ព័ត៌មានថ្មី
- មន្ទីរប្រឆាំងគ្រឿនញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០២នាក់រួមមាន៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ។ វត្ថុតាង និងសម្ភារៈចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ រថយន្តចំនួន ០២គ្រឿង […]
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) នៅព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។ នៅក្នុងជំនួបនេះ មានការផ្លាស់ប្តូរយោបល់យ៉ាងស្មោះត្រង់ រវាងបណ្តារដ្ឋមន្ត្រី និងតំណាង AICHR ស្តីពីសិទ្ធិមនុស្សនៅក្នុងតំបន់។
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មា ធិការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ នៅព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ព្រមទាំងកិច្ចការមួយចំនួនទៀត។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំដោយប្រទេសឡាវ ដែលជាប្រធានអាស៊ានឆ្នាំ២០២៤។ នៅព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saleumxay KOMMASITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រប្រទេសឡាវ ឱ្យសម្រេចបាននូវអាទិភាព និងសមិទ្ធផលអាចសម្រេចបានរបស់ឡាវដែលជាប្រធានអាស៊ាន នៅឆ្នាំនេះ ក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់”។
- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈម មុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារបរិស្ថាន និងជីវចម្រុះសមុទ្រ ដោយបានស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំសុខភាពសមុទ្រ»។ វាច្បាស់ណាស់ថា ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងរបស់ប្រទេសទាំងអស់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចំពោះភាពស្ងាត កម្ពុជា ក្នុងរយៈពេល១១ ខែកន្លងមកនេះ យើងបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នោះមិនត្រឹមតែជាជំហានមួយ ហួសពីការពង្រីកការប្តេជ្ញាចិត្ត និងថែមទាំងបានអនុវត្តការងារនានា ដើម្បីធានាថាកម្ពុជាស្អាត។ យើងដឹងហើយថា ការចោលសំរាមក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅទូទាំងពិភពលោក។ប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាចលុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យើងទទួលបានមនុស្សចូលរួមពីមនុស្សជាង ៨ លាននាក់ ឱ្យចូលរួមក្នុងយុទ្ធនាការដែលខ្ញុំហៅថាគ្រាន់តែជាយុទ្ធនាការប្តេជ្ញាចិត្ត។ យើងបានចាប់ផ្តើមយុទ្ធនាការទីពីរ ដែលមានឈ្មោះថា«កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតដល់ពេលនេះ យើងទទួលបានឃុំ សង្កាត់ ចំនួនជាង ៦០០ ក្នុងចំណោមឃុំចំនួន ១ ៦៥២ ដែលបានចូលរួមត្រឹមតែពីរខែប៉ុណ្ណោះ។ ក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានចំនួន ៧៤,១% ក្នុងរយៈ ពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា។ ស្ថិតិរបស់អង្គការសហប្រជាជាតិបានចេញផ្សាយកន្លងមក បានបង្ហាញថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនប្លាស្ទិក នឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ៕ កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈម មុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារបរិស្ថាន និងជីវចម្រុះសមុទ្រ ដោយបានស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំសុខភាពសមុទ្រ»។ វាច្បាស់ណាស់ថា ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងរបស់ប្រទេសទាំងអស់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី […]
- រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង» ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថា ន នៅរសៀលថ្អៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេនកូនត្នោតចំនួន១៥០០ ដើម ដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ »ពន្លកបៃតង» និងតែងតែបានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ និងក៏ជានិមិត្តរូបជាតិខ្មែររបស់ប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ បន្កការចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានសុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត។ […]
- សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យដាក់ទោសឱ្យធ្ងន់ធ្ងរ ចំពោះអ្នកបំភ្លៃការពិត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្រប ខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម (CLV DTA) នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ហើយញុះញង់ បំភ្លៃការពិត ពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ សម្ដេចតេជោ បានប្រាប់ទៅកាន់អ្នកបំភ្លៃការពិតពីក្រៅប្រទេសថា សម្ដីរបស់អ្នកទាំងនោះ អាចឱ្យអ្នកនៅក្នុងប្រទេសជាប់ពន្ធនាគារបាន។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះការបំភ្លៃមួយចំនួនខុសពីការពិតទាំងស្រុង។ សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង ។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕
- រដ្ឋ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យមន្រ្តីខិតខំពង្រឹងសមត្ថ ភាព និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា មន្រ្តីត្រូវបំពេញភារកិច្ចឱ្យបានល្អ មានសមត្ថភាព ការសម្រេចចិត្ត និងចេះធ្វើការសម្របសម្រួល និងធ្វើការជាមួយរដ្ឋបាលរាជធានីខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងវិស័យបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹងកនាំ និងមន្ត្រីបរិស្ថានគ្រប់រូប ដែលបានបម្រើការងារយ៉ាងសកម្ម និងលះបង់គ្រប់បែបយ៉ាង ពុះពាររាល់ឧបសគ្គ កាត់ព្រៃ វាលគុម្ព លះបង់អាយុជីវិត ដើម្បីការពារ ថែរក្សាបរិស្ថានកម្ពុជាយើង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះ សង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៥លានអង្គ/នាក់។ បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» […]
- ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមូលដ្ឋាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាល។ ការបញ្ជាក់ នេះធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំ ក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាល នៅខេត្តភូមិភាគឦសាន ជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ដល់២០ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តចំនួន៥ រួមមាន ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ក្នុងការចុះពង្រឹងមូលដ្ឋានសុខាភិបាល សូមយកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល សូមបំពេញតម្រូវការទាំងបរិមាណ និងពិសេសគុណភាពជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខារ ឱសថ។ ពិសេស ត្រូវពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួនអំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះ បណ្តាលជាប់ជាប្រចាំទៀងទាត់ ទាំងការបណ្តុះបណ្តាលទាំងមុន និងអំឡុងពេលបម្រើការងារ និងត្រៀមឆ្លើយតបលក្ខណៈបច្ចេកទេស ក្នុងការសង្រ្គោះបន្ទាន់ឱ្យបានទាន់ពេលវេលា […]
- សមត្ថកិច្ច បានចាប់មនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរសើអើង និងករណីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន៤ ឱ្យទៅប្រទេសវៀតណាម។ សមត្ថកិច្ច បានចាប់មនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរសើអើង និងករណីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន៤ ឱ្យទៅប្រទេសវៀតណាម។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
- ប្រធានក្រុមហ៊ុន Kobayashi Pharma របស់ជប៉ុនលាលែងពីតំណែងបន្ទាប់ពីមានអ្នកស្លាប់ចំនួន ៨០ នាក់ដោយសារការទទួលទានអាហារបំប៉ន ក្រុមហ៊ុនផលិតឱសថជប៉ុន Kobayashi Pharmaceutical. បាននិយាយថា ប្រធានក្រុមហ៊ុនរបស់ខ្លួនបានលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះបញ្ហាសុខភាព និងការស្លាប់ដោយសារ ការទទួលទានអាហារបំប៉នគ្រាប់ធញ្ញជាតិក្រហមរបស់ខ្លួន។ ការលាលែងពីតំណែងរបស់ប្រធាន Kazumasa Kobayashi និងប្រធាន Akihiro Kobayashi សមាជិកទាំងពីរនៃគ្រួសារស្ថាបនិករបស់ក្រុមហ៊ុនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាភិបាលនៅមុនថ្ងៃនោះ។ យោងតាមក្រុម ហ៊ុន Kobayashi Pharmaceutical ចំនួនអ្នកស្លាប់ដែលត្រូវការការស៊ើបអង្កេតទាក់ទងនឹងការទទួលទានអាហារបំប៉នរបស់ខ្លួនបានកើនឡើងដល់ ១០១ នាក់គិតត្រឹមថ្ងៃអាទិត្យនេះ រួមទាំងមនុស្ស ៤ នាក់ដែលក្រុមហ៊ុនបានប្រកាសកាលពីខែមីនាថាបានស្លាប់បន្ទាប់ពីទទួលទានអាហារបំប៉នជាមួយបាយក្រហម ឬ ហៅថា Beni-koji ។ ក្រុមហ៊ុនឱសថយក្សដែលមានមូលដ្ឋាននៅទីក្រុងអូសាកាក៏បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតជុំវិញការដោះស្រាយបញ្ហារបស់ខ្លួនផងដែរ ដោយទទួលស្គាល់ការពន្យារពេលក្នុងការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីហានិភ័យដែលអាចកើតមាន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណង ដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។ ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគងចំនួនជាង២០ នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។ លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីករណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយគេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម។ ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្ល ដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ។ អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែកធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្មជាដើម ដែលជួយឱ្យចក្រភពខ្មែរសម័យនោះ […]
- Vietjet ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ទិញយន្ត ហោះ A330neo ចំនួន 20 គ្រឿង មានតម្លៃ 7.4 ពាន់លានដុល្លារអាមេរិកនៅក្នុងកម្មវិធី Farnborough Airshow ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍ Airbus នៃ Commercial Aircraft Business។ នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងកម្មវិធី Airshow ក្នុងឆ្នាំនេះ។ យន្តហោះដែលបានបញ្ជាទិញថ្មីៗនេះ នឹងត្រូវដាក់ឱ្យដំំណើរការផ្តល់សេវាដឹកអ្នកដំណើរផ្លូវឆ្ងាយ ដែលកំពុងតែរីក ចម្រើនរបស់ក្រុមហ៊ុន Vietjet ក៏ដូចជានៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅក្នុងតំបន់។ យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។ ប្រធានក្រុមហ៊ុន Vietjet លោកស្រី Dr. […]
- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេសសមាជិកផ្សេងៗទៀត។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេសសមាជិកផ្សេងៗទៀត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Centre – CTC) នៅខេត្តតាកែវ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីឈ្វេងយល់ពីការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យនានារបស់ក្រសួងផងដែរ។ លោកបណ្ឌិត Cosmas Zavazava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការដ៏ល្អរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ITU និងកោតសរសើរចំពោះសមទ្ធិផលដែលក្រសួងសម្រេចបាន ជាពិសេសគឺគំនិតផ្តួចផ្តើមឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh៕
- NEA ជាមួយ RULE សហការគ្នារៀបចំវេទិកាការងារដោយនាំយកឱកាសការងារ ១៤៥០ កន្លែង សម្រាប់យុវជន ក្រុមហ៊ុនធំៗចំនួន ១៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៤៥០ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ច (RULE) និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន ស្មាត អាស្យាតា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន NAGA WORLD, ម៉ាស្ទ័រ ស៊ុគីស៊ុប, ធនាគារស្ថាបនា, មីក្រូ ហិរញ្ញវត្ថុមហានគរ, ធនាគារអ៊ូរី, ក្រុមហ៊ុន ONE POINT CAREER LAB CO […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


