ព័ត៌មានថ្មី
- មេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស ជំរុញឱ្យមានការអត់ធ្មត់ បន្ទាប់ពីកាន់អំណាច១០០ ថ្ងៃ មេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បានស្នើរអោយប្រជាជនមាន “ការអត់ធ្មត់” ដើម្បីរៀបចំសម្រាប់ការបោះឆ្នោតដែលរង់ចាំជាច្រើននៅក្នុងសុន្ទរកថាទៅកាន់ប្រទេសដែលប្រារព្ធខួប ១០០ ថ្ងៃនៃការកាន់អំណាចចាប់តាំងពីបដិវត្តន៍ដឹកនាំដោយនិស្សិត។ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពអាយុ ៨៤ ឆ្នាំត្រូវបានតែងតាំងឱ្យដឹកនាំរដ្ឋាភិបាលជា “ទីប្រឹក្សា” នៅថ្ងៃទី ៩ ខែសីហា ប៉ុន្មានថ្ងៃបន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតដែលបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំរបស់ លោកស្រីSheikh Hasina ដោយលោកត្រូវបានក្រុមនិសិ្សតតែងតាំងជាមេដឹកនាំរបស់ប្រទេសជាបណ្តោះអាសន្ន។ លោកMuhammad Yunusបាននិយាយនៅក្នុងការផ្សាយថា “ខ្ញុំសន្យាថាយើងនឹងរៀបចំការបោះឆ្នោតដែលរំពឹងទុកច្រើន នៅពេលដែលកំណែ ទម្រង់ចាំបាច់ និងចាំបាច់ត្រូវបានបញ្ចប់”។ “ខ្ញុំស្នើសុំការអត់ធ្មត់របស់អ្នករហូតដល់ពេលនោះ។ យើងមានបំណងបង្កើតប្រព័ន្ធបោះឆ្នោតដែលនឹងស៊ូទ្រាំអស់ជាច្រើនទសវត្សរ៍។ សម្រាប់បញ្ហានេះ យើងត្រូវការពេលវេលាខ្លះ”។ ប្រទេសបង់ក្លាដែសបានចេញដីកាចាប់ខ្លួន លោកស្រីHasina អាយុ ៧៧ ឆ្នាំ បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដោយឧទ្ធម្ភាគចក្រនៅពេលដែលហ្វូងមនុស្សបានសម្រុកចូលវិមានរបស់នាង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- លោកចូបៃឌិន អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារ ក្នុងប្រទេសរុស្ស៊ី រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដែលជាការបញ្ច្រាស់យ៉ាងសំខាន់នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី។ អ៊ុយក្រែនគ្រោងនឹងធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយជា លើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មន្ត្រីអាមេរិកពីររូប និងប្រភពដែលដឹងពីការសម្រេចចិត្តបាននិយាយកាលពីថ្ងៃអាទិត្យ ដោយមិនបង្ហាញព័ត៌មានលម្អិតដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។ ការសម្រេចចិត្តរបស់លោក Biden ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធមីស៊ីល Tactical Missile System (ATACMS) ដ៏មានអានុភាព ដើម្បីកំណត់គោលដៅលើទឹកដីរុស្ស៊ី គឺជាការផ្លាស់ប្តូរមុខតំណែងយ៉ាងម៉ឺងម៉ាត់ក្នុងប៉ុន្មានខែចុងក្រោយ មុនពេលលោកប្រគល់អំណាចឱ្យប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃទី ២០ ខែមករា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- រថយន្តទេសចរណ៍របស់ក្រុមហ៊ុន ខេបូលីង ក្រឡាប់ធ្លាក់ស្រែ របួសធ្ងន់ស្រាល ៨ នាក់ រថយន្តទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខេបូលីង មានមនុស្សចំនួន ១៥ នាក់បានក្រឡាប់ធ្លាក់ស្រែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៨ នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃអាទិត្យ ទី ១៧ វិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតនៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ ធំ។ រថយន្តដែលកើតហេតុគឺប្រភេទ ហាយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-7983 ដឹកអ្នកដំណើរទៅក្នុងទិសដៅពីភ្នំពេញទៅខេត្តសៀមរាប។ រថយន្តនេះបើកបរដោយលោក រត្ន័ សុធី ភេទប្រុស អាយុ ៤៤ ឆ្នាំ។ នៅពេលមកដល់ចំណុចកើតហេតុ គេឃើញថារថយន្តបានក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស ៨ នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់រងរបួស។ បច្ចុប្បន្ន មន្ត្រីសន្តិសុខ និងស្ថាប័នពាក់ព័ន្ធកំពុងស្រាវជ្រាវច្បាស់លាស់ស្តីពីមូលហេតុ និងអនុវត្តនីតិវិធីចាំបាច់សម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះ៕ ដោយសំនៀង
- ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ២០ម៉ឺននាក់ ចូលរួមពិធី បុណ្យអុំទូក នៅខេត្តប៉ៃលិន ប៉ៃលិន៖ បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធាន មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣,៣៨% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ ដែលមានចំនួន ៤៩,១១៦ កើនឡើងចំនួន ៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧ នាក់ ប្រៀបធៀបនិងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២៣ ដែលមានចំនួន ៣,២៤៤នាក់ កើនឡើងចំនួន ១៣០,១៧%។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ ដោយមានការគិតខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ […]
