ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • វិស័យឯកជនចូលរួមលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងអគារពាណិជ្ជកម្ម ក្រសួងបរិស្ថាននិងដៃគូបានរៀបចំការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម។ “ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនេះ បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការ ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ និងបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែង។ លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។ លោកបានថ្លែងអំណរគុណ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគាំទ្រឱ្យមានការប្រកួតប្រជែង CEE Comp ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។ លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ […]
  • ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនដង្ហែទៅវត្តខ្មែរក្រោម (ត្រាវិញ, វៀតណាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោមពោធិគិរីវង្សារាមចំនួន២ម៉ឺនដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០២លានដុង។ សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការចូលរួមពីគណៈសង្ឃនាយកទាំងពីរគណៈ ព្រមទាំងប្រជាពលរដ្ឋខ្មែរដង្ហែមកវត្តខ្មែរក្រោមពោធិគិរីវង្សារាម ទទួលបានបច្ច័យសរុបចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក។ បច្ច័យត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនារួមមាន៖ ទី១) […]
  • សម្ដេចតេជោ ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចនាំខ្លួន ទៅតុលាការ មិនឲ្យនៅក្រៅសំណាញ់ច្បាប់នោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ នៅពេលនេះគឺនៅក្រោយលោកលី សាម៉េត បានចេញវីដេអូសារភាពពី កំហុស ដោយបានយកឈ្មោះសម្តេចតេជោ ទៅបោកប្រាស់ទំនុកចិត្តអ្នកដទៃ ជាមួយនឹងទឹកប្រាក់រាប់សែនដុល្លារអាមេរិក។ ក្នុងសំណេរនៅបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររថា «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ សម្តេចតេជោ បានស្នើសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ហើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ លោកលី សាម៉េត បានចេញមកសារភាពកំហុសរបស់ខ្លួននៅថ្ងៃនេះ ក្រោយបាត់មុខជាច្រើនថ្ងៃ បន្ទាប់ពីសម្តេចតេជោ ទម្លាយថាលោក លី សាម៉េត បាន យកឈ្មោះលោក ទៅដើរបោកប្រាស់អ្នកដទៃរាប់សិបម៉ឺនដុល្លារ។ […]
  • រោងចក្រផលិតបន្ទះសូឡាពន្លឺព្រះអាទិត្យ របស់ចិនមួយចំនួននៅក្នុងប្រទេសវៀតណាមកំពុងកាត់បន្ថយការផលិត និងកាត់បន្ថយបុគ្គលិក រោងចក្រថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយចិនដ៏ធំបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាមកំពុងកាត់បន្ថយការផលិត និងបញ្ឈប់បុគ្គលិក ដែលជំរុញដោយការពង្រីកពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅរបស់ខ្លួន និងប្រទេសអាស៊ីអាគ្នេយ៍បីផ្សេងទៀត។ ទន្ទឹមនឹងនេះ នៅប្រទេសឥណ្ឌូនេស៊ី និងឡាវដែលជិត រោងចក្រថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយចិនថ្មីមួយចំនួនកំពុងលេចចេញជារូបរាង ចេញពីការទទួលបានការការពារពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិនបានធ្លាក់ចុះជាបន្ត បន្ទាប់នូវទិន្នផលនៅក្នុងមជ្ឈមណ្ឌលដែលមានស្រាប់ ខណៈពេលដែលកំពុងសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសផ្សេងទៀត ដែលអនុញ្ញាតឱ្យពួកគេគេចពីពន្ធគយ និងគ្រប់គ្រងទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក បើទោះបីជាមានរលកជាបន្តបន្ទាប់នៃពន្ធរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយទស្សវត្សរ៍ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់ពួកគេ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ក្រុមហ៊ុន SPH Media បញ្ឈប់បុគ្គលិកចំនួន ៣៤ នាក់នៅក្នុងផ្នែកបច្ចេកវិទ្យា នៅថ្ងៃចន្ទទី០៤ ខែវិច្ឆិកានេះ ក្រុមហ៊ុន SPH Media បានបញ្ឈប់បុគ្គលិកសរុបចំនួន ៣៤ នាក់នៅក្នុងផ្នែកបច្ចេកវិទ្យា។ ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ SPH Media បានរៀបចំរចនាសម្ព័ន្ធក្រុមបច្ចេកវិទ្យារបស់ខ្លួនឡើងវិញ” នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ CNA ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា “SPH Media