ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន រៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខា ធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មា ធិការនេះ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោយពីបានបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន រួចមក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មា ធិការនេះ។ ក្នុងនាមជាប្រធានគណៈកម្មាធិការវិនិច្ឆ័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងការថ្លែងអំណរ គុណដល់អតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប សម្រាប់ការប្តេជ្ញាចិត្តឥតងាករេ និងបន្តគាំទ្រដល់កិច្ចការរបស់អាស៊ាន។បទពិសោធន៍ និងជំនាញយ៉ាងសម្បូរបែបរបស់ពួកគាត់ ក្នុងការតំណាងឱ្យទស្សនៈវិស័យតំបន់ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់អាស៊ាន។ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោយពីបានបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន រួចមក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មា ធិការនេះ។ ក្នុងនាមជាប្រធានគណៈកម្មាធិការវិនិច្ឆ័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងការថ្លែងអំណរ គុណដល់អតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប សម្រាប់ការប្តេជ្ញាចិត្តឥតងាករេ និងបន្តគាំទ្រដល់កិច្ចការរបស់អាស៊ាន។បទពិសោធន៍ និងជំនាញយ៉ាងសម្បូរបែបរបស់ពួកគាត់ ក្នុងការតំណាងឱ្យទស្សនៈវិស័យតំបន់ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់អាស៊ាន។ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោយពីបានបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោ ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តា ល ក្នុងរយៈពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលពេលនេះ ឯកឧត្តម ត្រូវបានតែងតាំងជា អភិបាលខេត្តកណ្តាល។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
  • សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ២០២៣។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជាកម្ពុជានិងម៉ាឡេស៊ី ឱ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរនិងសហគមន៍អាស៊ានផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកពង្រឹងពង្រីកបន្ថែមទៀត។ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មា ធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន នៅព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន ។ គណៈកម្មាធិការនេះ ដែលរួមមាន អតីតអគ្គលេខាធិការអាស៊ាន បានធ្វើការពិភាក្សាយ៉ាងផុសផុលដើម្បីវាយតម្លៃដោយការយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យមើលបេក្ខជនឈរឈ្មោះពីគ្រប់ប្រទេសក្នុងអាស៊ានទាំងអស់ សម្រាប់ពានរង្វាន់អាស៊ាន ដើម្បីធានាថា ការជ្រើសរើសជ័យលាភី គឺផ្អែកលើឧត្តមភាព និងគុណសម្បត្តិ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងកសិកម្ម បន្តធ្វើការស្រាវជ្រាវ ភ្ញាស់កូនត្រី ដើម្បីបង្កើនការធ្វើវារីវប្បកម្ម ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកសរុបជាង ២០ប្រភេទ ស្មើនឹងចំនួនប្រមាណ១,៥លានក្បាល ត្រូវលែងចូលបឹងធម្មជាតិ ក្នុងទិវាមច្ឆជាតិលើកទី១៩ ឆ្នាំនេះ។ ការប្រារព្ធទិវានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ថ្លែងពីឱកាសប្រារព្ធទិវាមច្ឆជាតិ”លើកទី១៩ នៅខេត្តកំពង់ចាម នាព្រឹកម៉ិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញឲ្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បន្តធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្ម ទាំងការដាំដុះដាំណាំ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ដល់កំណើនប្រជាពលរដ្ឋ និងធានាសន្តិសុខស្បៀងនៅក្នុងប្រទេ ស។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋធ្វើវារីវប្ប កម្មទាំងទឹកសាប និងទឹកប្រៃឲ្យបានកាន់តែច្រើនបន្ថែមទៀត សំដៅលើកកំពស់ផលិតភាពទិន្នផលត្រី ពិសេសការស្រាវជ្រាវ។ ត្រង់ចំណុចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯកឧត្តម […]
