ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • យុវជនវៀតណាម និងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា នេះតាមការបញ្ជាក់អោយដឹងពីឯកឧត្តម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ង្វៀន មិញជៀត បានមានប្រសាសន៍លើកឡើងថា៖ យុវជនវៀតណាមនិងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាង សង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដែលគម្រោងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន មិញជៀតក៏បានវាយតម្លៃ ខ្ពស់ពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជានិងយុវជននៃប្រទេសវៀតណាម។ ឯកឧត្តម ង្វៀន មិញជៀត បានបន្តថា៖ ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួនជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរលឿនទៅមុខ។បន្ថែមពីនេះយើងបានដាក់គោលដៅសហ ប្រតិបត្តិការថ្នាក់មជ្ឈិមនិងបន្តកិច្ចសហប្រតិបត្តិការ […]
  • រយៈពេល១ឆ្នាំ៖ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់ នៅទូទាំងប្រទេស ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០ នាក់។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះបានទទួលការងារធ្វើ និងមានចំណូលសមរម្យ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល […]
  • ឯកឧត្តម ហេង សួរ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមនិងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។ ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោល បំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាសាធារណរដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសសពលកជំនាញកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស […]
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ឡាវ នៅរសៀលថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ១១។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសឡាវ ដែលបានធ្វើជាប្រធានអាស៊ាន ក៏ដូចជាប្រធានកិច្ចប្រជុំថ្ងៃនេះដ៏ជោគជ័យ ដែលបានដាក់ទិសដៅពេលអនាគតសម្រាប់វិស័យការពារជាតិ។
  • យីហោរថយន្តចិន Exeed ចេញលក់រថយន្ត SUV ចំនួន០២ ម៉ូដែលនៅក្នុងប្រទេសអេហ្ស៊ីប យីហោរថយន្តលំដាប់ថ្នាក់ខ្ពស់របស់ចិន Exeed ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Chery បានបង្ហាញរថយន្ត SUV ពីរម៉ូដែល រថយន្ត ប្រភេទ SUV ប្រើ សាំង ទាំង ពីរ ម៉ូដែល មាន លក្ខណៈ ប្រណិត និង បច្ចេកវិទ្យា ឆ្លាតវៃ ទំនើប គឺ Exeed RX និង Exeed VX ទៅកាន់ទីផ្សារអេហ្ស៊ីប។ការ ចេញ លក់ ម៉ូដែល ថ្មី នេះ ក៏ ជា ការ បង្ហាញ ខ្លួន ដំបូង របស់ Exeed ក្នុង ទីផ្សារ អេហ្ស៊ីប។ ពិធីសម្ពោធដែលធ្វើឡើងដោយ Exeed នៅក្នុងវិមាន Muhammad Ali ភាគខាងជើងទីក្រុង Great Cairo បានទាក់ទាញភ្ញៀវជាង ១,០០០ […]
  • ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង ធ្វើឡើងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ដោយប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា […]
  • Vietjet ផ្តល់ជូនសំបុត្រតម្លៃចាប់ពី០ដុល្លារ សម្រាប់គ្រប់ជើងហោះហើរនៅទូទាំងបណ្តាញរបស់ខ្លួន * អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះសំបុត្រដ៏ពិសេសនេះ ដើម្បីធ្វើដំណើរបានកាន់តែឆ្ងាយនៅលើបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។ នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំ ជាមួយ នឹងការផ្តល់ជូនតាមរយៈកម្មវិធីពិសេស គឺ “Green Friday”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រអេកូជិត ១ លានសំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ខណៈពេលការធ្វើដំណើរនេះក៏នឹងជួយជំរុញការគាំទ្រដល់និរន្តរភាពបរិស្ថានផងដែរ។ ការផ្តល់ជូនប្រូម៉សិនពិសេសនេះ អាចទទួលបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលវាអាចប្រើប្រាស់បានសម្រាប់គ្រប់ផ្លូវហោះហើរទូទាំងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet។ ភ្ញៀវអាចកក់សំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមគេហទំព័រ www. vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់កាលបរិច្ឆេទធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ តបតាមការអញ្ជើញរបស់ឯកឧត្តម Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ១១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៨ ក្រោមការធ្វើជាប្រធានរបស់ប្រទេសឡាវ។ ក្រៅពីបានផ្តល់នូវសន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមជាមួយបណ្តារដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការចូលរួមពីខាងក្រៅ នៃវិស័យការពារជាតិ ដែលឈានទៅដល់ការអនុម័តឯកសារ់មគ្គុទេសក៍ និងសេចក្តីសម្រេចសំខាន់ៗមួយចំនួន។
