ថ្ងៃ សុក្រ ទី០៣ ខែ ឧសភា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដើម្បីអ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូ លាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត ។ ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយបញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដែលកិច្ចការអាទិភាពទី២ […]
  • អ្នកភូមិក្នុងតំបន់អង្គរប្រារព្ធពិធីឡើងមាឃ នាថ្ងៃ៣ កើត ដែលជាទំនៀមពីបុរាណ រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់រមណីយដ្ឋានអង្គរ តែងប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមពីបុរាណកាលមក។ ពិធីឡើងមាឃឬឡើងអ្នកតានៅឆ្នាំនេះ ធ្វើ ឡើងនៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ដូចជាភូមិបង្កោង ឃុំអំពិល ភូមិសំរោង ឃុំលាងដៃ, ភូមិក្រវ៉ាន់ សង្កាត់នគរធំ, ភូមិក្រសាំងរំលើង សង្កាត់សៀមរាប។ល។ នៅតែបន្តប្រារព្ធពិធីដែលជាទំនៀមពីបុរាណមិនដាច់។ ពិធីឡើងមាឃឬពិធីឡើងអ្នកតា តែងធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ក្នុងនោះក៏ដើម្បីសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ អ្នកភូមិដែលចូលរួមក្នុងពិធីនេះ បាននាំយកម្ហូបអាហារ បាយសម្ល ភេសជ្ជៈ ផ្លែឈើជាដើម ដើម្បីធ្វើពិធីសែន និងថ្វាយនៅតាមរោងអ្នកតា ឬរូបសំណាកដែលអ្នកភូមិគោរព។ អ្វីដែលមិនអាចខ្វះបាននោះ គឺនំបញ្ចុក។ ក្រៅពីនោះក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវផងដែរ។ នៅតំបន់ខ្លះដូចជាគោកតារាជមានរៀបចំភ្លេងបុរាណថ្វាយ និងរៀបចំរៀងអធិកអធម តែតំបន់ខ្លះទៀត […]
  • ទីបំផុតរកឃើញរថយន្ត HILUX REVO បេីកបុកមនុស្សមួយគ្រួសារ បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់ នៅផ្លូវ៦០ម៉ែត្រ ទីបំផុតសមត្ថកិច្ចរករថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 បេីកបុកមនុស្សមួយគ្រួសារ៣នាក់ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់ នៅផ្លូវ៦០ ម៉ែត្រ ខណ្ឌដង្កោ។ សមត្ថកិច្ចរកឃេីញហេីយនៅចំណតមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ នៅតែម្ចាស់រថយន្តមិនទាន់រកឃេីញទេ សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ ។ សូមបញ្ជាក់ថា បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះបេីងខ្ទាតបោកនឹងថ្នល់ និងអូសទាំងមនុស្សនិងម៉ូតូឡេីងចិញ្ចេីមផ្លូវ បណ្ដាលឲ្យរបួសកូ.នស្រីធ្ងន់ធ្ងរនិងស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយ ល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទេីរទាំងស្រុង ហេីយបន្ថែមល្បឿនបេីករត់បាត់ ហេតុ ការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកេីតថ្នល់) ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ ។ នៅទល់មុខចំណុចកេីតហេតុឃេីញមានកាមេរ៉ាសុវត្ថិ ភាពបំពាក់លេីបង្គោលភ្លេីង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន ។ […]
