ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតីអំពីភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ សម្រាប់អនាគតកាល រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាការឆ្លើយតប ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះដែរ សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រ តិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង […]
  • រាជរដ្ឋាភិបាល កំណត់ម៉ោង ៩:០៥ ថ្ងៃទី៥សីហា សម្រាប់គោះជួង និងទូងស្គរ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ ដោយសម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះបឋមសីលា បើកការដ្ឋាន ព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត។ បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរជាដើម ព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹក ស្របពេលដែលសម្តេចចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុត មួយ។ នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេស តាមដែលអាចធ្វើបាន៕
  • ប្រទេសរុស្សីកំពុងទប់ទល់នឹងការកេីនកម្តៅក្តៅបំផុតពុំធ្លាប់មាន ក្នុងពេល ១០០ ឆ្នាំ មជ្ឈមណ្ឌលអាកាសធាតុ FOBOS បាននិយាយថា នៅទីក្រុងមូស្គូ ជាកន្លែងដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ដក ៤០ អង្សារសេក្នុងរដូវរងា។ទីក្រុងមូស្គូ នៃប្រទេសរុស្សីធ្លាប់តែចុះត្រ ជាក់រងារញ័រញាក់ខ្លាំង ពេលនេះសីតុណ្ហភាព បានឡើងកម្តៅខ្លាំងបំផុតពុំធ្លាប់មាន ក្នុងរយៈពេលជាងមួយសតវត្ស ហានិភ័យនៃរលកកម្ដៅក្ដៅខ្លាំងនេះក៏អាចបង្កគ្រោះថ្នាក់ សម្រាប់មនុស្សវ័យចំណាស់ផងដែរ។ នាយកទីភ្នាក់ងារអាកាសធាតុ Rosgidromet នៃក្រសួងបរិស្ថាន និងធនធានធម្មជាតិរុស្ស៊ីលោក Roman Vilfand បាននិយាយថា គិតត្រឹមថ្ងៃពុធ សីតុណ្ហភាពនៅក្នុងទីក្រុងមូស្គូ បានឡើងដល់ ៣២.៥ អង្សាសេ ដែលជាកំណត់ត្រាឡើងកម្ដៅពុំធ្លាប់មាន តាំងពីឆ្នាំ ១៩១៧ មក ។មួយរយៈពេលចុងក្រោយនេះ រលកកម្តៅនៅប្រទេសរុស្ស៊ីបានវាយប្រហារតំបន់មូស្គូ ក៏ដូចជា តំបន់ Kursk ភាគខាងត្បូង និងខាងលិចតំបន់ Belgorod ព្រមទាំង តំបន់ Voronezh ផងដែរ ។ អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានជំរុញឱ្យប្រជាជននៅតំបន់ទីប្រជុំជនទីក្រុងមូស្គូ ដែលមានប្រជាជនលើសពី ២០លាននាក់ ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការចេញទៅខាងក្រៅនៅពេលក្តៅបំផុតនៃថ្ងៃ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • សម្តេចធិបតី ឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀមជួយកសិករក្នុងពេលសត្វល្អិ តបំផ្លាញផលដំណាំ និងគ្រោះមហន្តរាយនានា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ដើម្បីត្រៀមជួយសង្គ្រោះដំណាំកសិករ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ ពិសេសការបំផ្លាញដោយដង្កូវហ្វូងក្នុងពេលថ្មីៗនេះ។ ការណែនាំនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអំពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។ ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វ ល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់។ សូមជំរាបថា គិតមដល់ពេលនេះ ផលដំណាំរបស់ប្រជាកសិករ ជាង២ម៉ឺនហិកតា នៅ១៥រាជធានី-ខេត្ត បានរងការបំផ្លាញដោយសារដង្កូវហ្វូងបានបំផ្លាញ។ […]
  • សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ១. ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ២. អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ៣. ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ និងបញ្ហាផ្សេងៗ…!
