ព័ត៌មានថ្មី
- អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាសីបូព៌ា និងប៉ាស៊ីហ្វិក៖ ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកស្រី Manuela V. Ferro អនុប្រធានធនាគារ ពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបញ្ជាក់ថា ធនាគារពិភព លោកនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ លោកស្រីអនុប្រធានធនាគារ ពិភពលោក បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០២៥-២០២៩ (CPF 2025- 2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជានាពេលអនាគត។ នៅចំពោះ មុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភព លោក លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។ ជាមួយគ្នានោះ លោកស្រីក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម […]
- មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ ចំពោះ មុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍ ន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាពបរិយាបន្ន និងភាពធន់។ ឯកឧត្តមអនុប្រធានគ្រប់គ្រងនៃ IMF បានគូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល ការកំណត់នូវអនុសាសន៍គោលនយោ បាយ និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងាររបស់ IMF ដែលបានរួមចំណែកក្នុងការផ្ដល់ជំនួយបច្ចេកទេសការបណ្ដុះ បណ្ដា លនិងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា […]
- ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ីចាត់ទុកកម្ពុជា ជាប្រទេសមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែជាប្រទេសមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីបានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ (១)ការ កំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូល បត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុ ពលខ្ពស់ ជាពិសេស ខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ […]
- ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តដល់អ៊ឺរីទ្រា បន្តអនុវត្តតាមគោលការណ៍ និងយន្តការរបស់អនុសញ្ញាអូតាវ៉ា លើការពន្យាពេលបោសសម្អាតមីនប្រឆាំងមនុស្ស ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Sophia Tesfamariam Yohanne ឯកអគ្គរដ្ឋទូតប្រទេសអ៊ឺរីទ្រា ប្រចាំអង្គការសហ ប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើវឌ្ឍនភាពរបស់ប្រទេសអ៊ឺរីទ្រា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា ក៏ដូចជាការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ៊ឺរីទ្រា បន្តអនុវត្តតាមគោលការណ៍ និងយន្តការរបស់អនុសញ្ញាអូតាវ៉ា ជាពិសេស ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលក្នុងការបញ្ចប់ការបោសសម្អាតមីនប្រឆាំងមនុស្ស។ ជាការឆ្លើយតប លោកជំទាវ Sophia Tesfamariam Yohanne បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់អ៊ឺរីទ្រា លើការបោសសម្អាតមីន ដើម្បីសុវត្ថិភាព និងលើកកម្ពស់ជីវភាពប្រជាជន ហើយអ៊ឺរីទ្រា នឹងព្យាយាមគាំទ្រអស់ពីលទ្ធភាពដល់ការអនុវត្តអនុសញ្ញា និងបន្តការសន្ទនាជាមួយអនុសញ្ញាក្នុងការអនុវត្តតាមកាតព្វកិច្ច៕
- អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា -AIPA ជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ (វៀងច័ន្ទន៍)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Xaysomphone Phom vihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តម Xaysomphone Phomvihane បានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ភាគីឡាវនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ មានជាអាទិ៍ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើក កម្ពស់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ៕
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងជំនួបរវាងមេដឹកនាំអាស៊ានជាមួយតំណាងអន្តរ-សភាអាស៊ាន (AIPA) នៅរសៀលថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងជំនួបរវាងមេដឹកនាំអាស៊ានជាមួយតំណាងអន្តរ-សភាអាស៊ាន (AIPA)។ ជំនួបនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ព្រមទាំងផ្លាស់ប្តូរទស្សនៈរវាងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ។
- សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ គេចវេសមិនព្រមសងទៅម្ចាស់ដើម ក្រោយជនរងគ្រោះផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារ មន្រ្តីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវ ករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធធនាគារនិងគេចវេសមិនព្រមសងទៅម្ចាស់ដើម(ជនរងគ្រោះ) វិញ។ តាមរយៈមន្រ្តីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភព ច្បាស់លាស់(ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេច វ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួច ទ្រព្យសម្បត្តិរបស់បុគ្គលដទៃ៕
- កងទ័ពកូរ៉េខាងជើង នឹងកាត់ផ្តាច់ផ្លូវថ្នល់ និងផ្លូវដែកទាំងស្រុងដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា កងទ័ពកូរ៉េខាង ជើង បាននិយាយថា ខ្លួននឹងកាត់ផ្ដាច់បណ្ដាញផ្លូវថ្នល់ និងផ្លូវដែកទាំងស្រុងដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធ (០៩ តុលា) នេះតទៅ ហើយនិងពង្រឹងរបាំងការពារនៅតំបន់ខាងព្រំដែនរបស់ខ្លួន។ សេចក្តីប្រកាសនេះបានបង្ហាញពីកំណើនភាពតានតឹងបន្ថែមទៀតនៃសកម្មភាពនៅជិតខ្សែបន្ទាត់កំណត់ ព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ ដែលកម្រកើតមានក្នុងប៉ុន្មានឆ្នាំចុងក្រោយ រហូតដល់ឆ្នាំនេះ។ អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េរបស់ទីក្រុងព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយ KCNA ថា ជំហាននេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមដែលបានធ្វើឡើងនៅកូរ៉េខាងត្បូង ដែលខ្លួនហៅថាជា “រដ្ឋអរិភាពចម្បង និងជាសត្រូវទីមួយដែលមិនអាចផ្លាស់ប្តូរបាន” ក៏ដូចជាដំណើរទស្សនកិច្ចជាញឹកញាប់ដោយក្រុមនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីខែកក្កដាថា កូរ៉េខាងជើង បាននឹងកំពុងដាក់គ្រាប់មីន និងដំឡើងរបាំងការពារ និងបង្កើតដីសំណល់នៅតាមព្រំដែនដែលមានយោធាយ៉ាងច្រើនអស់រយៈ ពេលជាច្រើនខែក្នុងឆ្នាំនេះ បើទោះបីជាមានឧប្បត្តិហេតុផ្ទុះស្លាប់ទាហានខ្លួនក៏ដោយ៕
- ប្រធានាធិបតីអ៊ុយក្រែន លុបចោលកិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងរៀបចំនៅខែវិច្ឆិកា មន្ត្រីជំនិតជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀ ហ្សេលេនស្គី (Vlodimir Zelensky) បាននិយាយថា អ៊ុយក្រែន លែងមានគម្រោងរៀបចំសន្និសីទសន្តិភាពលើកទី២ ស្តីពីការបញ្ចប់អរិភាពជាមួយរុស្ស៊ីទៀតហើយ ដែលដើមឡើយកិច្ចប្រជុំនេះ ត្រូវបានគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខ។ លោក Zelensky បានរៀបចំកិច្ចប្រជុំកំពូលសន្តិភាពមួយកាលពីក្នុងខែមិថុនានៅឯរមណីយដ្ឋាន លូហ្សើន(Luzerne) ប្រទេសស្វីស ជាកន្លែងដែលរូបលោកបានស្វែងរកការគាំទ្រសម្រាប់ “រូបមន្តសន្តិភាព” របស់ខ្លួនជាបញ្ជីក្ដីបំណង១០ចំណុច ដែលទីក្រុងមូស្គូបានច្រានចោលថាជាគិតផ្ដេសផ្ដាស។ ព្រឹត្តិការណ៍ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ ត្រូវគេមើលឃើញយ៉ាងច្បាស់ថាជាការបរាជ័យ។ មន្ត្រីជំនិតជាន់ខ្ពស់របស់ប្រធានាធិបតីគឺលោកស្រី ដាយ៉ា ហ្សារីវណា (Darya Zarivna) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថាកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរនឹងមិនប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាទេ។ យោងតាមមន្ត្រីខាងលើ ការងារកំពុងបន្តលើការរៀបចំសម្រាប់កិច្ចប្រជុំបែបនេះស្ដីពីសន្និសីទអន្តរជាតិផ្ដោតលើចំណុចនីមួយៗ ដូច្នេះអ្វីៗនឹងរួចរាល់សម្រាប់សន្និសីទនៅពេលណាមួយ៕
- អ៊ីរ៉ង់មានផែនការ យ៉ាងហោចណាស់១០ សម្រាប់ទប់ការវាយ ប្រហាររបស់អ៊ីស្រាអែល យោងតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា យោធាអ៊ីរ៉ង់បានរៀបចំសេណារីយ៉ូ ឬចំហាក យ៉ាងហោចណាស់១០ សម្រាប់ទប់ទល់ការវាយ ប្រហាររបស់អ៊ីស្រាអែលដែលអាចកើតឡើង។ អ៊ីរ៉ង់បានទម្លាក់គ្រាប់បែកលើអ៊ីស្រាអែលដោយបាញ់មីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍មុន វាយប្រហារលើមូលដ្ឋានយោធាជាច្រើន ជាអ្វីដែលទីក្រុងតេអេរ៉ង់បាននិយាយថាជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងក្រុមហេសបូឡានាពេលថ្មីៗនេះពីសំណាក់អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតជាការសងសឹក។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយកាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះថា ទីក្រុងតេអេរ៉ង់បានរៀបចំសេណារីយ៉ូ យ៉ាង ហោចណាស់១០ សម្រាប់ឆ្លើយតបទៅនឹងសកម្មភាពណាមួយរបស់អ៊ីស្រាអែល។ ប្រភពយោធារបស់ទីភ្នាក់ងារនេះបាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងមិនចាំបាច់ជាបដិការ ឬការឆ្លើយតបក្នុងកម្រិតដូចគ្នានៃសកម្មភាពរបស់អ៊ីស្រាអែលនោះទេភ្ទុយទៅវិញអាចនឹងកាន់តែធ្ងន់ធ្ងរ និងមានគោលបំណងលើគោលដៅផ្សេងៗគ្នា ដែលនឹងបង្កើនប្រសិទ្ធភាពនៃការឆ្លើយតប៕
