ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមការងារខ្មែរ និងអាមរិក កំពុងជួសជុលជណ្ដើរ៥ថ្នាក់និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង សម្រេចបាន៨០%ហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង៥ថ្នាក់ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង មកដល់ពាក់ កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន៤ ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។ ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង លោក វ៉ាន វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទ ភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា៥ខែទៀត។ ចំណែកចម្លាក់តោអមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុង ចំណោមតោទាំង១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។ ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូច ខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕
  • អគ្គលេខាធិការអាស៊ាន ជួបពិសាបាយការងារថ្ងៃត្រង់ជាមួយប្រធានសហគមន៍គោលនយោបាយការបរទេសឥណ្ឌូណេស៊ី (FPCI) ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិសាបាយការងារថ្ងៃត្រង់ជាមួយបណ្ឌិត Dino Patti Djalal ប្រធានសហគមន៍គោលនយោបាយការបរទេសឥណ្ឌូណេស៊ី (FPCI) រសៀលថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលមួយចំនួនផងដែរ។
  • សមាជិកព្រឹទ្ធសភាជប៉ុន: សន្តិភាពនៅកម្ពុជា មានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ក្នុងជំនួបជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យ៉ាម៉ាហ្គូឈិ ណាស្យុអុ (YAMAGUCHI NATSUO) ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងពីសន្តិភាពនៅកម្ពុជា ដែលមានគុណតម្លៃជាចាំបាច់ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ពីការរីកចម្រើ នរបស់កម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការធានាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដល់ប្រទេសជាតិនិងប្រជាជន។ ឯកឧត្តមបានក៏បានរំឭកពីអនុស្សាវរីយ៍ល្អៗ ដែលឯកឧត្តម បានចូលរួមរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងឆ្នាំ ១៩៩៣ នៅក្នុងក្របខណ្ឌអង្គការសហប្រជាតិ និងការចូលរួមជួយគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា។ សម្តេចរដ្ឋសភាធបិតី បានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនេះនឹងរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកាន់តែស្អិតល្មួតថែមទៀត ពិសេសគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីមនោសញ្ចេ តនាជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង រវាងប្រជាជនកម្ពុជានិងប្រជាជនជប៉ុន ដែលបានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើក ឡើងថា […]
  • មនុស្ស ១៦០បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកញ្ជ្រឹល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អង្គការសុខភាពពិភពលោក (WHO) បានចេញនូវសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៦០ នាក់បានស្លាប់ដោយសារជំងឺកញ្ជ្រឹលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈ ពេលប្រាំមួយខែកន្លងមកនេះ។ យោងតាមរបាយការណ៍នេះ ក្នុងពេលបច្ចុប្បន្ន មនុស្ស ៣៦ ៦១៨ នាក់បានឆ្លងជំងឺនេះ ហើយអ្នកស្លាប់ចំនួន ១៦០ នាក់ត្រូវបានចុះបញ្ជី ដែលក្នុងនោះ ៨១,១ ភាគរយនៃករណីសង្ស័យនៃជំងឺកញ្ជ្រឹលគឺជាកុមារដែលមានអាយុក្រោម៥ ឆ្នាំ ហើយ ៤៥ ភាគរយនៃពួកគេជាស្ត្រី។ កង្វះការយល់ដឹងអំពីជំងឺកញ្ជ្រឹល កង្វះលទ្ធភាពចូលទៅកាន់មណ្ឌលសុខភាព ការមិនចាក់ថ្នាំបង្ការដល់កុមារ និងការធ្វើចំណាកស្រុករបស់ជនជាតិអាហ្វហ្គានីស្ថានពីកន្លែងមួយទៅកន្លែងមួយទៀត គឺជាកត្តានៃការកើនឡើងនៃជំងឺនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៃប្រទេសអាហ្វហ្គានីស្ថាន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ពិធីបុណ្យផ្កាយ ឬ Tanabata Festival ឆ្នាំ២០២៤ ជាកម្មវិធីវប្បធម៌របស់ជប៉ុនមានអ្នកចូលរួមទស្សនាកម្សាន្តជាង១ម៉ឺននាក់  កាលពីចុងសប្តាហ៍នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកនៃ ពិធីបុណ្យផ្កាយ ឆ្នាំ២០២៤ (Tanabata Festival 2024) ដែលជាកម្មវិធីវប្បធម៌មួយរបស់ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូប។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រារព្ធពិធីបុណ្យផ្កាយ Tanabata ២០២៤ នៅកម្ពុជា ដែលសហការរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ជប៉ុន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក ដែលសបញ្ជាក់ពីការផ្សារភ្ជាប់នូវវប្បធម៌ និងចំណងមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ។ ពិធីបុណ្យនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញនូវការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងជប៉ុន ក៏ដូចជាផ្តល់ឱកាសសម្រាប់ឱ្យយុវជនប្រទេសទាំងពីរ បានស្វែងយល់អំពីការប្រមូលផ្តុំ និងការចែករំលែកនូវវប្បធម៌ចម្រុះរបស់ជប៉ុន និងកម្ពុជា ដែលរួមទាំងអក្សរសាស្ត្រ ភាសា សិល្បៈ របាំ និងម្ហូបអាហារ ជាដើម។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ […]
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
  • ដ្ឋបាលខេត្តតាកែវ ទុកពេលមួយសប្តាហ៏ឲ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹង រដ្ឋបាលខេត្តតាកែវ ទុករយៈពេល១សប្តាហ៍ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយនៅតាមផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ករណីមិនព្រមរុះរើទេ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។ តាមលិខិតជូនដំណឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ បានជម្រាបដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ថា ដោយកន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថាមានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ រដ្ឋបាលខេត្ត បានស្នើសុំឱ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់ ក្នុងរយ:ពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូច ខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត […]
  • កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅវិមានសន្តិភាព។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ និងសង្ឃឹមថាប្រទេសកម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម […]
  • ករណីបង្ហោះផ្សាយថាកម្ពុជាសម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនីក្រោយវៀតណាមស្នើសុំ របស់គណនី VOD Khmer គឺជាព័ត៌មានក្លែងក្លាយ។ មិនមានការអនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី វៀតណាមមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕
  • ក្រសួងការពារជាតិ ប្រកាសពីបាត់បង់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រកាសជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភា គចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍ សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញ។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕
  • ប្រធានសហភាពពលកម្មជាតិកម្ពុជាបង្ហាញសក្ខីភាពនៃអត្ថប្រយោជន៍ ប.ស.ស. ដែលរដ្ឋាភិបាលផ្តល់ជូនកម្មករ (ភ្នំពេញ)៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរលែងមានការព្រួយបារម្ភនៅពេលមានគ្រោះថ្នាក់ ឬការឈឺថ្កាត់បន្ទាន់ផ្សេងៗទៀតហើយ ខណៈការចំណាយសម្រាប់អ្នកនៅក្នុងបន្ទុករបស់ពួកគាត់ក៏ត្រូវបានដោះស្រាយ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោកនិយាយថា៖«ពេលដែលគាត់មានកូនឈឺ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ គាត់មានការបារម្ភខ្លាំងណាស់ពីថវិកាបង់ថ្លៃព្យាបាល ពេលខ្លះគាត់ទៅខ្ចីមិត្តភក្តិ ឬបងប្អូន ឬលក់របស់ទ្រព្យធ្វើយ៉ាងណាបានបញ្ជូនក្រុមគ្រួសារក្នុងបន្ទុករបស់គាត់ជាកូនជាឪពុកម្តាយក្នុងបន្ទុកទៅមន្ទីរពេទ្យ តែនៅពេលមាន បសស គាត់បានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ ព្យាបាលជំងឺដល់ជាសះស្បើយ ព្រមទាំងទទួលបានការឧបត្ថម្ភបន្ថែមទៀតផង។» លោកបន្ថែមថា បេឡាជាតិសន្តិសុខសង្គមបានជួយសម្រាលទុក្ខលំបាកកម្មករ ជាពិសេសចំពោះកម្មការិនីមានផ្ទៃពោះផងដែរ។ក្នុងនោះ មានការពិនិត្យផ្ទៃពោះបានទៀងទាត់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ក្នុង១លើក៨ម៉ឺនរៀល ចំណែកការសម្រាល កូនគឺជាបន្ទុកចំណាយរបស់ ប.ស.ស. ទាំងស្រុង ព្រមទាំងទទួលបានប្រាក់ឈ្នួល ១២០ ភាគរយបន្ថែមទៀតផង។ បន្ថែមលើនេះ នៅក្រោយពេលសម្រាលកូនរួច កម្មការិនីក៏អាចទៅពិនិត្យសុខភាពខ្លួនឯង និងកូន ស្របតាមគោលការណ៍របស់ ប.ស.ស. បន្ថែមទៀត។ លោក សំ សឿន បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ការងារដែលកម្មករនិយោជិតជួបប្រទះ គឺ ប.ស.ស. ជាអ្នក ទទួលខុសត្រូវ ដែលគ្រោះថ្នាក់ការងារនោះទៀតសោត មិនត្រឹមតែការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ុណ្ណោះទេ ទោះបីគ្រោះថ្នាក់ការងារដែលបណ្តាលឱ្យ បាត់បង់សមត្ថភាពការងារ […]
  • រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំ ដល់ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ឲ្យផ្អាកជាបណ្ដោះអាសន្ន ការនេសាទ និង ការដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង។ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំ ដល់ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ឲ្យផ្អាកជាបណ្ដោះអាសន្ន ការនេសាទ និង ការដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង។
  • ក្រសួងសាធារណការ÷ ការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម- ព្រែកប្រា) ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ជ្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) បានចាប់ផ្តើមសាង សង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុង ពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍ ដូចនេះដើម្បីធានាបាននូវសុវត្ថិភាព សូមបងប្អូនមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។
  • ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ«ពន្លកបៃតង» បានបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង » ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ធ្វើឡើងនៅកម្ពុជាជាលើកដំបូង នៅរសៀលថ្ងៃទី១២ ខែកក្កដា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រហូតមកទល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើជូនប្រជាពលរដ្ឋទៅដាំ បាន ចំនួន៩២ ម៉ឺនដើម។ ឯកឧត្តមមានប្រសាសន៍ថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។ បើតាមប្រសាសន៍ឯកឧត្តម គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួង បរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសធីពិព័រណ៍ផ្សព្វផ្សាយ […]
  • ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងស្តារឡើង វិញទំនប់អាងទឹកកណ្តេរ ក្នុងខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ រួមមាន៖ ១)ជួសជុលដីទំនប់ និងក្រាលដីក្រួសក្រហមលើខ្នងទំនប់ប្រវែង ៧ ៤០០ម៉ែត្រ និង ២)សាងសំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ១០០ម៉ែត្រ។ បើគិតមកដល់ ពេល នេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការស្តារឡើងវិញទំនប់អាងទឹកកណ្តេរ គឺដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ២៧៤គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវយូរអង្វែង។ សូមបញ្ជាក់ថា ទំនប់អាងទឹកកណ្តេរបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេមេគង្គ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៩ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៧១៥ហិកតា […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)