  • ឯកឧត្តម កែវ រតនៈ ស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹង ព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ ។ ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំង អស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ។ ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុម ការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និងរៀបចំផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និងការរុករានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអាស្រ័យផល ជុំវិញមាត់បឹងចំនួន២៦០ក្បាលដី ស្មើនឹង២៤២ហិកតា គិតជាគ្រួសារមានចំនួន២១៦គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោច ស្រពលើផ្ទៃដីស្រូវវស្សា បានពី៦៥០០ហិកតាទៅ ១០.០០០ហិកតា និងស្រូវប្រាំង៤២០០ហិកតា […]
  • សម្តេចធិបតី នាយករដ្ឋមន្រ្តី ស្នើឱ្យក្រសួង២ពិនិត្យផ្តល់ការ ឧបត្ថម្ភជូនស្រី្តមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រី ក្រសួងការងារ និងក្រសួងសង្គមកិច្ច យកចិត្តទុកដាក់គិតគូរខ្ពស់លើស្រី្តមានផ្ទៃពោះដែលជាប់ឃុំនៅក្នុងពន្ធនាគារ និងឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះជាប់ឃុំ ក្នុងពន្ធនាគារ។ ក្នុងពិធី“ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការងារ និងរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ត្រូវយកចិត្តទុកដាក់គិតគូរខ្ពស់លើស្រី្តមានផ្ទៃពោះដែលជាប់ឃុំនៅក្នុងពន្ធនាគារ ដោយតម្រូវឱ្យមានការឧបត្ថម្ភផ្សេងៗដូចប្រជាពលរដ្ឋធម្មតា និងមន្រ្តីរាជការផងដែរ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ម្តាយធ្វើខុស ប៉ុន្តែកូនដែលនៅក្នុងផ្ទៃម្តាយពុំមានកំហុសនោះទេ ដូច្នេះត្រូវតែគិតគូរជួយព្រោះនេះក៏ជាកូនចៅរបស់យើង និងក៏ជាការងារសប្បុរស ធម៌ដែរ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ចំនួនអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា មានសរុបចំនួន៤៨,៧១៧នាក់។ គួរជម្រាបថា សម្រាប់សមាជិក ប.ស.ស.ដែលជាស្ត្រី ទទួលបានអត្ថប្រយោជន៍ច្រើនជាងបុរស នៅពេលដែលស្រ្តីមានផ្ទៃពោះ រហូតដល់អាយុ ២ឆ្នាំ។ នៅពេលស្រ្តីមានទម្ងន់អាចទៅពិនិត្យសុខភាព បាន៤ដង ដោយទៅពិនិត្យសុខភាពម្តងទទួលបានថវិកា […]
  • ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងព្រែកអូរដំរីឆ្លង នៃគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ សូមជម្រាបថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បើគិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ២០%។ ការងារសំខាន់របស់គម្រោងរួមមាន៖ ១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ ៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦ គីឡូម៉ែត្រ ៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ៥)ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ៦)ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មីនេះគឺក្នុងគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោច ស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ […]
  • សាខា ក.ប.ប. ខេត្តឧត្តរមានជ័យ រៀបចំវគ្គអប់រំផ្សព្វផ្សាយបង្កើនចំណេះដឹងជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យបន្ទាយអំពិល (ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាងពីររយនាក់ នៅវិទ្យាល័យបន្ទាយអំពិល ដែលមានទីតាំងស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ របៀបវារៈនៅក្នុងវគ្គអប់រំផ្សព្វផ្សាយនេះរួមមាន៖ ១-មតិស្វាគមន៍របស់លោកនាយកវិទ្យាល័យបន្ទាយអំពិល ២-បទអន្តរាគមន៍របស់លោកប្រធានការិយាល័យអប់រំស្រុកបន្ទាយអំពិល ៣- មតិបើកកម្មវិធីផ្សព្វផ្សាយស្ដីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដោយលោកប្រធានសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ៤-បទបង្ហាញស្ដីពីអំបិល អ៉ីយ៉ូត ៥-បទបង្ហាញស្តីពីសុវត្តិភាពម្ហូបអាហារ ពីកសិដ្ឋានផលិត ដល់តុបរិភោគ វិធានការ និងនីតិវិធីក្នុងការទប់ស្កាត់ (បទប្បញ្ញត្តិផ្សេងសំខាន់ៗរួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ)។ ៦-នីតិវិធីក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ផ្សេងៗក្នុងផលិតផលម្ហូបអាហារ ៧- កម្មវិធីសំណួរ ចម្លើយ។ ឆ្លៀតក្នុងឱ្យកាសនេះផងដែរ មន្ត្រីជំនាញសាខា […]
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនាពាក់កណ្តាលខែកក្កដាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព​ នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១​ ដល់ថ្ងៃទី១២ ខែកក្កដា​ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​ និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណង មិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ​ និងគ្រប់ជ្រុងជ្រោយឡើង។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា ប្រធានរដ្ឋសភា​ និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិ បត្តិការសភាប្រទេសទាំងពីរ​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាការកត់សម្គាល់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ បានឈានដល់ចំណុចខ្ពស់ នៅក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធភាព​ និងប្រសិទ្ធផលកាន់តែខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដោយហេតុថាអនុស្សរណៈនៃការយោគយល់គ្នានៃរដ្ឋសភាប្រទេសទាំងពីរ បានព្រមព្រៀងគ្នាតាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។​ នៅក្នុងដំណើរទស្សនកិច្ចនេះ […]
  • គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៩៥,៣៨%ហើយ គ្រោងបញ្ចប់មុនកិច្ចសន្យាមួយឆ្នាំ កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុច ប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៥,៣៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ហើយបើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ បានដឹកនាំក្រុមការងារ អនុវត្ថការងារដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។ យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕
  • បញ្ចប់ការជួសជុលប្រាសាទតុបខាងលិច ជួយបង្កើនសោភណ ភាពកាន់ស្អាត ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។ ដោយសារអាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈ ពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង ។ ពេលបច្ចុប្បនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។ សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន ចន្លោះប្រាសាទ បាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរចេញពីប្រាសាទ បាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ៧០០ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ៕
  • អធិការក្រុងច្បារមន កាន់តំណែងបាន៦ខែ ត្រូវបានក្រសួងមហា ផ្ទៃ ដកតំណែង ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិ ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យតាម រូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋានក្រសួង មហាផ្ទៃបានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោកកាន់តំណែងជាអធិការរងក្រុងច្បារមនរូបនេះមិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ នៅក្នុងក្រុងច្បារមន។ លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការនៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេលដែលក្រុមអធិការកិច្ចកំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿងមិនប្រក្រតីរបស់លោក។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ចបានរក ឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរ ស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោមកនៅត្រឹមវរសេនីយ៍ត្រី។ យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កាលពីអំឡុងពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសក្បាលដេរ៣៣ថ្នេរ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរងក្រុងច្បារមនបានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក […]
  • លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» សម្រាប់មន្ត្រីការទូត និងសហព័ទ្ធមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន២០រូប។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការបានសំដែងនូវការអបអរសាទរចំពោះ សិក្ខាកាមទាំង២០រូប ដែលបានចូលរួមបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅថ្ងៃនេះ។ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការទូតអាហារជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការទូតសេដ្ឋកិច្ចការការងារអាទិភាព។ លោកជំទាវបានណែនាំដល់សិក្ខាកាម ប្រើប្រាស់ការទូតអាហារជាមធ្យោបាយជួយជំរុញ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងផលប្រយោជន៍ដែលយើងនឹងទទួលបានមកវិញ គឺការនាំចេញផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ និងទេសចរ ដែលនេះជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល៕
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Cui Zhicheng អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន China General Technology (Group) Holding Co., Ltd. នៅព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Cui Zhicheng អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន China General Technology (Group) Holding Co., Ltd. ។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការជំរុញនវានុវត្តបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាល ព្រមទាំងវិស័យមួយចំនួនទៀត នៅក្នុងអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹង រវាងអាស៊ាន និងចិន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកបណ្ដាញរបស់ខ្លួន ហើយធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)