ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រថៃនិងព្រះអម្ចាស់ក្សត្រី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក នារសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ អមដំណើរដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រនិងព្រះអម្ចាស់ក្សត្រី សព្វព្រះរាជ ហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនេះ។សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងដ៏ជ្រាលជ្រៅនៃរាជវង្សានុវង្សប្រទេសទំាងពីរ ទំនាក់ទំនងស្អិត ល្មួតរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល រដ្ឋសភានិងរដ្ឋសភា ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ពូនជ្រំ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឥតឈប់ឈរជារៀងរហូតមក ប្រកបដោយភាពធន់ និងស៊ីជម្រៅ។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្វាយនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពី ព្រះករុណា […]
  • សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិ បាលចុះ មូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិ បាលបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ (១) ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព (៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន (៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកអាស៊ីលើកទី២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះ សម្តេចសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២នៅកម្ពុជា។ សូមជូនពរដល់កីឡាករកីឡាការិនីកម្ពុជាឱ្យទទួលបានជោគជ័យ។ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូមអត្តពលិកទាំងអស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយឈរលើគុណតម្លៃអូឡាំពិក។ ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបមានចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។ ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាបានត្រៀមអត្តពលិក […]
  • សម្តេចតេជោ ផ្តល់អនុសាសន៍ទៅក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ត្រូវទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆេក និងជប៉ុនត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។ នៅក្នុងឱកាសអនុញ្ញាតឱ្យ ក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការ គួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ៖ ទី១ ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។ ទី២ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកល វិទ្យាល័យ) ត្រូវគោរពឱ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រម ទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គី ភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ […]
  • ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះជិត៤ម៉ឺនដើម ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃពិព័រណ៍ «ពន្លកបៃតង» (ភ្នំពេញ)៖ នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន ៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ក៏បានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជាក់ ស្ដែងនៅរសៀលថ្ងៃ១០ ខែកក្កដា កូនឈើត្រូវបានចែកតាមស្តង់មុខក្រសួងបរិស្ថាន តាមទីតាំងបណ្ដុះកូនឈើផ្ទាល់ និងការស្នើសុំផ្ទាល់ពីអង្គភាព ស្ថាប័នផ្សេងៗប្រមាណ ៤៣,៥០០ដើម។ ក្រោយការចែកបីថ្ងៃនៅមុខក្រសួង កូនឈើនឹងត្រូវបន្តចែកតាមបណ្ដាខេត្តតទៅទៀត»។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា សម្រាប់កូនឈើចម្រុះផ្សេងៗទៀត មន្ទីរបរិស្ថាន រាជធានី-ខេត្ត នឹងបន្តចែកជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយ៉ាងណាឱ្យស្របតាមយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម នៅក្នុងមួយឆ្នាំ។ គួរឱ្យដឹងថា ក្រសួង បរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ […]
  • សម្តេចធិបតី លើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីននៅកម្ពុជា សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោសសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ច សហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្ម ភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់។ ក្នុងងនោះឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។ ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត […]
  • រាជរដ្ឋាភិបាល ដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេង កង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង ក្រសួងធនធានទឹក និងឧតុនិយមរៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត ហេីយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ពិសេសបងប្អូនប្រជាជនយេីងទាំងអស់គ្នា។
  • ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះ ស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ យូអិនម៉ាស់ (UNMAS) ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Ilene Cohn នាយិកា UNMAS (the United Nations Mine Action Service) ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបប្រាប់លោកស្រី Ilene Cohn អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្ម ភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមបណ្ឌិតបន្តទៀតថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់ ៤៥៦ គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។ […]
  • អភិបាលរាជធានីភ្នំពេញ ពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ក្នុងគម្រោងរំដោះទឹកលិចរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាន និងកំពុងអនុវត្ត។ ឯកឧត្ដមឃួង ស្រេង មានប្រសាសន៍ថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្តមាន១៣គម្រោង ។ ឯកឧត្ដឃួង ស្រេង ក៏បានណែនាំអោយ ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក បង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន៥០ គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង ។ លោក សាំ […]
