិកានេះ មានសម័យប្រជុំចំនួន ៣ រួមមាន (១) ប្រកាន់ខ្ជាប់តំបន់និយម (២) វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (៣) កិច្ចសន្ទនាជាមួយយុវជន។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)