ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្នុងឆមាសទី១ ករណីគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សចំនួន ជិត៨០០នាក់ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និងចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍ របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។ យោងតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួន ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដ កម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ក្នុងចំណោម […]
  • សហជីពនៅកម្ពុជា៖ ការផ្សព្វផ្សាយអាក្រក់ពីវិស័យកាត់ដេរនៅកម្ពុជាគឺជាការសម្លាប់កម្មករ ភ្នំពេញ៖ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា ការសរសេរផ្សព្វផ្សាយអាក្រក់ពីវិស័យកាត់ដេរនៅកម្ពុជាតួយ៉ាងដូចជារបាយការណ៍សង់ត្រាល់ គឺកំពុងសម្លាប់កម្មករនិយោជិត ព្រោះមិនបានជួយពង្រីកវិសាលភាពវិនិយោគ ហើយផ្ទុយទៅវិញបែរជាធ្វើឱ្យអ្នកបញ្ជាទិញ អ្នកវិនិយោគ និងម្ចាស់ជំនួយងាកចេញពីកម្ពុជា។ លោកថ្លែងថា៖«ខ្ញុំឃើញថា ការសរសេររបាយការណ៍អាក្រក់ពីកម្ពុជា គឺបាននឹងកំពុងសម្លាប់ប្រជាជនកម្ពុជា សម្រាប់ខ្ញុំមិនគាំទ្រទេរបាយការណ៍ទាំងនេះ ហើយខ្ញុំសូមឱ្យអង្គការមួយចំនួនដូចជាសង់ត្រាល់ជាដើម ដែលសរសេរ និយាយមិនល្អពីកម្ពុជាសូមបញ្ឈប់ការសរសេរបែបហ្នឹង។» លោកបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ថ្វីបើមិនល្អឥខ្ចោះ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងក្នុងនាមជាអ្នកដឹកនាំសហជីពលោកមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាមានភាពទូលំទូលាយរហូតដល់៩០ភាគរយ ព្រោះអង្គការសមាគមមានសេរីភាពពេញលេញ។ ភស្តុតាងជាក់ស្តែងបន្ថែមទៀត គឺអង្គការសង់ត្រាល់ផ្ទាល់ ដែលមានស្នាក់ការក្នុងប្រទេសកម្ពុជា មានសិទ្ធិដើរស្រែក ដើរធ្វើសកម្មភាពគ្រប់បែបយ៉ាង។ ជាមួយគ្នានេះ លោក អ៊ឹង ម៉េងតុង ប្រធានសហជីពរួបរួមអភិវឌ្ឍ ន៍កម្មករ នៅរោងចក្រ ហូវ៉ា និយាយថា នៅកន្លែងធ្វើការងារសព្វថ្ងៃលោកបានអនុវត្តសិទ្ធិសេរីភាពពេញលេញ មិនដែលជួបរឿងធ្វើទុក្ខបុកម្នេញ បិទសិទ្ធិសេរីភាព ដូចការលើកឡើងក្នុងរបាយការណ៍អង្គការសង់ត្រាល់នោះទេ។ ក្នុងនាមសហជីព លោកអ៊ឹង ម៉េងតុង បដិសេធចំពោះរបាយការណ៍សង់ត្រាល់ ដែលបានសរសេរញុះញង់បំភ្លៃការពិត បំផ្លាញវិស័យកាត់ដេរនៅកម្ពុជា។ លោកថ្លែងថា៖«ខ្ញុំសូមបដិសេធរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលថាមានការរំលោភបំពានមកលើសហជីពនៅកម្ពុជា ក៏ដូចជាការគម្រាមកំហែង ក្នុងនាមខ្ញុំជាសហជីពនៅកម្ពុជា ខ្ញុំអត់ទទួលបាននូវអ្វីដែលគេចោទប្រកាន់ដូចអង្គការសង់ត្រាល់នោះទេ។» ស្រដៀងគ្នានេះ លោក […]
  • រដ្ឋមន្ត្រីអប់រំ ជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង បុគ្គលិកមន្ទីរអប់រំយុវជន និង កីឡាខេត្ត បន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ២១៩នាក់។ គោលបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់វិស័យអប់រំជាអាទិភាព ក៏ដូចជាវិធានគន្លឹះដើម្បីពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ១). ការពង្រឹងអភិបាលកិច្ចសាលារៀន ២). ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣). ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ […]
  • ទាហានបួននាក់បានបាត់បង់ជីវិត ក្នុងសង្រ្គាមដ៏ក្តៅគគុកនៅតំបន់ការស្មៀរ យ៉ាងហោចណាស់ទាហាន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមសកម្មប្រយុទ្ធដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលជាការវាយប្រហារចុងក្រោយបំផុតក្នុងការវាយ ប្រហារ ដោយពួកបះបោរប្រដាប់អាវុធនៅក្នុងតំបន់ជម្លោះ។ កងកម្លាំងសន្តិសុខបានរងការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទ នៅពេលដែលពួកគេកំពុងធ្វើប្រតិបត្តិការរុករកនៅក្នុងព្រៃនៃស្រុក Doda ក្នុងទីក្រុង Jammu។ កាលពីសប្តាហ៍មុន ទាហានប្រាំនាក់ត្រូវបានសម្លាប់ នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានស្ទាក់វាយឆ្មក់នៅក្នុងផ្នែកមួយផ្សេងទៀតនៃតំបន់ ដែលជាជម្លោះដោយឥណ្ឌា និងប៉ាគីស្ថាន។ តំបន់ហិម៉ាឡៃយ៉ាននៃកាស្មៀរគឺជាចំណុចមួយរវាងឥណ្ឌា