ប្តេជ្ញាគាំទ្រដល់និយោជិតដែលរងផលប៉ះពាល់ និងផ្តល់ឱ្យពួកគេនូវកញ្ចប់ប្រាក់បំណាច់ដ៏ទូលំទូលាយដែលប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំត្រីភាគី ការបង្វឹកអាជីព ជំនួយក្នុងការស្វែងរកការងារ និងការគាំទ្រការប្រឹក្សា ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូររបស់ពួកគេ”។ សូមបញ្ជាក់ថា SPH Media ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ បន្ទាប់ពីអតីតក្រុមហ៊ុន Singapore Press Holdings ត្រូវបានរៀបចំឡើងវិញ និងត្រូវបានដកចេញពីបញ្ជី៕ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • សមយុទ្ធសមុទ្ររុស្ស៊ីរួម ជាសញ្ញាចាប់ផ្តើម នៃការផ្លាស់ប្តូរ គោលនយោបាយ ការបរទេសឥណ្ឌូនេស៊ី យោងតាមក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ឥណ្ឌូនេស៊ីជាមួយរុស្ស៊ីដែលបានចាប់ផ្តើមក្នុងសប្តាហ៍នេះ ជាសញ្ញាដែលប្រធានាធិបតីថ្មី Prabowo Subianto នឹងស្វែងរកតួនាទីធំជាងសម្រាប់ទីក្រុងហ្សាការតានៅលើឆាកពិភពលោក ដែលជាផ្នែកនៃការផ្លាស់ប្តូរគោល នយោបាយការបរទេសដ៏សំខាន់។ ឥណ្ឌូណេស៊ីបានរក្សាគោលនយោបាយការបរទេសអព្យាក្រឹតជាយូរមកហើយ ហើយបដិសេធមិនចូលភាគីក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ឬការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែ លោកPrabowo បានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងមូស្គូ ទោះបីជាមានសម្ពាធពីលោកខាងលិចលើទីក្រុងហ្សាកាតាក៏ដោយ។ ទោះយ៉ាងណា លោក Prabowo បានរក្សានូវកិច្ចព្រមព្រៀងយន្តហោះចម្បាំងរុស្ស៊ីតម្លៃ ១.១ ពាន់លានដុល្លារអាមេរិកដែលបានព្រមព្រៀងក្នុងឆ្នាំ ២០១៨ នៅពេលដែលគាត់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិមួយឆ្នាំក្រោយមក ទោះបីជាមានការគំរាមកំហែងពីការដាក់ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រដ្ឋបាលរាជធានីសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មីរបស់កុមារលេង និងកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកនា ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងមមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរថ្មីសម្ភារកុមារលេង ដោយកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤ វិច្ឆិកានេះថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង ដោយធ្វើការកែលម្អរ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពល្អឡើងវិញសម្រាប់កុមារមកលេងកម្សាន្តក្នុងពិធូបុណ្យ។ មន្ត្រី ដដែលបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខ វត្តបទុមវតីនេះកន្លងមក សម្ភារសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបេីកថ្នាំជាដេីម ដែលត្រូវធ្វេីការផ្លាស់ប្ដូរថ្មី និងជួសជុល ផ្នែកខ្លះព្រមទាំងលៀង សម្អាត បាញ់ថ្មាំឡេីងវិញឱ្យបានស្អាតនិងមានសោភណ្ឌភាពដូចថ្មី ។ មន្ត្រីជំនាញខាងលើបានបញ្ជាក់ទៀតថា ការងារជួសជុល ផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី នេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែ […]
  • ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្ប ទានឥតសំណងចំនួន ១០ លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោល បំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយ តបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។ គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជា ស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើ អោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹង គុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជន បទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។ វានឹងលើក កម្ពស់ដំណោះស្រាយ ឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង ៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្ត សំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា។ លោកស្រី […]
