ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ និងលើក កម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងពិធីដ៏ឱឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាព ទាមទារឱ្យមានការអប់រំទាំងផ្នែកចំណេះដឹង វិជ្ជាជីវៈ និងទាំងផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាពិសេស គឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។ យោងតាមប្រវត្ដិសាស្រ្ដ និងបទពិសោធជាក់ស្ដែង វត្ដអារាម ព្រះសង្ឃ និងព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ដែលជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និងការអភិវឌ្ឍជាតិលើគ្រប់វិស័យក្នុងសង្គមជាតិកម្ពុជា។ ក្នុងន័យនេះ បន្ទាប់ពីសាងសង់រួចជាស្ថាពរ សារមន្ទីរព្រះព្រហ្មរតនមុនី នឹងចូលរួមចំណែកក្នុងការថែរក្សាសម្បតិ្តវប្បធម៌ជាតិ ដើម្បីដាក់តាំងបង្ហាញជាភស្តុតាង នូវរឿងរ៉ាវប្រវត្តិសាស្រ្តសង្រ្គាម សំណល់យុទ្ធភណ្ឌសង្រ្គាម និងប្រវត្តិជីវិតពិត ផលវិបាក ការឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងសង្រ្គាម និងការខិតខំប្រឹងប្រែងក្រោយសង្រ្គាម រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំងចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបបន្ថែមទៀតផងដែរ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យទេស ចរណ៍កម្ពុជាឱ្យងើបឡើងវិញ និងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាក់ស្តែង ខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ មានភ្ញៀវទេសចរតាមច្រកព្រលានយន្តហោះអន្តរជាតិចំនួន ៣១ម៉ឺននាក់ កើនទ្បើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព […]
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំទៅដល់មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវកាក់ហៅប្រជាពលរដ្ឋធ្វើដំណើរ ដែលគ្មានបទល្មើសជាក់ស្ដែង ជាដាច់ខាត ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំទៅដល់មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវកាក់ហៅប្រជាពលរដ្ឋធ្វើដំណើរ ដែលគ្មានបទល្មើសជាក់ស្ដែង ជាដាច់ខាត ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមាន សមត្ថកិច្ច និងថ្នាក់ដឹកនាំ។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរ ណ៍ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគួសបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ៕
  • អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Jiji Press របស់ជប៉ុន នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Jiji Press របស់ជប៉ុន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗមួយចំនួន ដែលនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅពេលខាងមុខ រួមមាន ការតភ្ជាប់ និងសន្តិសុខថ្នាក់តំបន់ ព្រមទាំងការអភិវឌ្ឍដោយចីរភាពប្រកបដោយបិរយាប័្ននជាដើម។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអំពីបច្ចុប្បន្ន ភាពស្តីពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើត ឆ្ពោះទៅកាន់សមាជិកភាពពេញសិទ្ធិរបស់អាស៊ាន ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក៏ដូចជា ការគាំទ្រការសមាជិកអាស៊ានចំពោះដំណើរការសមាហរណកម្មរបស់ទីម័រខាងកើត។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញពិសាបាយការងារដែលរៀបចំដោយ លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារដែលរៀបចំដោយ លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ចិន រួមទាំងសមិទ្ធផលដែលអាចសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាចុងខែកក្កដានេះ។
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទស្សនកិច្ចទៅប្រទេសកម្ពុជានាពេលថ្មីៗរបស់លោកសាស្ត្រាចារ្យ ការបង្កើតមហាវិទ្យាល័យរដ្ឋាភិបាលរបស់ ERIA ព្រមទាំងបានស្វែងរកវិធីដែលអាចធ្វើទៅបាន ដែល ERIA អាចចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅរបស់អាស៊ាន ជាដើម។
  • ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)រួមគ្មាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្តគម្រោង«ពង្រឹ ងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាស ធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្ត កោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។ លោកស្រី Alissa បានបញ្ជាក់ថា UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រលើព្រឹត្តិការណ៍«ពន្លកបៃតង» ដែលរាជរដ្ឋាភិបាលនិងក្រសួង បរិស្ថាន បាននិងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈ នយោបាយរបស់កម្ពុជា និងការបង្កើតស្ថាន័យបណ្តុះកូនឈើការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ធានា ដល់ ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែ ប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជា […]
  • កម្មវិធី១,៥លាន៖ សិក្ខាកាមសប្បាយចិត្តដែលមានម៉ោងរៀនបត់បែនគ្រប់ពេល “រៀនពេលណាក៏បាន” ភ្នំពេញ៖សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះុំបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកុំឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀត ពេលមករៀនបានទៀត»។ ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI)បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល ហើយមានជំនាញថែមទៀតផង។ កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។ បន្ថែមពីលើនេះសិក្ខាកាមដែលរៀនវេនយប់ បានអំពាវ នាវដល់យុវជនដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសអ្នកដែលជាប់រវល់ធ្វើការ ប្រកបរបររកស៊ី អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះបានដោយ សារវគ្គនេះមានម៉ោងរៀនសម្បូរបែប និងបត់បែនបានគ្រប់ពេល ។ សូមបញ្ជាក់ថា វេននៅក្នុងវគ្គបណ្តុះបណ្តាល១,៥លាននាក់ មាន៧វេន រួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល […]
  • កម្មវិធី១,៥លាន៖ សិក្ខាកាមសប្បាយចិត្តដែលមានម៉ោងរៀនបត់បែនគ្រប់ពេល “រៀនពេលណាក៏បាន” ភ្នំពេញ៖សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះុំបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកុំឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀត ពេលមករៀនបានទៀត»។ ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI)បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល ហើយមានជំនាញថែមទៀតផង។ កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។ បន្ថែមពីលើនេះសិក្ខាកាមដែលរៀនវេនយប់ បានអំពាវ នាវដល់យុវជនដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសអ្នកដែលជាប់រវល់ធ្វើការ ប្រកបរបររកស៊ី អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះបានដោយ សារវគ្គនេះមានម៉ោងរៀនសម្បូរបែប និងបត់បែនបានគ្រប់ពេល ។ សូមបញ្ជាក់ថា វេននៅក្នុងវគ្គបណ្តុះបណ្តាល១,៥លាននាក់ មាន៧វេន រួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល […]