និងប៉ាគីស្ថានអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រុងដេលីបានចោទក្រុងអ៊ីស្លាម៉ាបាដពីបទកាន់កាប់ក្រុមសកម្មប្រយុទ្ធ និងរំខានដល់សន្តិភាពក្នុងតំបន់ ដែលបទចោទមួយនេះបដិសេធ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • លោក Trump ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សសាធារណរដ្ឋជាផ្លូវការ អតីតប្រធានាធិបតី Donald Trump ដែលជាបេក្ខភាពប្រធានា ធិបតីមកពីគណបក្សសាធារណរដ្ឋអស់រយៈពេលជាច្រើនខែបានទទួលការបោះឆ្នោតពីគណៈប្រតិភូគ្រប់គ្រាន់កាលពីថ្ងៃចន្ទដើម្បីក្លាយជាបេក្ខភាពជាផ្លូវការរបស់គណបក្សសាធារណរដ្ឋ។ អតីតប្រធានាធិបតី ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតកាលពីពីរថ្ងៃមុន បានទទួលសំឡេងភាគច្រើនពីគណៈប្រតិភូនៅឯសន្និបាតជាតិនៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin។ កាលពីព្រឹកថ្ងៃចន្ទ លោក Trump បានប្រកាសតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោកបានជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance ជាមិត្តរួមដំណែងរបស់លោក ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែលើការជ្រើសរើសអនុប្រធានរបស់លោក។ លោក Vance ដែលត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាមេរិកក្នុងឆ្នាំ ២០២២ និងស្បថចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២៣ គឺជាអ្នករិះគន់លោក ដុលណាល់ត្រាំ យ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០១៦ ប៉ុន្តែបានក្លាយជាសម្ព័ន្ធមិត្តរបស់អតីតប្រធានា ធិបតីចាប់តាំងពីពេលនោះមក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • មេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក និយាយថា ការទិញនាវាមុជ ទឹកនុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង អាចនឹងត្រូវពិចារណា ប្រធានទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា ការដាក់ឱ្យប្រើប្រាស់ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (SSNs) នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចត្រូវបានពិចារណា នាពេលអនាគត អាស្រ័យលើការវិភាគប្រតិបត្តិការរបស់ខ្លួន។ មេបញ្ជាការ Adm. Samuel Paparo បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “តាមទស្សនៈនៃសង្គ្រាមនាវាមុជ ទឹក សារៈសំខាន់ក្នុងនាមជាសម្ព័ន្ធមិត្ត និងដៃគូដើម្បីស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាព និងប្រសិទ្ធភាពបំផុត ដើម្បីបញ្ចូលគ្នានូវសមត្ថភាពរបស់យើង តាមរបៀបដែលមានប្រសិទ្ធ ភាពបំផុតក្នុងការការពារសម្ព័ន្ធភាព និងភាពជាដៃគូ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិប តី Yoon Suk Yeol ទៅកាន់ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកនៅរដ្ឋហាវ៉ៃកាលពីសប្តាហ៍មុន ដែលកំពុងធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងក្នុងទីក្រុងវ៉ាស៊ីនតោន លោក Paparo បាននិយាយថា វាគឺជា “កិត្តិយសដ៏អស្ចារ្យ” និងជា “សកម្មភាពយុទ្ធសាស្ត្រខ្លាំងណាស់” ។លោកPaparo បានលើកឡើងពីសារៈសំខាន់នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋ អាមេរិក អំពីកិច្ចប្រជុំដែលពាក់ព័ន្ធយ៉ាងខ្លាំងរបស់ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន និង មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងផលប៉ះពាល់សម្រាប់ការរីកសាយនៃបច្ចេកវិទ្យាមីស៊ីល និងបច្ចេកវិទ្យានុយក្លេអ៊ែរ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ១.៧ប៊ីលាន លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ ថ្លែងប្រាប់ព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គឺជាគម្រោងដ៏ធំ និងជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងស្ថានភាពចរាចរណ៍សម័យទំនើប, ការដឹកជញ្ជូនទំនិញ និងភស្តុភារកម្ម ទៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ធំរបស់កម្ពុជា និងទៅច្រកព្រំដែនកម្ពុជា-ថៃ។ តាមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ […]