- កម្ពុជា អំពាវនាវឱ្យពិភពលោកទាំងមូល បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេសបង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហ ប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូល រួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ តាង នាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានមោទកភាព ទទួលបានការគាំទ្រជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញា កម្ពុជានឹងអនុម័តផែនការសកម្មភាពរយៈពេល៥ឆ្នាំបន្ទាប់ គឺ «ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥- ២០២៩» និង សេចក្តីថ្លែងការណ៍នយោបាយសៀម រាប-អង្គរ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការដឹកនាំ […]
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ នៅព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងសម័យ ប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានរាយការណ៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានអំពីវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០២៤ ហើយបានគូស បញ្ជាក់អំពីសមិទ្ធផលដែលសម្រេចបានសំខាន់ៗក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅក្រោមមូលបទ “អាស៊ាន៖ពង្រឹងការតភ្ជាប់ និងភាពធន់”។
- អគ្គលេខាធិការអាស៊ាន ធ្វើជាសាក្សីក្នុងការប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២៤ ដល់ អង្គការយុវជនអាស៊ាន (AYO) នៅព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើជាសាក្សីក្នុងការប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២៤ ដល់ អង្គការយុវជនអាស៊ាន (AYO) ដែលជាអង្គការយុវជនថ្នាក់តំបន់ មានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានប្រគល់ពានរង្វាន់ជាផ្លូវការដល់លោក Senjaya Mulia ស្ថាបនិក AYO ហើយក៏មានវត្តមានរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
- រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុង និងមណ្ឌល សុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍមណ្ឌលសុខភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុង និងមណ្ឌល សុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែន ការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។ ការគ្រាន់រំលឹកនេះធ្វើឡើងក្នុងពេល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបថកឋាលើការទាក់ទាញភាគីពាក់ពន្ធ័ អោយចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិ បាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង សុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៤០ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យមណ្ឌលសុខភាពក្រាំងស្លា និងថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងប្រធានមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្តតាកែវ បង្ហាញពីការកែរលំអលើចំនុចខ្វះខាតមួយចំនួនដែលមណ្ឌលសុខភាពមានក្នុងពេលកន្លងមក ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែន ការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកកត្តាចំនួនដែលមានភាពចំាបាច់សម្រាប់ទាក់ទាញភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការ អភិវឌ្ឍន៍វិស័យសុខាភិបាលដូចជា ការមានទំនាក់ទំនងល្អ ការមានគោលដៅ និងយន្តការច្បាស់លាស់ ការប្រកាន់ឥរិយាបទដែលបង្កើននូវការទុកចិត្តពីភាគីពាក់ព័ន្ធ និងភាពក្លាហាន ដើម្បីសម្រេចផលប្រយោជន៍រួម។ ល។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រកាន់យកគោលការណ៍ “រស់ដើម្បីភាពរីកចំរើនលូតលាស់និងចែករំលេក”៕
- នាព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៩៥៥នាក់ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នាព្រឹកថ្ងៃទី២នេះ បេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ស្រី៩០៧ នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយ ឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់។ អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម)។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរសព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យកទូរសព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