  • ប្រធានអង្គការណាតូបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ «បំផ្លាញសន្តិសុខរបស់យើងទាំងអស់» ប្រមុខសម្ព័ន្ធមិត្តយោធា លោកខាងលិចបាននិយាយថា ការផ្តល់យោបល់របស់លោក Donald Trump (ដូណាល់ ត្រាំ) ថាអាមេរិកនឹងមិនការពារសម្ព័ន្ធមិត្តណាតូ ដែលខកខានក្នុងការចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិ គឺបាន”បំផ្លាញសន្តិសុខរបស់យើងទាំងអស់”។ លោក Jens Stoltenberg (ជេនស៍ ស្តូធេនប៊ើក) ក៏បានបន្ថែមទៀតថា វាក៏ធ្វើឱ្យទាហានអាមេរិក និងអឺរ៉ុប ប្រឈមនឹងហានិភ័យកាន់តែខ្លាំង។ គណបក្សសាធារណរដ្ឋ បាននិយាយថា គាត់បានប្រាប់សម្ព័ន្ធមិត្តថា គាត់នឹងលើកទឹកចិត្ត ដល់រុស្ស៊ីឱ្យវាយប្រហារសមាជិកណាតូ ដែលបរាជ័យក្នុងការបំពេញតាមគោលដៅរបស់សម្ព័ន្ធភាព ២% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។ ចំណែកសមាជិកណាតូបានប្តេជ្ញាថា នឹងការពារប្រទេសណាមួយ ក្នុងប្លុករបស់ពួកគេ ដែលរងការវាយប្រហារ។ ប្រធានាធិបតី ចូ បៃដិន បានហៅការអត្ថាធិប្បាយរបស់លោក ត្រាំ ថា “ពិតជាគួរឱ្យរន្ធត់ និងគ្រោះថ្នាក់ណាស់ ដោយលើកឡើងថា អ្នកកាន់តំណែងមុនរបស់គាត់ គឺមានបំណងផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន “បើកភ្លើងខៀវសម្រាប់សង្គ្រាម និងអំពើហឹង្សាបន្ថែមទៀត”៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • អ្នកបើកយន្តហោះចម្បាំង តាមប្រមាញ់យន្តហោះគ្មានមនុស្សបើករបស់ ហ៊ូធី នៅលើសមុទ្រក្រហម ជំរុំរបស់ទាហានម៉ារីន និងនាវិកអាមេរិកចំនួន២,៤០០នាក់ នៅមូលដ្ឋានយោធាអណ្តែតទឹកដ៏ធំសម្បើម អមទៅដោយរថពាសដែក យន្តហោះ និងឧទ្ធម្ភាគចក្រកំពុងល្បាត នៅដែនទឹកទប់ទល់នឹងក្រុមហ៊ូធី។ បន្ទាប់ពីបានល្បាតជាច្រើនខែ នៅដែនទឹកជិតឈូងសមុទ្រពែរ្ស ទាហានរាប់ម៉ឺននាក់នៅលើនាវា USS Bataan ហៀបនឹងបញ្ចប់បេសកកម្មរបស់ពួកគេ ប៉ុន្តែនៅព្រឹកថ្ងៃទី៧ តុលាអ្វីៗបានប្រែប្រួល។ ក្នុងរយៈពេលមួយម៉ោងនៃក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែល និងបានសម្លាប់មនុស្សប្រហែល១,២០០នាក់ នាវា USS Bataan បានទទួលការបញ្ជាទិញថ្មី ដើម្បីរៀបចំផែនការឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងរៀបចំត្រួតពិនិត្យឆ្នេរនៃតំបន់ហ្គាហ្សា។ កាលពីខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាស ជាការសងសឹក រួមទាំងការវាយប្រហារពី USS Bataan ផងដែរ។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបរាជ័យក្នុងការបន្ថយការវាយប្រហាររបស់ Houthi។ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ពួកសកម្មប្រយុទ្ធអ៊ីរ៉ាក់លើមូលដ្ឋានសហរដ្ឋអាមេរិក ក្នុងទីក្រុងហ្សកដានី កាលពីខែមុន កងកម្លាំងអាមេរិកកំពុងបន្តធ្វើការវាយប្រហារសងសឹក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ការវាយប្រហារទាំងនេះគឺប្រឆាំងនឹងអ្នកដែលប្រធានាធិបតីបៃដិន ហៅថា ក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់”៕ ប្រភព BBC News ប្រែសម្រួលស៊ដោយ: ម៉ុក ម៉ានិច
  • ប៉ូលិសក្នុងរដ្ឋហ៊ូស្តុន បាញ់ខ្មាន់កាំភ្លើងជាស្រ្តី ដែលបានបាញ់ប្រហារ មនុស្ស២នាក់ផ្សេងទៀតរងរបួស នៅរដ្ឋតិចសាស់ មេប៉ូលិសក្រុង ហ៊ូស្តុន បាននិយាយថា បុគ្គលពីរនាក់ រួមទាំងកុមារម្នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅម៉េកឆឺច រដ្ឋតិចសាស់ កាលពីរសៀលថ្ងៃអាទិត្យ ក្រោយមកជនសង្ស័យ ត្រូវបានប៉ូលិសបាញ់សម្លាប់។ ស្ត្រីម្នាក់ពាក់អាវក្រៅដៃវែង និងអមដោយក្មេងតូចម្នាក់ ត្រូវបានបាញ់ប្រហារនៅវិហារធំរបស់ ចូល អសស្ទីន (Joel Osteen) នៅមុនម៉ោង ២រសៀល។ ប៉ូលិសក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលខ្មាន់កាំភ្លើងត្រូវបានមន្ត្រីប៉ូលិសក្រៅកាតព្វកិច្ចពីរនាក់បាញ់ បណ្តាលឱ្យកុមាររងរបួសយ៉ាងធ្ងន់ធ្ងរដោយកាំភ្លើង។ បុរសអាយុ ៥៧ ឆ្នាំម្នាក់ដែលអាជ្ញាធរក្នុងតំបន់ បាននិយាយថា មានទំនាក់ទំនងនឹងឧបទ្ទវហេតុនេះបានរងរបួសដោយគ្រាប់កាំភ្លើងចំជើង ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ បើតាមអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងរវាងក្មេងរងគ្រោះ និងជនសង្ស័យនៅមិនទាន់ច្បាស់នៅឡើយ។ មេប៉ូលិសសង្ស័យស្ត្រីនោះថាបានដាក់កុមារក្នុងគ្រោះថ្នាក់៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • យ៉ាងហោចណាស់ កងកម្លាំងប្រដាប់អាវុធអារ៉ាប់រួម ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ នៅប្រទេសសូម៉ាលី យ៉ាងហោចណាស់សមាជិក៣នាក់ នៃកងកម្លាំងប្រដាប់អាវុធអារ៉ាប់រួម (UAE) ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាមួយក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu) រដ្ឋធានីនៃប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសៅរ៍ នេះបើតាមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។ ការវាយប្រហារ ដែលបានកំណត់គោលដៅលើកងទ័ពនៅឯមូលដ្ឋានយោធា ជេននឺរាល់ ហ្គរដិន (General Gordon)បណ្តាលឱ្យមានរបួសមន្ត្រីបីនាក់ មកពីកងកម្លាំងការពារជាតិបារ៉ែន និងកងទ័ពជាតិសូម៉ាលីផងដែរ។ ការស្លាប់ដែលត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិអារ៉ាប់រួម បានកើតឡើង បន្ទាប់ពីទាហានសូម៉ាលីម្នាក់ បានដកកាំភ្លើងរបស់គាត់ សំដៅទៅលើទាហាននៅខាងក្នុងកន្លែងយោធា។ ទាហានរបស់ UAE ស្ថិតនៅក្នុងបេសកកម្មហ្វឹកហាត់របស់កងទ័ពជាតិសូម៉ាលី ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគីរវាង UAE និងសូម៉ាលី។ ប្រធានាធិបតីសូម៉ាលី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសឧប្បត្តិហេតុនេះ និងបានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជននៃ UAE ចំពោះមន្រ្តីដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ។ ប្រធានាធិបតីបានបញ្ជាឱ្យកងកម្លាំងសន្តិសុខធ្វើការស៊ើបអង្កេត ជាបន្ទាន់មួយចំពោះឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងប្រទេស។ លោកបានបន្ថែមថា អាល់ សាបាប់ ដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាល អស់រយៈពេលជាងពីរទសវត្សរ៍ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា យុទ្ធជនរបស់ខ្លួនបានសម្លាប់មនុស្សជាច្រើនដែលពាក់ព័ន្ធនឹងបេសកកម្មហ្វឹកហ្វឺនយោធារបស់ អេមីរ៉ាទីនៅក្នុងប្រទេសសូម៉ាលី៕ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • សិក្ខាកាមក្រីក្រនៅខេត្តស្ទឹងត្រែងពេញចិត្តរៀនជំនាញ មានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយសម្ភារៈដ៏សម្បូរបែប យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ខេត្តស្ទឹងត្រែង បានលើកឡើងថា ការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលគឺមានឧបរកណ៍ សម្ភារៈសម្រាប់អនុវត្តផ្ទាល់ និងវិធីសាស្រ្តក្នុងការបង្រៀនដ៏សំបូរបែបនៅក្នុងសាលា ហើយយុវជនពេញចិត្ត និងរីករាយក្នុងការរៀនសូត្រ។ ជាយុវតីនៅខេត្តស្ទឹងត្រែង ព្រាង ផល្លី ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកសិក្សាជំនាញការដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានលើកឡើងថា៖«ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ពីព្រោះខ្ញុំរៀនអគ្គិសនីចឹង ! ក្នុងសាលាមានការអនុវត្តផ្ទាល់ ខ្ញុំមានការដំឡើងអំពូលផ្ទាល់ ហើយការអនុវត្តផ្ទាល់ទៅលើសម្ភារៈអគ្គិសនីផ្សេងៗទៀតជាច្រើន ជាពិសេសនៅសាលាមានសំបូរបែបណាស់ទាក់ទងនិងសម្ភារៈអគ្គិសនីជាច្រើន»។ យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះខ្លួនបានអនុវត្តផ្ទាល់ទៅលើការចូលរោងជាង ជាជាពិសេសបានចូលអនុវត្តផ្នែកតបណ្តាញអគ្គិសនីផងដែរ ដោយមានគ្រូបង្រៀនតាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់ណាស់បូករួមទាំងការបង្ហាត់បង្ហាញផ្នែកផ្សេងៗទៀតជាដើម។ ដោយឡែកយុវជន យុន វាសនា ជាសិក្ខាកាមសិក្សាផ្នែកដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងអាគារ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបបានលើកឡើងថា៖«ខ្ញុំពេញចិត្តណាស់ក្នុងការរៀនជំនាញពីព្រោះខ្ញុំរៀនជំនាញអគ្គិសនីចឹង នៅក្នុងថ្នាក់មានបន្ទប់អនុវត្តពិតៗ បង្ហាញកម្មវិធីរបស់វាបានជាក់ស្តែងតែម្តង ដែលកត្តាទាំងនេះហើយដែលអាចទាក់ទាញចំណាប់អារម្មណ៍ខ្ញុំឱ្យចឹងសិក្សាដូច្នេះដែរ»។ យុវជនរូបនេះបន្ថែមថារៀនចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៤ខែ ខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើមួយល្អ មានប្រាក់ចំណូលសមរម្យ អាចស្រោចស្រង់ជីវភាពគ្រួសារបានប្រសើជាពេលបច្ចុប្បន្ន។ ខ្លួនអរគុណរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមានប្រាក់ឧបត្ថម្ភសម្រាប់យុជនមកពីគ្រួសារក្រីក្រ។ សិក្ខាកាមទាំងពីរ បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕
  • ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ នាពេលឆាប់ៗខាងមុខ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាល នៃគណ:អភិ បាលខេត្តស្ទឹងត្រែង តំណាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ អគ្គនាយកដ្ឋានបច្ចេក ទេស អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។.បេសកកម្មនេះធ្វើឡើង ដើម្បីចុះត្រួតពិនិត្យការងារប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ពីក្រុមហ៊ុនសាងសង់មកមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីត្រៀមនឹងដាក់សម្ពោធឱ្យប្រើប្រាស់ និងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រងបន្ត នាពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា អនុគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជនទាំងពីរនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ជាមួយគ្នានេះដែរ ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប ១៩,៤៦ ហិកតា ចំណែកឯទីលានទុកដាក់សំរាមខេត្តក្រចេះ ចាប់ផ្តើមការ សាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ […]
  • អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌា។ នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា រួមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម ឆ្នាំ២០២១-២០២៥ និងឯកសារឧបសម្ព័ន្ធ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានអញ្ជើញរូបគាត់ មកបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា ដែលបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា។
  • បុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរជិត១៤ម៉ឺននាក់ ដើរកម្សាន្តរមណីយដ្ឋានអង្គរ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ១៣៧,៦៩០នាក់។ តាមរបាយការណ៍សកម្មភាព និងចំនួនទេសចរដើរកម្សាន្តតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌បានបង្ហាញថា នៅថ្ងៃទី៩ ទេសចរជាតិ-អន្ដរជាតិដើរកម្សាន្តតាមប្រាសាទសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ មានចំនួន ២៨,៩១៥នាក់ ចំណែកថ្ងៃទី១០ មានចំនួន៤៦,៣៧១នាក់ និងថ្ងៃទី១១ មានចំនួន ៦២,៤០៤នាក់។ ក្នុងនោះ ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម និងបន្ទាយស្រីដែលមានទេសសចរទៅកម្សាន្តច្រើនជាងគេ៕