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរ សាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៤)។ ពិធីនេះប្រារព្ធធ្វើឡើងនៅវិមាន ៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។ នៅថ្ងៃនេះ […]
  • គណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបទី៧៣ នៃការបង្កើតគណបក្ស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃ កំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕
  • ដុតបំផ្លាញចោលគ្រឿងញៀនជាង ២២គីឡូក្រាម ក្រោយតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ នៅខេត្តបាត់ដំបង ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» និងបានដុតបំផ្លាញចោលគ្រឿងញៀនចំនួន ២២,២៥២.១០ ក្រាម (ជាង២២គីឡូក្រាម) នៅទីព្រលានយន្តហោះវាលបែកចានបាត់ដំបង។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីតំណាងសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមប្រធានសាលាដំបូងខេត្តសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕
  • រដ្ឋបាលខេត្តកំពង់ចាម ដុតបំផ្លាញចោលគ្រឿងញៀនជាង ៣.៧គីឡូក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងឱកាសទិវានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានដុតបំផ្លាញគ្រឿងញៀនចំនួនជាង ៣,៧គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ហើយ ត្រូវបានតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ៕
  • ឥណ្ឌូណេស៊ីត្រៀមខ្លួនសម្រាប់វិបត្តិស្បៀង អាហារ នឹងរលកកម្តៅក្នុងរដូវប្រាំងខាងមុខ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានព្រមានថា ឥណ្ឌូ ណេស៊ីនឹងប្រឈមមុខនឹងរលកកំដៅ និងគ្រោះរាំងស្ងួតក្នុងរយៈពេលបួនខែខាងមុខ ដែលអាចនឹងនាំឱ្យមានវិបត្តិស្បៀងអាហារ។.ការប៉ាន់ប្រមាណថារលកកំដៅនៅរដូវប្រាំងនឹងកើតឡើងចាប់ពីខែកក្កដាដល់ខែតុលាដែលនាំមកនូវលទ្ធភាពខ្ពស់នៃគ្រោះរាំងស្ងួត។ លោក វីដូដូ (Widodo) បានសម្តែងការព្រួយបារម្ភថា រដូវប្រាំងដែលបង្កឡើងដោយរលកកំដៅអាចកាត់បន្ថយផលិតភាពកសិកម្ម ដោយកត់សម្គាល់ថាបញ្ហានេះមិនមែនជារឿងតែមួយគត់សម្រាប់ប្រទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក។ ការកាត់បន្ថយផលិតកម្មកសិកម្មនឹងប៉ះពាល់ជាពិសេសដល់អង្ករ ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដើម្បីដោះស្រាយការលំបាកក្នុងការនាំចូលអង្ករ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំវិធានការណ៍ប្រមើលមើលក្នុងទម្រង់ជាកម្មវិធីបូមទឹកដ៏ធំមួយ ដោយចែកចាយម៉ាស៊ីនបូមចំនួន ២០០០០ម៉ាសីុន នៅទូទាំងប្រទេស ដើម្បីធានាលទ្ធភាពទទួលបានទឹកនៅក្នុងតំបន់ទឹកភ្លៀងដែលស្ងួតដោយសាររលកកំដៅពិភពលោក។ ដើម្បីកាត់បន្ថយឥទ្ធិពលនៃរលកកម្តៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី អឹម ខេ បានជំរុញឱ្យសាធារណជនទទួលទានទឹកសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីចៀសវាងការខ្សោះជាតិទឹក ហើយជាសារផ្តាំផ្ញើរដល់សាធារណជន កុំដុតសំរាម ឬកាកសំណល់ផ្សេងៗ ដើម្បីកាត់បន្ថយសក្តានុពលនៃអគ្គីភ័យ ដោយសារព្រះអាទិត្យក្តៅខ្លាំងនៅក្នុងព្រៃ ឬតំបន់ដី៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • គ្រោះថ្នាក់ចរាចរណ៍ «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ?» លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ពន្យល់ច្បាស់ៗអំពីបច្ចេក ទេសវាស់វែងនិងស្រាវជ្រាវ! ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ច្បាស់អំពីបច្ចេកទេសនៃការកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ទាំងការវាស់វែង និងការស្រាវជ្រាវរបស់មន្រ្តីជំនាញ ដោយផ្អែកលើអង្គហេតុដែលបានកើតឡើង ពោលគឺគ្មានឡើយការប្រកាន់ទស្សនៈបែបសន្មត់ថា«អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» ដូចដែលមហាជនមួយចំនួនបាននិយាយតៗគ្នានោះឡើយ។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ការសន្មត់ថា«អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» គឺជាការយល់ខុសបណ្ដាលមកពីកង្វះការយល់ដឹងលើការបំពេញតួនាទីរបស់មន្រ្តីជំនាញ ដូចជាការចុះទៅវាស់វែង ការស្រាវជ្រាវ ការធ្វើរបាយការណ៍ និងការរៀបចំសំណុំរឿង នៃករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង។ លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា គ្រោះថ្នាក់ចរាចរណ៍ជារឿងសត្យានុម័ត គឺហេតុបែបណា ផលបែបហ្នឹង! អ៊ីចឹងសមត្ថកិច្ចមិនមែនអនុវត្តដូចគាត់ថា ឡានធំដឹងតែពីខុសនោះទេ! អង្គហេតុនៃគ្រោះថ្នាក់នឹងបញ្ជាក់ច្បាស់ថាគ្រោះថ្នាក់វាកើតឡើងយ៉ាងម៉េច»? តើមន្រ្តីនគរបាលចរាចរណ៍កសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូចម្ដេច? លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ត្រួសៗថា មានឯកសារចំនួន៣៦ដែលមន្រ្តីត្រូវបំពេញ ជាអាទិ៍ ស្ថានភាពនៃការបើកបរ ការប្រើប្រាស់បណ្ណបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន រួមទាំងការធ្វើតេស្តនិងការវាស់វែងនៅហ្នឹងកន្លែងជាដើម។ លោកឧត្តមសេនីយឯកបន្ថែមថា «ការវាស់វែង គឺដើម្បីដឹងថាគាត់បើកបរត្រឹមត្រូវឬអត់? ចូលចំណែកផ្លូវគេឬអត់? ប្រើល្បឿនកម្រិតណា? […]
  • មនុស្ស ២៥នាក់បានស្លាប់ និងរាប់ពាន់នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារការកេីនកំដៅខ្លាំង នៅប៉ាគីស្ថាន យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន សីតុណ្ហភាពអតិបរិមាបានឆ្លងផុតសញ្ញាសម្គាល់ ៤០អង្សារសេក្នុង រយៈពេលបីថ្ងៃចុងក្រោយនេះ ភាគច្រើនដោយសារតែការព្យួរខ្យល់សមុទ្រទៅកាន់ទីក្រុង។ មនុស្ស ២៥ នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល អំឡុងពេលរលកកំដៅខ្លាំងនៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងរយៈ ពេលបីថ្ងៃចុងក្រោយនេះ។ វេជ្ជបណ្ឌិតបានបញ្ជាក់ពីស្ថានភាពអ្នកជំងឺថា ភាគច្រេីននៃអ្នកជំងឺគឺសោះជាតិទឹកដោយសារតែសីតុណ្ហ ភាពក្តៅខ្លាំង។ ចំពោះអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជំងឺ ដូចជាជំងឺបេះដូង និងមហារីក កំពុងត្រូវបានរក្សានៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលបន្ថែមទៀត៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រ តិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជាថៃ ឯកឧត្ដម Maris SANGIAMPONGSA ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយព្រះរាជា ណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ការប្តេជ្ញា នេះធ្វើឡើង នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេចក្នុងការបំពេញ ការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយគឺជាខួបអនុស្សាវ រីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រ តិបត្តិការដ៏យូរអង្វែង។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបា លថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា […]
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយលោកជំទាវ Julie Bishop ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហ ប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Julie Bishop ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ជាពិសេស អាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអនុវត្តកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
  • ឧត្តមសេនីយ៍ឯក ចេវ ហាក់៖ «ការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ ភាគរយ» ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះវិធានការតឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសគឺ នាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនី យ៍ឯកអគ្គស្នងរង បានមានប្រសាសន៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ។ ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។ លោកឧត្តមសេនីយ៍ឯក […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)