ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា.ប្រគល់សេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងកម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការជំនាញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃសុក្រនេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១-អង្គប្រជុំបានអនុម័តលើសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ ២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាស ចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា […]
  • ៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណ១ពាន់នាក់ មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បានសម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច […]
  • កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស នៅកម្ពុជាមានវត្តមានសត្វនេះច្រើនជាងគេបំផុតក្នុងពិភពលោក ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស។ របាយការណ៍នេះបង្ហាញថា នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះ វិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន […]
  • ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Kim Han-Gil បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធ សាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ […]
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវជូនអាណា ព្យាបាល នាំកូនមកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមឱ្យបានគ្រប់ៗគ្នា” ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ាបាន បានអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺ កញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ដែលបច្ចុប្បន្ន នៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី ១៧០,០០០ ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០,០០០ករណី ក្នុងឆ្នាំ២០២៣ ។ យុទ្ធនាការយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជាដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។ ក្នុងឱកាសដែរនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវ នាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកូនដែលមានអាយុចាប់ពី ៩ខែ រហូតដល់ក្រោម ៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ ដែលមាននៅតាមសាលារៀន មណ្ឌលសុខភាព ឬ តាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ […]
  • កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ដែលបាក់ស្រុត បានជួសជុស ស្ថាបនាឡើងវិញបានជាច្រើនភាគរយហើយ ដើម្បីជំរុញអោយការជួសជុស និងស្ថាបនា ផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះនាវេលាថ្ងៃត្រង់ថ្ងៃទី៣១ ខែតុលានេះ ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាននេះ ដើម្បីពន្លឿនការជួសជុលនិងបានណែនាំអោយក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។ ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះដែរ បានណែនាំអោយក្រុមការងារ យកចិត្តទុកដាក់អនុវត្តការងារនេះ អោយបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់យើងបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ វាមិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើអោយក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំអោយបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្ដមឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ ជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយយើងបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះយើងបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹងហើយ។ គួរបញ្ជាក់ថា៖ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣កញ្ញាកន្លងមកនេះ។ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្ដមឃួង ស្រេង […]
  • ចិន ប្រកាសបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារបោសសម្អាតមីន រហូតដល់កម្ពុជាប្រកាសអស់មីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ចូលជួបពិភាក្សាការងារដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ ទំនងជាប្រវត្តិសាស្រ្ត និងប្រពៃណីរវាងប្រទេស និងប្រជាជននៃកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសចិន គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់ដីប្រកបដោយសុវតិ្ថភាព ការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈវិស័យសកម្មភាពមីន។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រដល់ដំណើរការភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា និងបានអញ្ជើញ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា ចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីរបស់ សម្តេចមហាបវរធិបតី ហ៊ុន […]