- ស្ពានហាលខាងកើត នៃប្រាសាទបេងមាលា សម្រេចការជួសជុលបានប្រមាណជាង៤០ភាគរយ ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាលនាគនៅទិសខាងកើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួសថ្មបាយក្រៀមថ្មីដែលពុកផុយ។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរសងខាងស្ពានហាល និងតភ្ជាប់បំណែកក្បាលនាគដែលបែកជាបីបំណែកនៅតាមទីតាំដើមបានមួយចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។ អ្នកស្រី បឿត សុប៉ាក បញ្ជាក់ថា ការងារជួសជុលស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង៤០ ភាគរយ ហើយបច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយយកចិត្តទុកដាក់ ដើម្បីឱ្យការងារប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារបានរកឃើញថ្មនៃរចនាសម្ពន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយចំនួនដែលបាក់បែក […]
- ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក។ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើននៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបា លនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងឯកឧត្តមអគ្គរាជទូតក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ។ […]
- «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»? ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរសៀវភៅគ្រួសារត្រូវបានកំណត់ថាជាសៀវភៅសម្រាប់បញ្ជាក់ពីចំណងញាតិ ដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ ( ប្តីឬប្រព័ន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។ ជាទូទៅពលរដ្ឋ តែងបានលើកសំណួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?តបនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូចគឺប្រជាពល រដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថា ការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារដូចខាង ក្រោម។ ករណីបាត់៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់ លាស់ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។ -ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងមានឯកសារភ្ជាប់ត្រឹមត្រូវហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខាផ្តល់ទុតិយតា ឬផ្ដល់ជាលើកទី២ នូវសៀវភៅគ្រួសារនោះ […]
- តំណាងអយ្យការសម្រេចចោទប្រកាន់លើបុគ្គល៤រូប មានលោក ដួង តារា , លី សាម៉េត , មួង ឃីម និងឧកញ៉ា អ៊ុត ធី តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមានៈ លោកឧកញ៉ា អ៊ុត ធី លោក មួង ឃីម លោក ដួង តារា និងលោក លី សាម៉េត ហៅគ្រូមា ពីបទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួយ។ ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ […]
- ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ «បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពល រដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងបាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូនិងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ប្រមាណជាង ១ ០០០ នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB) […]
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យថ្នាក់ដឹកនាំគ្រប់កម្រិត ត្រៀម លក្ខណៈផ្នែកសុខាភិបាល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបា លរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានុសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាព ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពាំនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារ ដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី […]
- កាកបាទក្រហមកម្ពុជា ទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ឃីត ពីអង្គការ UNFPA លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញទទួលជួបសវនាការ និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ឃីត (ស្មើនឹងថវិកា ១១.៣៧៨ដុល្លារអាម៉េរិក) ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាង អង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា។ លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបាននាំមកនូវអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីជូនដល់កាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមកម្ពុជានឹងចាត់ចែងអំណោយទាំងនេះនៅតាមកម្មវិធីនានា ដែលមានមុខសញ្ញាស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីជាមាតា ដែលជាអ្នកងាយរងគ្រោះបំផុត។ លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសំខាន់ៗថ្មីៗដែលកាកបាទក្រហមកម្ពុជាបានធ្វើនាពេលកន្លងមកដូចជា ការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់, ការរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ការត្រៀមរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងទិវាផ្សេងៗទៀត ក៏ដូចជាការឈានឆ្ពោះទិវាជាតិសុខភាពមាតា ទារក និងកុមារជាដើម។ល។ លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាងអង្គការ UNFPA បានថ្លែងនូវការកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយ។ ជាមួយគ្នានេះ អង្គការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា៕
- Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ ម៉ោង ក្នុងឱ្យកាសទិវាអ្នកនៅលីវដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់ ដើម្បីអបអរសាទរទិវាអ្នកនៅលីវ ដែលជាព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតប្រចាំឆ្នាំ Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃពិសេសនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវសំបុត្រ Eco-class រាប់លានសំបុត្រ ការផ្តល់ជូននេះមានរហូតដល់ ១០០ ភាគរយ (*) ។ លើសពីនេះ ការប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ផ្សេងទៀត ក៏នឹងផ្តល់ជូនជាពិសេសមិនគួរឱ្យជឿសម្រាប់សំបុត្រយន្តហោះប្រភេទ Business និង SkyBoss នៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet រួមទាំងផ្លូវសៀមរាប -ហាណូយផងដែរ។ សម្រាប់រយៈពេល ២៤ ម៉ោងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ (UTC+7) អ្នកដំណើរអាចប្រើលេខកូដបញ្ចុះតម្លៃ “VJ11” ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ១០០ ភាគរយ (*) នៅពេលទិញសំបុត្រអេកូនៅលើគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា […]
- រដ្ឋបាលរាជធានីភ្នំពេញធ្វើការជីកកប់ សាងសង់បង្គន់អនាម័យ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត សម្រាប់ប្រជាពលរដ្ឋមកចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលរាជធានីភ្នំពេញធ្វើការជីក កប់ សាងសង់បង្គន់អនាម័យ និង ដាក់ពង្រាយ បង្គន់អនាម័យចល័ត តុបតែងលម្អនានាអោយរួចរាល់ទាំងស្រុងនៅថ្ងៃ១២ វិច្ឆិកាស្អែកនេះ ដេីម្បីទទួលបងប្អូន ប្រជាពលរដ្ឋមកចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក។ រដ្ឋបាល រាជធានីភ្នំពេញ បាន មមាញឹក ក្នុងសកម្មភាព ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ តុបតែង កែលម្អ ដេីម្បី លេីកកម្ពស់ សោភណ្ឌ័ភាព រាជធានីភ្នំពេញ ឱ្យកាន់តែមានភាពស្រស់ស្អាតហើយនឹងរួចរាល់ទាំងស្រុងនាថ្ងៃទី១២វិច្ឆិកាស្អែកនេះដើម្បីទាក់ទាញ ភ្ញៀវ ទេសចរណ៍ ជាតិនិងអន្តរជាតិមកទស្សនាជាពិសេស ក្នុង បំណង លេីកកម្ពស់មុខមាត់របស់ ប្រទេសជាតិ តែ ម្តង ។ ជាក់ស្ដែង សម្រាប់ មួយ ផ្នែក នៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន សំរុកជីកកប់សាងសង់បង្គន់អនាម័យ និង បន្ទប់ ទឹក និង ពង្រាយ បង្គន់អនាម័យ ចល័ត ព្រមទាំង ធ្វើ ការ ជួសជុល តុបតែង កែលម្អ […]
- ល្បប់ភក់ដ៏ស្អុយរលួយពីទឹកជំនន់ នៅអេស្ប៉ាញ បង្កក្ដីបារម្ភដល់បញ្ហាសុខភាព ល្បប់ភក់ និងទឹកស្អុយដែលនៅសេសសល់ហូរមិនទាន់អស់ក្នុងទីប្រជុំជនអេស្ប៉ាញ រយៈពេលជាង ១០ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រទេសអស់ពេលជាច្រើនទសវត្សរ៍ បានបង្កក្លិនស្អុយ និងការព្រួយបារម្ភផ្នែកសុខភាពដល់តំបន់ដែលរងគ្រោះ។ សាស្ត្រាចារ្យ មីហ្គែល រ៉ូឌីឡា (Miguel Rodilla) ជីវវិទូនៅសាកលវិទ្យាល័យពហុបច្ចេកទេសតំបន់ វ៉ាលែនសៀ ( Valencia) បានពន្យល់ថា៖ នៅពេលដែលភក់ស្ងួត សារធាតុសរីរាង្គនឹងរលាយដោយគ្មានអុកស៊ីហ្សែន ហើយ “នោះហើយជាកន្លែងដែលក្លិនមិនល្អទាំងនោះចាប់ផ្តើមភាយឡើង”។ នៅក្នុងទិដ្ឋភាពដែលរំឮកពីជំងឺរាតត្បាតកូវីដ១៩ ក្រុមសង្គ្រោះ អ្នកស្ម័គ្រចិត្ត និងអ្នកស្រុកបានពាក់ម៉ាស់ និងស្រោមដៃអំឡុងពេលសម្អាត ខណៈមនុស្សមួយចំនួនបានត្អូញត្អែរពីក្លិនស្អុយដែលបណ្តាលឱ្យឈឺក្បាល និងវិលមុខ៕
- រុស្ស៊ីបិទអាកាសយានដ្ឋាន ក្រុងមូស្គូ ជាបណ្ដោះអាសន្ន ដោយ សារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អាជ្ញាធរអាកាសចរណ៍បានបិទជាបណ្តោះអាសន្នអាកាសយានដ្ឋានអន្តរជាតិ Domodedovo, Zhukovsky និង Sheremetyevo ក្នុងតំបន់មូស្គូ ដោយសារហានិភ័យដែលអាចកើតមាននៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ “ដើម្បីធានាសុវត្ថិភាពនៃការហោះហើរយន្តហោះស៊ីវិល ការរឹតបន្តឹងបណ្តោះអាសន្នត្រូវបានណែនាំសម្រាប់ប្រតិបត្តិការនៃអាកាសយានដ្ឋាន Domodedovo និង Zhukovsky ចាប់ផ្តើមពីម៉ោង៨:០០ ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី១០ ខែវិច្ឆិកា។ យោងតាមអភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin យន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Domodedovo, Ramenskoye និង Kolomna កាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនយន្តហោះគ្មានមនុស្សបើកសរុបចំនួន ៣២គ្រឿង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