  • មូលនិធិប្រាសាទពិភពលោក កំពុងបន្តគម្រោងជួសជុលជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែង មូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋ​អាមេរិកក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។ ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន៥០%ហើយ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។ អ្នកស្រី ផល្លី ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះបណ្ដាលឱ្យរចនាសម្ពន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និងជញ្ជាំងរួតផ្នែកខាងលិចនៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ ចំណែកឯជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។ ប្រាសាទភ្នំបាខែងកសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។ ប្រាសាទនេះ […]
  • ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង១១ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងនោះមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០ ០០០នាក់។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥ ៤៨១នាក់។
  • កម្ពុជានិងម៉ាឡេស៊ី ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្តីពី​វិស័យការងារ និងស្វែងរកលទ្ធភាព​នៃកិច្ចសហការ​ក្នុង​វិស័យបណ្តុះ​បណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ហើយក៏ឯកភាពស្វះស្វែងរកលទ្ធភាពនៃកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។ នេះគឺជាលទ្ធផលជំនួបដែលថ្នាក់ដឹកនាំទាំងពីរ ដែលបានលើកឡើងក្នុងជំនួបផ្លូវការដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អស្តីពីវិស័យការងារ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះពលរដ្ឋម៉ាឡេស៊ីនៅកម្ពុជាដូចគ្នាផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសមភាគី បានពិភាក្សារិះរកវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតសំដៅធានាដល់ការស្វែងរកប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិ្តបត្តការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការ។ យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំងពីរដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕
  • នៅឆ្នាំ២០២៥! វិស័យសេវាកម្ម និងឧស្សាហកម្មនឹងមានកំណើនការងារខ្ពស់ ខណៈវិស័យកសិកម្មធ្លាក់ចុះ បើយោងតាមការព្យាកររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកមានការងារអាយុចាប់ពី១៥-៦៤ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។ នេះបើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមការព្យាករបានបញ្ជាក់ថា ចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខ កម្ពុជាអាចបឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥%ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។ គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាថយចុះការងារ៣,៥%ក្នុងមួយឆ្នាំ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)