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) បូកបី លើកទី ១៣ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) បូកបី លើកទី ១៣។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីសេចក្តីសម្រេចសំខាន់ៗរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងវិស័យការងារ ។ កិច្ចប្រជុំក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃផែនការការងារកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានបូកបី ឆ្នាំ២០២១ ដល់ ២០២៥ និងបានពិភាក្សាលើការធ្វើផែនការការងារថ្មីសម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០។
  • ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បដិសេធររាល់ការសរសេរបង្ហោះផ្សាយរបស់ facebook ឈ្មោះតាន់ គឹមសួរ ដែលចោទប្រកាន់មកលើរូបលោកថា មានការពាក់ព័ន្ធបទល្មើសព្រៃឈើនិងបញ្ហាដីធ្លី លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលថ្មីៗនេះ បានបដិសេធនិងច្រានចោលរាល់ការបង្ហោះ facebook របស់ឈ្មោះតាន់ គឹមសួរ ដែលបានចោទប្រកាន់មកលើរូបលោកថាលោកមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនិងបញ្ហាដីធ្លី។ ពាក់ព័ន្ធនិងការសរសេរបង្ហោះផ្សាយព័ត៌មានខាងលើនេះប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ជូនសាធារណជន និង បណ្ដាញសារព័ត៌មានជាតិទាំងអស់ជ្រាបថា មន្ទីរបរិស្ថានខេត្តកំពង់ធំ ពុំមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើហើយ និង មានការពាក់ព័ន្ធពីបញ្ហាដីធ្លីនោះឡើយ។ លោកតុប កក្កដា បានបញ្ជាក់ជាបន្តទៀតថាលោកពុំបានស្គាល់ ឬក៏មានទំនាក់ទំនងជាមួយអ្នករកស៊ីបទល្មើសព្រៃឈើនោះដែរ ។ ម្យ៉ាងវិញទៀតលោកក៏គ្មានសិទ្ធិអំណាចអ្វីទៅចុះហត្ថលេខាផ្ដល់ដីជូនបុគ្គលណាមួយ ឬ ជនណាម្នាក់នោះឡើយ។ ចំពោះការបញ្ជាក់លើសាលកប័ក្រដែលប្រជាពលរដ្ឋស្នើសុំចេញលិខិត បញ្ជាក់លើដីអាស្រ័យផលគឺមន្ទីរបរិស្ថានខេត្តកំពង់ធំ បានផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៤៥អនក្រ.បកចុះថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិលើផ្ទៃដីសរុប៩៣៣ ៥៧៧ហិតា ការអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សជណ.បស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រសួងបរិស្ថានស្ដីពីការជំរុញអនុវត្តលិខិតលេខ១០៦៤ សជណ.បដនិងអនុក្រឹត្យលេខ២៤៥ អនក្រ.បក និង សេចក្តីជូនដំណឹងលេខ ២៤៦៤ /២៣ សជណចុះថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ស្ដីពីការដាក់ពាក្យធ្វើស័្វយប្រកាសលើការកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារទេសទំនាបខាងជើងបឹងទន្លេសាប(អភិរក្សសត្វខ្សឹប) ដែនជម្រកសត្វព្រៃព្រៃឡង់ដែនជម្រកសត្វព្រៃបឹងពែរ […]
  • សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្រប សម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។ បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ […]
  • សត្វព្រៃចំនួន ១០៨ ប្រភេទថតជាប់ដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិ ក្នុងនោះមានសត្វប្រភេទកំពុងរងការគំរាមកំហែងជាសាកល របាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទត្រូវបានចុះបញ្ជី(ពីប្រភេទងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដូចជា សត្វពង្រូល សត្វដំរីអាស៊ី និងសត្វឆ្កែព្រៃដែលជាមំសាសីចុងក្រោយមួយនៅកម្ពុជាផង។ របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីៈវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។ របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយនៅថ្ងៃនេះដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ (មំសាសី)ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។ តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥% នៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុង […]
  • រាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភសាច់ប្រាក់ ជិត២ពាន់ដុល្លារអាម៉េរិក ជូនដល់ពលរដ្ឋ ក្នុងមួយគ្រួសារ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងអំពីការអន្តរាគមន៍ពិសេសមួយ របស់រាជរដ្ឋាភិ បាលនាពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងទៅ តាមរយៈការផ្តល់ឧបត្ថម្ភជាសាច់ប្រាក់ដោយផ្ទាល់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ប្រមាណជាង៧០ម៉ឺនគ្រួសារ ឬ ស្មើនឹងពលរដ្ឋ ចំនួន២.៧៧១.៨០៩ នាក់ នៅទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងប្រយុទ្ធ និងជំងឺកូវីដ-១៩ បានធ្វើឡើងតាមការបើកផ្តល់សាច់ប្រាក់ជូនពលរដ្ឋគោលដៅដោយផ្ទាល់ប្រចាំខែតែម្តង តាមរយៈបញ្ជរវីងនៅទូទាំងប្រទេស ដែលបានចាប់ផ្តើមអនុវត្តអំឡុង ខែមិថុនា ឆ្នាំ២០២០ ដល់ ខែមេសា ឆ្នាំ២០២៤ (៤៦ខែ) ជាមួយនិងការចំណាយថវិកាសរុបរបស់រាជរដ្ឋាភិបាលចំនួន ១.៣៥៩,៧៣ លានដុល្លារអាម៉េរិក។ ឯកឧត្តម បន្តថា សរុបជាមធ្យមពលរដ្ឋគោលដៅក្នុងមួយគ្រួសារ បានទទួលថវិកាពីរាជរដ្ឋាភិបាលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធ នឹងជំងឺកូវីដ- ១៩ ប្រមាណ១.៩៤៩ដុល្លារអាម៉េរិក ក្នុងរយៈពេល ជិត៤ឆ្នាំ ឬ ៤៦ខែ ដែលថវិកាទាំងនេះបានជួយរក្សាលំនឹងជីវភាពពលរដ្ឋ តាមរយៈការយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់, ដោយគ្រួសារខ្លះយកថវិកាដែលទទួលបានពីរាជរដ្ឋា ភិបាលបើកប្រចាំខែជូននេះ ទៅប្រាក់សន្សំខ្លះ, សងបំណុលបានខ្លះ, […]
  • មន្ត្រីអត្តសញ្ញាណកម្មផ្ដល់សេវាជូនពលរដ្ឋជាង៩ពាន់សេវាទៀតក្នុងសប្ដាហ៍នេះ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការដ៏មានសារៈ សំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា ប្រសិនបើពលរដ្ឋ ខ្មែរណាម្នាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងគោលបំណងមិនត្រឹមត្រូវ ធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយ ការចំណាយរបស់រដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើការផលិត និងផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។ ដោយឡែកពីសេវាអត្តសញ្ញាណប័ណ្ណ ក្នុងសប្ដាហ៍នេះដូចគ្នា មន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់សេវាលិខិតឆ្លងដែនមានចំនួន ៦.៨៥៥ច្បាប់ លិខិតធ្វើដំណើរមាន២.៣៧០ ច្បាប់ សៀវភៅស្នាក់នៅមាន២.១៨៤ ក្បាល និងសៀវភៅគ្រួសារមាន២.៣០៨ក្បាលផងដែរ៕
  • ADB អនុម័តកម្ចី៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី២១» ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់សិស្សទាំងអស់ និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ បើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែតុលា ADB បញ្ជាក់ថា គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារ សិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន រួមទាំងថ្នាក់រៀនបន្ថែមចំនួន៤០០ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រ សាសន៍ថា៖ «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ច ដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ច ដ៏គួរឱ្យកត់សម្គាល់របស់ខ្លួនកន្លងមកនេះ។ កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុងវិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះ មានគោលបំណងពង្រីកសក្តានុពល នៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។»។ ចំនួនចុះឈ្មោះពិត នៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥ ភាគរយ នៅកម្ពុជា […]
  • អាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីដើម្បីជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ប្រាសាទអង្គរវត្ត ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង៩០គីឡូក្រាមរហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។ លោក ឃាម មុនី ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង រួតទី២ប្រាសាទអង្ករវត្តឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ ត្រូវការថ្មភក់ថ្មីចំនួន៦៥ដុំ ដើម្បីបំពេញបន្ថែមនៅតាមទីតាំងចាំបាច់មួយចំនួនដែលថ្មចាស់បានបាត់ និងខូចខាត ស្របតាមអនុសាសន៍របស់គណៈកម្មការអាយស៊ីស៊ី-អង្គរ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ទីតាំងដែលត្រូវជំនួសថ្មថ្មីទាំងនោះ មានសសរស្ពានហាលនៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ ថ្មសម្រាប់តភ្ជាប់និងសរសរ ថ្មសរសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។ ដើម្បីអាចដឹកជញ្ជូនថ្មដែលមានទម្ងន់ធ្ងន់ទាំងនោះ ទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារបានខិតខំយកចិត្តទុកដាក់ ត្រូវចំណាយពេលប្រមាណជាង២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង៦០ម៉ែត្រ ព្រមទាំងតម្លើងកៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្មនៅពីរួតទី១ មករួតទី២មានកម្ពស់ប្រមាណ១២ម៉ែត្រ។ ចំណែកថ្មទាំង៥៦ដុំ ត្រូវយកមកជួសជុល បានដឹកជញ្ជូនតាមរថយន្តមកដាក់នៅច្រកចូលខាងកើតរួតទី១ដើម្បីឱ្យក្រុមការងារលើកម្តងមួយដុំៗ តាមបច្ចេកទេសបានរៀបចំ។ សូមបញ្ចាក់ថា ការងារដឹកជញ្ជូនថ្មសម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទ អង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលា គ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)