ព័ត៌មានថ្មី
- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងសម្ពោធ «សៀវភៅ ស» នៅដើមខែសីហាខាងមុខ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងសម្ពោធ «សៀវភៅ ស» ស្តីពីមូលដ្ឋានគន្លឹះក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត។ ពិធីសម្ពោធ «សៀវភៅ ស» ប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង៣:០០រសៀល នៅ អគារសេរីភាព ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សៀវភៅ ស អាចចាត់ទុកថាជា«កម្រងឯកសាររស់»ដែលមានតម្លៃសម្រាប់អ្នកសារព័ត៌មានមន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនទូទៅផងដែរ។ សហភាពសហព័ន្ធអ្នកសារ ព័ត៌មា នកម្ពុជា បន្តផ្តល់សៀវភៅនេះជូនដល់សាធារណជន ដោយឥតគិតថ្លៃ។
- សម្តេចធិបតី÷ ទោះបីប្រឈមការលំបាក ឬត្រូវប្រើពេលវេលាច្រើនក៏ដោយ ក៏បេសកកម្មរុករកអាកាសយានិក ត្រូវតែបន្ត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទហោះហើរ ដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ ទងជាមួយទីបញ្ជាការទ័ពអាកាស។ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ សម្តេចបន្ថែមថា ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ។មកដល់ម៉ោងនេះ កងកម្លាំងរុករករបស់ បានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ សម្តេចធិបតី បានសរសេរថា ” ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយ សេនាធិការចម្រុះ, […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ អគ្គលេខា ធិការសភាពាណិជ្ជកម្មអន្តរជាតិ (ICC) នៅរសៀលថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John W.H. Denton អគ្គលេខាធិការសភាពាណិជ្ជកម្មអន្តរជាតិ (ICC) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាពថ្មីៗ របស់ ICC នៅអាស៊ីអាគ្នេយ៍ ហើយបានពិភាក្សាអំពីវិស័យសហការដែលអាចធ្វើទៅបាន រវាងអាស៊ាន និង ICC រួមទាំង តាមរយៈគំនិតផ្តួចផ្តើមស្តង់ដារឌីជីថល ជាដើម។
- គណៈប្រតិភូអ៊ីស្រាអែល ចូលរួមកិច្ចចរចាបទឈប់បាញ់ថ្មី នៅ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូអ៊ីស្រាអែលនឹងទៅបំពេញទស្សនកិច្ចនៅកាតានៅចុងសប្តាហ៍នេះ ដើម្បីបន្តការចរចារសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសចំណាប់ខ្មាំង។ គណៈប្រតិភូដែលដឹកនាំដោយប្រធាន Mossad លោក David Barnea នឹងមកដល់ទីក្រុង Doha នៅថ្ងៃព្រហស្បតិ៍ ហើយចូលរួមការចរចាដោយប្រយោលដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប និងគាំទ្រដោយសហរដ្ឋអាមេរិក។ ការចរចារថ្មីត្រូវបានពន្យារពេលប្រហែលមួយសប្តាហ៍បន្ទាប់ពីក្រុមហាម៉ាសបានបញ្ឈប់ការចរចាក្នុងការតវ៉ាជុំវិញការវាយ ប្រហាររបស់អ៊ីស្រាអែលលើ Khan Younis កាលពីថ្ងៃទី ១៣ ខែកក្កដា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ណាស់ ៩០នាក់។ កិច្ចចរចាមុនៗក្នុងប្រទេសកាតា រហូត មកដល់ពេលនេះបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជាងប្រាំបួនខែនៅហ្គាហ្សា ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អង្គការសហប្រជាជាតិ ចាត់ទុកកម្ពុជាជាប្រទេសគំរូ ក្នុងការប្រែក្លាយពីប្រទេស ដែលបញ្ជូនទ័ពមួកខៀវទៅកាន់បរទេស ឯកឧត្តមអគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជា ជាប្រទេសគំរូ ដែលបានប្រែក្លាយពីប្រទេស ធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែកក្កដា ២០២៤នេះ ឯកឧត្តម Atul KHARE បានអគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ បានកោត សរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនា សម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយ ចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តមអគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។ ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណអង្គការសហប្រជា ជាតិ […]
