ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការ សហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕
  • ឯកឧត្តមបណ្ឌិត ជាម យៀប ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសសាយប្រឹសនៅភ្នំពេញគឺនឹងជួយពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចាត់ទុកការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋសាយព្រឹស នៅទីក្រុងភ្នំពេញ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា សាយព្រឹស។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម សាលា អេសសា ឯកអគ្គកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋសាយព្រឹស ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បញ្ជាក់ថា ស្ថានកុងស៊ុលថ្មីនេះ ក៏អាចកំណត់បានថាជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរការទូត វប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱ្យមានការយល់ដឹងកាន់តែ ស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានេះ សភាកម្ពុជាបាននឹងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកា សភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើង ពាក់ព័ន្ធនឹងការជំរុញវិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាសដោយការហោះហើរត្រង់ពី សាយព្រឹស មកកម្ពុជា និងការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលនៅមានកម្រិតនៅឡើយ […]
  • ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ «ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។ ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណ ដែលប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី […]
  • ក្រុមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែង យល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​ តាមការសន្យានៅពេលដែលលោកបាន​ជួបពិភាក្សាការងារ​ជាមួយសម្តេចបវរធិបតីលេីកដំបូង​។ លោកប្រធានបានបន្ថែមទៀតថាបណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​ សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិ ភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក […]
  • ឯកឧត្តម ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។ បងប្អូនកម្មករនិយោជិត ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំប្រឹង ប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋា ភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕
  • NEA សូមចូលអបអរសាទរដល់បេក្ខជន ១៧៨នាក់ ដែលទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ថ្ងៃនេះ! វេទិកាការងារមួយថ្ងៃពេញរបស់ NEA ដែលសហការរៀបចំជាមួយនឹង ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២៦៥នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល បេក្ខជនចំនួន ៦ នាក់ បានសម្ភាសជាប់ជាស្ថាពរ និង ១៧២ នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។ ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមតាមដានទំព័រ Facebook និង ឆាណែល Telegram របស់ NEA ឬទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
  • កម្ពុជា-តួកគីយេ ប្តេជ្ញាបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា កម្ពុជា-តួកគីយេ ប្តេជ្ញាបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ ការប្តេជ្ញានេះធ្វើឡើង នៅក្នុងជំនួប រវាងសម្តេចតេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមប្រធានសភាតួកគីយេ បានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន។ ឯកឧត្តម បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។ ឯកឧត្តម បានបន្តថា សកលលោកកំពុងចូលក្នុងយុគ សម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគីយេ ផ្តល់សារៈ សំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភា បានលើកឡើងថា តួកគីយេនឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគីយេបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា […]
  • ប្រធានរដ្ឋសភាកម្ពុជា ៖ រដ្ឋសភាយកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិនដឹកនាំ ដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន។ សម្តេចប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ច្បាប់ដែលបានអនុម័តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ បានបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ។ ទន្ទឹមនេះ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វ ហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ជាដើម។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការផ្តល់អំណាចជូនស្រ្តីគឺជាការផ្តល់ឱកាសជូនស្រ្តីក្នុងការទទួលបានការសិក្សា ការបណ្តុះបណ្តាល ព្រមទំាងទទួលបានឱកាសនៅក្នុងការបំពេញការងារ។ លោកជំទាវ ចាង តុងម៉ី បានថ្លែងថា សម្តេចប្រធានរដ្ឋសភាជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំណុចជាច្រើនត្រូវសិក្សារៀនសូត្រនិងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពីយូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។ សហព័ន្ធស្រ្តីទូទាំងប្រទេសចិន ជាស្ថាប័នធំមួយរបស់ប្រទេសចិន មានបេសកកម្មសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិស្រ្តី […]
  • ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស «រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនក្នុងការសិក្សា ដូច្នេះ យុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។ នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតប្រមាណជិត ២០០ អង្គ/នាក់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា យុវជនសម័យបច្ចុប្បន្នមានសំណាងជាងរៀមច្បងជំនាន់មុនឆ្ងាយណាស់។ ពួកគេមិនត្រឹមតែរស់នៅក្នុងសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសគ្រប់បែបយ៉ាងក្នុងការសិក្សា។ ជាក់ស្តែង សាលារៀនមាននៅគ្រប់ទិសទី តាំងពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។ ដូច្នេះ នៅសល់តែក្មួយៗជាយុវជនខ្លួនឯងដែលត្រូវខិតខំ ចាប់យកឱកាសដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត ហើយចេះឱ្យប្រាកដ ចេះទាំងជំនាញរឹង និងជំនាញទន់ មានសីលធម៌ល្អ និងសុខភាពល្អ។ ឯកឧត្តម ប៉ែន […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត÷ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែធ្វេីឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ សម័យឌីជីថល” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែលមានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈ ពេលជាងមួយឆ្នាំនេះ ក្រសួងមហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បីប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរមនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យកាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ និងស្មុគស្មាញ ដែលបានបន្លំខ្លួនក្នុងសកម្មភាពស្របច្បាប់ ហេីយប្រែទៅជាការប្រព្រឹត្តល្មេីសច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចាត់ចែងភ្លាមៗក្នុងការចេញសកម្មភាព […]
  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងក្រោយចុះ MOU ជាមួយគ្នាហើយនោះ រាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” បានធ្វើឡើងចំនួន ៩ខេត្តរួចមកហើយ និងបានចុះ MOU ជាមួយខេត្តចំនួន ៣រួចហើយដែរ គឺខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ឆ្នាំង។ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពទាំងបីនៃវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្ដមបណ្ឌិត បន្ថែមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្មីមួយបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ដែលមានបេសកកម្មជួយដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនេះ មានសារសំខាន់៣ គឺជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ធានាបាននូវភាពសុខដុមរមនា […]
  • នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធីនានាដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងអាស៊ាន-ឥណ្ឌា និងកិច្ចការមួយចំនួនទៀត។  
  • ខែវិច្ឆិកា រដ្ឋបាលខេត្តព្រំដែន ថៃ និងឡាវ បន្តផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១ម៉ឺនទៀត លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល ក្នុងនោះ ខេត្តបន្ទាយមានជ័យផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិនផ្ដល់បាន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបងផ្ដល់បាន២.៤៦៧ក្បាល និងខេត្តកោះកុងផ្ដល់បានចំនួន៣៩៦ ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងហាផ្ទៃ ក៏បានបន្តផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា- ថៃ សម្រាប់បំពេញបែបទផ្ដល់សេវាប័ណ្ណព្រំដែនជូនពលរដ្ឋចំនួន១៦.០០០ក្បាលផងដែរ។ ក្នុងចំណោមប័ណ្ណព្រំដែនដែលក្រសួងបានផ្ដល់ជូនរដ្ឋបាលខេត្តជាប់ព្រំដែនទាំងនោះ ខេត្តបន្ទាយមានជ័យមានចំនួន១២.០០០ក្បាល ខេត្តបាត់ដំងមានចំនួន៣.០០០ក្បាល និងខេត្តកោះកុង ចំនួន១.០០០ក្បាល ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ ដដែល។ សម្រាប់ខេត្តជាប់ប្រទេសឡាវវិញ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងដែរថា ការបើកផ្ដល់ប័ណ្ណព្រំដែនពីក្រសួង គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន១៧ក្បាល។ ចំនួននេះ បើធៀបនឹងបណ្ដាខែកន្លងទៅ គឺមានប្រហាក់ប្រហែលគ្នា […]
  • សម្ដេចធិបតី៖ កម្ពុជាមិនបដិសេធនោះទេ ថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ សម្ដេចធិបតី បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត៕
  • ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល (ភ្នំពេញ)៖ «ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី» ។ នេះជាការថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តមបានថ្លែងដែរថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង ។ ជាមួយគ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)