  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន ២០២៥។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធ សភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ឯកឧត្តម YAMAGUCHI បានជម្រាប សម្តេចតេជោថា ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលឯកឧត្តម មកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ ឯកឧត្តម ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិ បត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម […]
  • សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តយុវជនអាហារូប ករណ៍ទៅសិក្សាជប៉ុន និងសិង្ហបូរីត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនអាហារូប ករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរីត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផល ប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ ពេលវេលា។ នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសា សន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។ សម្តេចប្រធានរដ្ឋសភា បានមាន ប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅ ក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុននិងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឃ រីកចម្រើនជឿនលឿនខ្លាំង ខាងប្រព័ន្ធសិក្សាអប់រំ។ សម្តេចបានគូស បញ្ជាក់ថា ក្មួយៗនិស្សិតទំាងអស់ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹងនិងបទ ពិសោធន៍ដែលក្មួយៗនឹងទទួលបានពីក្រៅប្រទេសប្រាកដជាមានតម្លៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។“ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំ […]
  • កូនឈើ៤ពាន់ដើម ត្រូវបានយកមកដាំ ក្រោមប្រធានបទ «ពន្លកបៃតង» ក្នុងបរិវេណវត្តពាមមេត្រី ស្រុកកំពង់ស្វាយ កូនឈើចម្រុះប្រមាណ ៤,០០០ដើម ត្រូវបាននាំយកមកដាំនៅក្រោមប្រធានបទ «ពន្លកបៃតង» ក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតី ភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង បរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមខ្វៃ អាទិត្យា បានថ្លែងថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួង បរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មាន សណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមកកម្ពុជាផងដែរ។ «កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាល ច្បាស់ណាស់ថា ប្រជាពលរដ្ឋយើងមិនមានសុខុមាល ភាព […]
  • ក.ប.ប.សហការរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិ ភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុ សិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ ៤៣៤នាក់។ គោលបំណងសំខាន់នៃវគ្គផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុង វិស័យម្ហូបអាហារ សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោ ជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ វគ្គផ្សព្វផ្សាយនេះ ក៏បានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារចំនួន៥០០សន្លឹក ដែលជាការផ្តល់ចំណេះដឹងសម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពីការជ្រើសរើសម្ហូប អាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។ ជាមួយនោះមន្រ្តីជំនាញក៏បានផ្សព្វផ្សាយដល់អ្នកចូលរួមទាញយកកម្មវិធី […]
  • រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ជាបន្តទៀត ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិពណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៃ អ.វ.ត.ក. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ សហប្រជាជាតិ ផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ជាបន្តទៀតទៀត”។ សម្តេចធិបតី បានបន្ថែមថា៖ “ដោយអនុលោមតាមកិច្ចព្រម ព្រៀងបន្ថែម ស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណ ជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត. ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ សម្រាប់ឱ្យសាធារ ណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