- ពេលនេះ លោក ចូ បៃដិន បានយល់ព្រមដកខ្លួនចេញពីការ ប្រកួតប្រជែង ជាបេក្ខភាពប្រធានាធិបតីអាមេរិក ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញ ពីការប្រកួតប្រជែង ជាបេក្ខភាពប្រធានាធិបតី ដោយគាំទ្រដល់លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនប្រធានាធិបតីដេីម្បេីប្រឆាំងនឹងលោកដុលណាល់ត្រាំជំនួលរូបលោក។ កាលពីថ្ងៃទី ២១ ខែកក្កដា គណបក្សប្រជាធិបតេយ្យជាច្រើន បានគាំទ្រអនុប្រធានាធិបតី Kamala Harris ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រឆាំងនឹងលោក Donald Trump បន្ទាប់ពីការចាកចេញភ្លាមៗរបស់ប្រធានាធិប តី Joe Biden។ នៅក្នុងការប្រកាសមួយទៀត លោក Biden បាននិយាយថា គាត់ចង់ផ្តល់ការគាំទ្រ និងការយល់ព្រមទាំងស្រុងរបស់គាត់សម្រាប់អនុប្រធានាធិបតី Kamala Harris ឱ្យក្លាយជាបេក្ខភាពនៃគណបក្សប្រជាធិបតេយ្យនៅឆ្នាំនេះ។ ការប្រកាសរបស់លោក Biden ដែលបានបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ជុំវិញការសម្រេចចិត្តរបស់គាត់បានកើតឡើងបន្ទាប់ពីមានរបាយ ការណ៍លេចចេញថាចំនួនអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងបានជំរុញឱ្យគាត់ចុះចេញពីតំណែង រួមទាំងបុគ្គលល្បីៗដូចជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama អតីតប្រធានសភា Nancy Pelosi និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងប្រកបដោយផ្លែផ្កាបន្ថែមទៀត ក្នុងឱកាសនៃជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនប៊ីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបា លកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមាន ការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិ បត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រក […]
- កម្ពុជា មានសត្វអណ្តើកហ្លួង ដែលជាសត្វកម្រ ជិតផុតពូជប្រមាណ១០០ក្បាល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS។ ពិធីនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ប្រជាសហគមន៍មូលដ្ឋាន និងតំណាងនៃ Mandai Nature ដែលជាម្ចាស់ជំនួយគាំទ្រការងារអភិរក្សសត្វល្មូនដែលរួមមានអណ្តើកហ្លួងនិងក្រពើត្រីនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង និងនៅតាមប្រព័ន្ធព្រែកស្រែអំបិល។ មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលមានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺជាទីកន្លែងមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួងនិងក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួងនិងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈអធិបតី បានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ក្នុងនោះ អណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេង ដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោល ការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធ នឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិ នៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ ដែលទស្សនាខេត្តសៀមរាបផងដែរ។ ខ្ញុំសូមឱ្យសាខាធនាគារជាតិ នៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធ នឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តមណ្ឌលគិរី។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន១០ ចំណុច សម្រាប់ការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ជាមួយនឹងនិរន្តរភាព សំដៅជាលទ្ធផលឈរលើគុណតម្លៃចម្បងទាំងបួន សុវត្តិភាព ប្រសិទ្ធភាព គុណភាព និងការទទួលយកបានដោយពេញចិត្ត មានដូចខាងក្រោម៖ ១) យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្បាល ឆាប់បានជាសះស្បើយ។ ២) បំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។ ៣) ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ […]
- ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត។ ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណ:និស្សិត និងនិស្សិត ប្រមាណជាង ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ មានសីលធម៌រស់នៅល្អ មានសុខភាពមាំមួន និងចេះរស់នៅដោយចុះសម្រុងក្នុងសង្គមដើម្បីប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់មនុស្សជុំវិញខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា យុវជនសម័យបច្ចុប្បន្នមានឱកាសច្រើននិងអំណោយផលសម្រាប់ការរៀនសូត្រ ដូចជា មានសាលាជិតផ្ទះ មានសម្ភារៈសិក្សាសម្បូរបែប និងមានអំណោយផលពីប្រទេសជាតិ ដូចជាសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម។ ដូច្នេះ អ្វីដែលនៅសេសសល់គឺ ការខិតខំដោយខ្លួនឯងដើម្បីចាប់យកឱកាសប្រែក្លាយខ្លួនទៅជាមនុស្សពូកែ អ្នកចេះដឹង និងជាមនុស្សដែលមានសីលធម៌ខ្ពស់ ចេះជួយសង្គម និងប្រទេសជាតិប្រកបដោយន័យស្ថាបនា៕
- ប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុងប្រឈមនឹងបញ្ហាសុខភាព ដោយធ្វើតេស្តវិជ្ជមាន កូវីដ-១៩ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានធ្វើតេស្តវិជ្ជមានសម្រាប់ កូវីដ-១៩ ជាមួយនឹងរោគសញ្ញាស្រាលកាលពីថ្ងៃពុធ ខែកក្កដា ១៧ ភ្លាមៗបន្ទាប់ពីបានទទួលស្គាល់ថាលោកនឹងពិចារណាទម្លាក់ការដេញថ្លៃបោះឆ្នោតឡើងវិញដែលមានបញ្ហាប្រសិនបើគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ លោក បៃឌិន បានថ្លែងអំណរគុណចំពោះអ្នកជូនពរ តាមការបង្ហោះសារនៅលើបណ្តាញ X ដោយបន្ថែមថា “ខ្ញុំនឹងនៅឯកោនៅពេលដែលខ្ញុំជាសះស្បើយ ហើយក្នុងអំឡុង ពេលនេះ ខ្ញុំនឹងបន្តធ្វើការដើម្បីបំពេញការងារជូនប្រជាជនអាមេរិក”។ បន្ទាប់ពីការសម្តែងការជជែកដេញដោលប្រឆាំងនឹងគូប្រជែង គឺលោក ដុលណាល់ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភអំពីសុខ ភាពរបស់គាត់ និងការអំពាវនាវពីគណបក្សប្រជាធិបតេយ្យមួយចំនួនឱ្យគាត់ចុះចេញពីតំណែង។ ការអភិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងរយៈពេលពីរបីថ្ងៃដ៏ច្របូកច្របល់នៅក្នុងការប្រណាំងសេតវិមានដ៏គួរឱ្យភ័យខ្លាចដែលបានឃើញលោក ដុលណាល់ត្រាំ មកពីគណបក្សសាធារណរដ្ឋរបស់គាត់រួចរស់ជីវិតពីការប៉ុន ប៉ងធ្វើឃាតនៅឯការប្រមូលផ្តុំយុទ្ធនាការរបស់គាត់ផ្ទាល់៕
- ជប៉ុនផ្តល់ហិរញ្ញប្បទាន និងឥណទានសម្បទាន ៥៧,៥ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការចំនួន២ របស់កម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ប្រមាណ៥៧,៥ លានដុល្លារអាម៉េរិក។ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន១។ ក្នុងនោះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូប ករណ៍អភិវឌ្ឍន៍ធនធាន មនុស្ស មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធាន មនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ ទំនងទ្វេភាគី រវាងប្រទេសទាំងពីរតាមរយៈការទំនាក់ ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ ក្រោមកម្មវិធី JDS មន្ត្រីរាជការសរុបចំនួន ២៦ រូប នឹងទទួលបានឱកាសទៅសិក្សានៅប្រទេសជប៉ុន ដែលក្នុងនោះ ២៤ រូប នឹងត្រូវបានជ្រើសរើសសម្រាប់កម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិត និង […]
- ក.ប.ប. សហការជាមួយមន្ត្រីគយតំបន់១ ចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង៣តោន មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ដែលជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធាន ការទៅតាមនីតិវិធី។ ទំនិញទាំងនោះ រួមមាន៖ ចុងស្លាបមាន់ ទម្ងន់ ២,១៩០ គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១,០០៥ គីឡូក្រាម (សរុប ៣,១៩៥គីឡូក្រាម) ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមន្ត្រីជំនាញបានពន្យល់ ណែនាំអំពីនីតិវិធី និងផលប៉ះពាល់នានារួចមក ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កក និងគ្រឿងក្នុងទាំងនោះ ដោយការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕
- ក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មាន ចាត់វិធានការតាមនីតិវិធីច្បាប់ ក្រសួងព័ត៌មាន បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មាន ចាត់វិធានការតាមនីតិវិធីច្បាប់
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