  • ឯកឧត្តមបណ្ឌិត អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសថៃ តបតាមការអញ្ជើញរបស់ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិ ការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសថៃ ពីថ្ងៃទី ៥ ដល់ ៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ ដើម្បីពិភាក្សាអំពីតួនាទីរបស់ប្រទេសថៃ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់រួមរបស់អាស៊ាន ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀនខុស ច្បាប់។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងជួបជាមួយយុវជន នៅក្នុងសហគមន៍មូលដ្ឋាន រួមទាំង អ្នកដែលជាប់ការឃុំឃាំង ក្នុងគោលបំណងជួយគាំទ្រពួកគេក្នុងការកសាងខ្លួននាពេលអនាគត និងការធ្វើសមាហរណកម្មឡើងវិញនៅក្នុងសង្គមដោយឯកឧត្តម នឹងធ្វើបាឋកថាពិសេស ស្តីពី “អប់រំសម្រាប់ជីវិតកាន់តែប្រសើរ ៖ ពង្រឹងពលរដ្ឋដែលមានគុណភាព” ដើម្បីជំរុញលើកទឹកចិត្តយុវជន នៅស្ថាប័នអប់រំក្រែប្រែអនីតិជនកណ្ដាល។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងទៅទស្សនានៅស្ថាប័នអប់រំកែប្រែស្ត្រីកណ្តាល ដើម្បីពិនិត្យមើលកិច្ចខិតំប្រឹងប្រែងធ្វើការអប់រំ និងធ្វើនិតិសម្បទារបស់ប្រទេសថៃ ក្នុងការជំរុញឱ្យសង្គមកាន់តែមានសុវត្ថិភាព និងមានបរិយាប័្ននជាងមុន។ ទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យអនុវត្តច្បាប់ យុត្តិធម៌ និងសន្តិសុខ ខណៈគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះការផ្តល់អំណាចដល់យុវជន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើនិតិសម្បទា នៅក្នុងសហគមន៍អាស៊ាន៕
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯកឧត្តម Shi Zhongjun អគ្គលេខា ធិការមជ្ឈមណ្ឌលអាស៊ានចិន នៅរសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយឯកឧត្តម Shi Zhongjun អគ្គលេខា ធិការមជ្ឈមណ្ឌលអាស៊ានចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវជំនួបចុងក្រោយរបស់ពួកគាត់ កាលពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង ហើយបានផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់មជ្ឈមណ្ឌលនេះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលនេះផ្តួចផ្តើមគំនិតកាន់តែច្រើន និងមានសកម្មភាពកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន ឆ្នាំ២០២៤ និង២០២៥។
  • អភិបាលខេត្តប៉ៃលិន ជំរុញឲ្យមន្ត្រីត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមាន ប្រសាសន៍ក្រើនរំលឹកដល់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពិនិត្យមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់ បក្សពួកនិយម និងគ្រួសារនិយម។ ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន […]
  • អភិបាលខេត្តប៉ៃលិន សំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ របស់សិស្ស ប៉ៃលិន៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួល ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យា ល័យចំនួន ៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧ នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១ កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប ៩៨នាក់ ស្រី៦១ នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១៦.១៩៥ នាក់ ស្រី […]
  • សមាគមកាយប្ញទ្ធនារីកម្ពុជាបោះជំរំប្រចាំឆ្នាំផ្ដោតលើប្រធានបទ យុវតីយើង អនាគតអ្នកដឹកនាំយើង 《 យុវតីយើង អនាគតអ្នកដឹកនាំយើង》គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅក្នុងខេត្តមណ្ឌល គិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកការកម្មវិធីបោះជំរំនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗ បន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុម ដែលសំដៅថាកម្លាំងសាមគ្គីភាពគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោក មកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាទីក្រុងហ្សាការតា ស្តីពីទំនាក់ទំនងអាស៊ាន-ចិន នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាទីក្រុងហ្សាការតា ស្តីពីទំនាក់ទំនងអាស៊ាន-ចិន។ វេទិកានេះ មានអ្នកចូលរួមដែលជាតួអង្គសំខាន់ៗ មកធ្វើការផ្លាស់ប្តូរទស្សនៈ ពិនិត្យមើលការប្រឈម និងកាលានុវត្តភាព ក៏ដូចជា ផ្តល់នូវអនុសាសន៍សំខាន់ៗ ឆ្ពោះទៅពង្រឹងការតភ្ជាប់ ក្នុងគោលបំណងធ្វើឱ្យអាស៊ាន និងចិនកាន់តែខិតជិតគ្នា ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័្នននៅទូទាំងប្រទេសសមាជិកអាស៊ាន។
  • គ្រឿងចក្រ បានទៅចូលគោលដៅ ដើម្បីដំណើរការដ្ឋានសាង សង់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧គ.ម ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៧ ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)