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការរកឃើញសំបុកពងកូន បានឆ្លុះបញ្ចាំងឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព សម្បុកក្រពើភ្នំសរុបចំនួន៥ ត្រូវបានរកឃើញ នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំងឲ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញ ជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វដ៏កម្រនេះរស់នៅ។ » ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «នេះជាមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើងមានវត្តមានប្រភេទសត្វ ដ៏កម្របំផុតនៅលើពិភពលោក ជាពិសេសនៅឧទ្យានជាតិជួរភ្នំក្រវាញ និងតំបន់ការពារធម្មជាតិមួយចំនួនផ្សេងទៀត។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ជាសម្បត្តិរបស់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។» គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំសរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីកម្រិតកម្ពស់ថ្មី សម្រាប់បេក្ខជនប្រឡងនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មី នូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត៤០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរ បាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជនជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ ម៉ែត្រ ឡើងទៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួង មហាផ្ទៃក៏បានរៀបចំរួចជាស្រេចហើយដែរ នូវលិខិតបទដ្ឋាន និងយន្តការគណៈ កម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសនគរបាលតាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិនិងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋានដែលមានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។ ភ្ជាប់នឹងជ័យលាភីទាំង ៣៧៨អង្គ/នាក់ ដែលទទួលការបណ្ដុះ បណ្ដាលជំនាញរដ្ឋបាល […]
  • សម្តេចធិបតី បញ្ជាក់ថា “ព័ត៌មានក្លែងក្លាយកំពុងក្រឡុកនៅលើបណ្តាញសង្គម ថ្លែងក្នុងពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ព័ត៌មានក្លែងក្លាយកំពុងក្រឡុកនៅលើបណ្តាញសង្គម ដែលពេលខ្លះតម្រូវឲ្យសម្តេច ត្រូវចេញមុខដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង និងឱ្យបានលឿន។ ព័ត៌មានក្លែងក្លាយទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយបារម្ភ ហើយបណ្តាលឱ្យអសកម្មនូវសណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍សង្គម”។ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាញដល់អ្នកសារ ព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោលទៅ និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ”។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា បងប្អូនអ្នកសារព័ត៌មានខ្លះដោយ សារតែផ្សាយលឿន ទើបផ្សាយខុស ហើយគាត់ផ្សាយកែតម្រូវ នោះមិនមែនជាបញ្ហានោះទេព្រោះគាត់ពុំមានចេតនា ប៉ុន្តែសារព័ត៌ មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហា និងបំផ្លាញសង្គម ហើយក្រុមសារព័ត៌មានទាំងនេះនឹងប្រឈមនឹងផ្លូវច្បាប់”។ ជាមួយគ្នានេះ សម្តេចធិបតី សូមស្វាគមន៍ចំពោះព័ត៌មានពិត ព្រោះនោះជាការរួមចំណែកដើម្បីយើងជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេល តែព័ត៌មានក្លែងក្លាយ […]
  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ “បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួង ការពារជាតិ៖ “បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕
  • រដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ីស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយ ដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវនាំគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមានឲ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២ រដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ីស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយ ដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវនាំគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមានឲ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។  
  • ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះ ១.៣លានសែនដើម ជូនពលរដ្ឋយកទៅដាំ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសថាការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូន ឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធរាប់ម៉ឺននាក់នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាននិងនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត បានចែកកូនឈើចំនួន ១,៣០០,០០០ដើម ដោយមិនគិតថ្លៃ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងលទ្ធផលជោគជ័យនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់កាកបាទក្រហមកម្ពុជា ក្រុមយុជន ស.ស.យ.ក. ក្រុមកាយឫទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិតផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមរៀបចំក្នុង ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» […]
  • ឯកឧត្តម ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ» ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់ កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផល ប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។ ប៉ុន្តែ វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សមួយក្រុមបែរជាងប់ងល់នឹងមនោគមន៍វិជ្ជាប្រឆាំងជ្រុលនិយមហើយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្លូវខុសដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុល សង្គមទៅវិញ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ស្ថានភាពបែបនេះ ទាមទារឱ្យពួកយើងទាំងអស់គ្នាត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គម និងប្រជាជន ចេញពីគ្រោះថ្នាក់នៃការបំពុលដោយសារព័ត៌មានមិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះពីព្រោះជាការងារដ៏សំខាន់ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋា ភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)