  • កម្មករថា កម្ពុជាបច្ចុប្បន្នសម្បូរការងារធ្វើដោយមានអ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារកាន់តែល្អប្រសើរ ភ្នំពេញ៖ អ្នកធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាលក៏ច្រើនសន្ធឹកសន្ធាប់។ លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន នៅមូលដ្ឋានរោងចក្រ ដែលលោកបំពេញការងារ មិនខ្វះការងារធ្វើនោះទេពេលខ្លះស្ទើតែរកកម្លាំងពលកម្ម មកបំពេញការងារថែមម៉ោងស្ទើរមិនបានផង។ លោកថ្លែងថា៖«បច្ចុប្បន្នការងារអត់មានខ្វះខាត ឬពិបាករកអីទេ លក្ខខណ្ឌការងារក៏ល្អប្រសើរ ហើយចំពោះប្រាក់ខែបងប្អូនយើងក៏គ្រាន់បើដែរ។គាត់ថែមម៉ោងថែមអីចឹងទៅ ដល់ចឹងទៅលុយវាបានច្រើន ហើយការធ្វើការងារទៀតសោតអត់មានការថ្នាំងថ្នាក់ មានសេរីភាពការងារ។» ចំណែកកម្មការិនី សំ គឹមហ៊ង អាយុ៣៧ឆ្នាំ ធ្វើការងារនៅរោង ចក្រប៉ាស៊ីហ្វិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយថា បច្ចុប្បន្នសម្បូរការងារស្ទើតែរកកម្លាំងពលកម្មធ្វើគ្មានហើយអត្ថប្រយោជន៍ ដែលកម្មករនិយោជិតទទួលបានក៏ច្រើនលើសពីច្បាប់ការងារកំណត់ផងដែរ។ លើសពីច្បាប់កំណត់ត្រង់ថា ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារច្រើនជាង ថែមទាំងមានប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ កម្មការិនីរូបនេះនិយាយថា៖«អត្ថប្រយោជន៍ទទួលបានជាក់ស្តែង បើនិយាយឱ្យចំទៅវាអត់មានបាត់បង់អីផង ទាំងលុយបាយ លុយហ្វ្រី លុយថែមម៉ោង លុយរង្វាន់ បើនិយាយពីបសសគឺអូខេ ហើយលក្ខខណ្ឌការងារមានភាពល្អប្រសើរច្រើន អត់មានអីដែលពិបាក។» រីឯលោក កាន់ […]
  • កម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ “គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា” (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក YAMAGUCHI Natsuo សមាជិក ព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទសជប៉ុន តំណាងរាស្រ្តជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាពនៃទំនាក់ទំនងយូរអង្វែង ជាប្រវត្តិសាស្រ្ត និងស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈដែលកាប៉ាល់ពាណិជ្ជកម្មកម្ពុជាបានចូលចតនៅកំពង់ផែ Nagasaki និងការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។.ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ ផងដែរ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។ […]
  • លោកចូ បៃដិន ស្នើឱ្យប្រជាជនអាមេរិក «ធ្វើចិត្តអោយត្រជាក់» បន្ទាប់ពីកើតហេតុការណ៍ឃាត្តកម្មបាញ់ប្រហាចំពោះលោក ដុលណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រើប្រាស់ទីតាំងផ្លូវការនៃការិយាល័យរបស់សេតវិមានកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ដើម្បីសុំឱ្យប្រជាជនអាមេរិកបន្ថយសីតុណ្ហភាពនយោបាយនឹងរក្សាភាពស្ងប់ស្ងាត់ លោកបានសង្កត់ធ្ងន់ថា នយោបាយអាមេរិក «មិនត្រូវជាសមរភូមិពិតប្រាកដឡើយ ឬក៏ព្រះហាមមិនឲ្យជាវាលពិឃាត»។ នៅក្នុងសុន្ទរកថារយៈពេលប្រាំមួយនាទីកន្លះពីការិយាល័យ Oval កាលពីយប់ថ្ងៃអាទិត្យ លោក Biden បាននិយាយថា អំពើហឹង្សានយោបាយមិនអាចត្រូវបានធ្វើធម្មតាបានទេ ហើយថាជនជាតិអាមេរិកទាំងអស់មានទំនួលខុសត្រូវក្នុងការ “រក្សាជំហរ” ប្រជាជនអាមេរិកត្រូវរួបរួមគ្នា នឹងនយោបាយដ៏ក្តៅគគុកនេះ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានកំណត់អត្ត សញ្ញាណ ឃាត្តករដែលប៉ុនប៉ងបាញ់សម្លាប់លោកដុលណាត្រាំ ដែលជនសង្ស័យមានឈ្មោះថា Thomas Matthew Crooks អាយុ ២០ ឆ្នាំ ជាអ្នកស្រុកនៅ Bethel Park ក្នុងរដ្ឋ Pennsylvania ជាជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោកDonald Trump នៅទីតាំងដែលប្រជាជនអាមេរិកប្រមូលផ្តុំយុទ្ធនាការមួយនៅ Butler County នៃរដ្ឋ Pennsylvania ដើម្បីស្តាប់ការថ្លែងសុន្ទកថារបស់លោកដុលណាត្រាំ។ មន្ត្រីសេតវិមានសង្ឃឹមថា ការប៉ុនប៉ងបាញ់ប្រហាររបស់លោក Trump អាចនឹងបន្ធូរបន្ថយសម្ពាធលើលោក Biden ឱ្យចាកចេញដោយជំរុញឱ្យគណបក្សប្រជាធិបតេយ្យប្រមូលផ្តុំជុំវិញជាថ្មី៕ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)