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសថៃ រយៈពេលពីរថ្ងៃ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។ អញ្ជើញជូនដំណើរសម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី […]
  • សាច់បង្កកចម្រុះនាំចូលជា ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតផងដែរ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ។ ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និង ដោយមានការយល់ ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ៕
  • កម្មវិធី១.៥លាន៖ សិក្ខាកាមរីករាយនិងពេញចិត្តចំពោះការ សិក្សាជំនាញដែលមានទាំងទ្រឹស្តី និងអនុវត្តន៍ផ្ទាល់ភ្លាមៗដើម្បីបានជំនាញមួយដោយពិតប្រាកដ ភ្នំពេញ៖សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បានបង្ហាញការសប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលព្រោះ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលាមានឧបករណ៍បច្ចេកទេសទំនើបគ្រប់គ្រាន់រៀនភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។ កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាមផ្នែករចនាក្រាហ្វិចដោយកុំព្យូទ័រនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានបង្ហាញពីក្តីសប្បាយរីករាយដែលមានចូលរៀននៅក្នុងសាលាដែលមានគ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្ហាញ ជាពិសេស សាលាមានបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប សម្បូរបែបសម្រាប់ ដាក់ឱ្យសិស្សរៀនទ្រឹស្តីផង អវត្តន៍ជាក់ស្តែងផង។ កញ្ញាថា «ការបង្រៀនជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់គឺដូចចាប់ផ្តើមពីសូន្យមក ប៉ុន្តែលោកគ្រូអ្នកគ្រូគាត់បង្រៀនណែនាំយកចិត្តទុក ដាក់តាមដំណាក់កាលនិមួយៗមិនឱ្យសិស្សភ័យខ្លាច ហើយមុននឹងអនុវត្តន៍លោកគ្រូបង្រៀនពីទ្រឹស្តី ហើយរៀនបណ្តើរអនុវត្តន៍បណ្តើរធ្វើឱ្យសិស្សឆាប់ចេះ» ស្រដៀងគ្នានេះ អ្នកស្រី គង់ ស៊ីផា ជាសិក្ខាកាមជំនាញធ្វើនំនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនុវានុវត្តន៍ (NIEI) និយាយថា ដំបូងឡើយអ្នកស្រីគិតថា រៀនមិនអស់ប្រាក់បែបនេះ ប្រហែល ជាគ្រូបង្រៀនមិនដឹកដល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈបទពិសោធន៍ជាក់ស្តែង មិននឹកស្មានថាអ្នកស្រីឆាប់ចាប់បាន ឆាប់យល់ ហើយបរិយាកាសសិក្សាប្រកបដោយផាសុខភាពទៀតផង ជាពិសេសគឺសាលាមានឧបករណ៍ទំនើបគ្រប់គ្រាន់ដាក់ឱ្យអនុវត្តន៍ជាក់ស្តែង។ អ្នកស្រីថា «ការរៀនជាក់ស្តែងគឺលោកគ្រូអ្នកគ្រូបង្រៀនបានល្អ ហើយសិស្សក៏យកចិត្តទុកដាក់រៀន ហើយឧបករណ៍ក៏មានគ្រប់គ្រាន់ ជាពិសេសគឺអនាម័យល្អ អនុវត្តន៍ជាក់ស្តែងរៀនបណ្តើរអនុវត្តន៍បណ្តើរឆាប់ចេះ។» បន្ថែមលើកសិក្ខាកាមទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានគ្រប់គ្នា […]
  • ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ បានបើកជាផ្លូវការរយៈពេល៣ថ្ងៃ នៅមុខក្រសួងបរិស្ថាន ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការប្រារព្ធពិធី ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើង ក្នុងគោល បំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឱ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើរុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា។ សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤» ដែលគ្រោងរៀបចំ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត […]
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រ ចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពបៃតងនៅទីនេះ ជាម៉ាស៊ីនបន្សុទ្ធខ្យល់បរិសុទ្ធសម្រាប់ទ្រទ្រង់ជីវិតយើងគ្រប់គ្នា។ គ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាព របស់យើងគឺមិនល្អនោះទេ។ លើសពីនេះទៅទៀត ដើមឈើជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា «ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ ទទួលបានផលទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺយើងកំពុងតែរៀបចំផ្ទះ និងកំណប់ទ្រព្យ ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។»។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ […]
  • ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យស្លាប់៤នាក់ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដានេះ កូរ៉េខាងត្បូងបានកំពុងប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំងស្ទើរពំុធ្លាប់មានជាង២០០ឆ្នាំម្តង ហើយជាករណីកម្រដែលអាចបណ្តាលអោយមានអ្នកបាត់បង់ ជីវិតស្ថិតក្នុងកម្រិតទាប។ ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាង ត្បូងបានបណ្តាលអោយមានមនុស្សស្លាប់ចំនួន៤នាក់ ទន្លេមួយចំនួនបានជន់លិច និងផ្លូវថ្នល់ត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំង។ ទិន្នន័យរបស់នាយកដ្ឋានអាកាសធាតុបានបង្ហាញថា តំបន់ចំនួនបី – Geumsan នៅ South Chungcheong តំបន់ Chupunnyeong នៅ North Chungcheong និង Gunsan នៅ North Jeolla – បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយម៉ោងនៅលើកំណត់ត្រា។ ប្រទេសកូរ៉េខាងត្បូងតែងតែរងគ្រោះដោយទឹកជំនន់ក្នុងអំឡុង ពេលរដូវមូសុងរដូវក្តៅ ប៉ុន្តែជាធម្មតាត្រូវបានរៀបចំយ៉ាងល្អ ហើយចំនួនអ្នកស្លាប់ជាធម្មតាមានកម្រិតទាប។ កូរ៉េខាងត្បូង​ក៏បាន​ស៊ូទ្រាំ​នឹង​ជំនន់ទឹកភ្លៀង និង​ទឹកជំនន់​ដែល​បំបែក​កំណត់ត្រា​ក្នុង​ឆ្នាំ ២០២២ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ១១ នាក់​ស្លាប់។ រដ្ឋាភិបាលបាននិយាយនៅពេលនោះថាទឹកជំនន់ឆ្នាំ ២០២២ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាអាកាសធាតុទីក្រុងសេអ៊ូលបានចាប់ផ្តើមកាលពី ១១៥ ឆ្នាំមុន ដោយបានបន្ទោសការប្រែប្រួលអាកាសធាតុសម្រាប់អាកាសធាតុខ្លាំង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)