  • លោក យឿន យឿត ចំអកឲ្យជនក្បត់ជាតិសម រង្ស៊ី និងបក្សពួកជាអ្នកនយោបាយវង្វេងប្រវត្តិសាស្រ្ត អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គម លោក យឿន យឿត បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ សម រង្ស៊ី និងបក្សពួក ថាជាអ្នកនយោបាយវង្វេងប្រវត្តិសាស្រ្ត ជាអ្នក នយោបាយចោលម្សៀត ជាជនចង្រៃជាតិ និងជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ ពោលគឺ«ឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ»។ ការលើកឡើងរបស់អ្នកតាមដានស្ថានភាពនយោ បាយ និងអភិវឌ្ឍន៍សង្គមរូបនេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះជនក្បត់ជាតិបីជំនាន់ និងបក្សពួក បានយកបញ្ហាកោះគុតវាយ ប្រហារលើរាជរដ្ឋាភិបាលជាបន្ត បន្ទាប់នោះ។ លោក យឿន យឿត បានលើកឡើងថា មនុស្សគេយកសម្តី បើពោលពាក្យអប្រីយ៍ សម្តីនឹងក្លាយជាទោស ? បើ មិនខុសនឹងច្បាប់ក៏វាខុសនឹងសីលធម៌ សុជីវធម៌សង្គមដែរ ដូចជា ការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមជ្រុលនិយមនៅក្រៅច្បាប់យ៉ាងដូច្នេះដែរ។ លោក យឿន យឿត បានសង្កត់ធ្ងន់ថា«ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និង បក្សពួក ជាអ្នកនយោបាយវង្វែងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ ក្រុមជនក្បត់ជាតិសម រង្ស៊ី មូរ […]
  • វិនិយោគិនកូរ៉េ មានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរដ្ឋបាលខេត្តកំពង់ធំ និងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ។ លោក Lee Kee Yun បានបន្តជម្រាបជូនថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ […]
  • ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរូមគ្នាកៀរគរធនធានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នាក្រុងបាគូ ប្រទេសអាសែបៃហ្សង់÷ បន្ទាប់ពីថ្ងៃងសេចក្តីថ្ងៃងការជាតិកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនបានបន្តជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB)អង្គការ FAO។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជាក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញថាកម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវវិធានប្រតិបត្តនៃមាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។ លោក Kaveh Zahedi បានសាទរជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ។
  • អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ ខណៈចំនួនអ្នកបំពេញបែបបទហក់ឡើងកាន់តែខ្ពស់ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២៤នេះ អ្នកទាញយកកម្មវិធី Cambodia e-Arrival ទៅប្រើប្រាស់បានកើនឡើងដល់ជាង៥៤ម៉ឺននាក់ហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកទាញយកកម្មវិធីទៅប្រើមានជាងកន្លះលាន ប៉ុន្តែចំនួនអ្នកបានចូលទៅបំពេញបែបបទចេញ និងចូលប្រទេសមាណជាង ៣លាន ១សែននាក់ឯណោះ ទាំងអ្នកបំពេញពីចំងាយ និងអ្នកមកបំពេញផ្ទាល់នៅច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិ។ អាកាសយានដ្ឋានអន្តរជាតិដែលកំពុងដំណើរការប្រព័ន្ធ Cambodia e-Arrival ជូនភ្ញៀវបំពេញ បែបបទនោះ រួមមាន អាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ Cambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិ បាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។ ក្នុងប្រព័ន្ធ Cambodia e-Arrival អ្នកដំណើរ អាចចូលទៅបំពេញព័ត៌មានខ្លីៗ រួមមាន ១.ការប្រកាសសុខភាពរបស់សុខាភិបាល ២.ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍ ៣.សលាកបត្រចូល-ចេញរបស់អន្តោប្រវេសន៍ […]
  • រាជរដ្ឋាភិបាល ទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន ៤ ជា ថ្នាលរបស់រាជរដ្ឋាភិបាល ដែលមានមុខងារនិងអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤កន្លងទៅ។ បើតាមសេចក្តីប្រកាសព័ត៌មាន ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន ៤ មានមុខងារនិងផ្ដល់អត្ថប្រយោជន៍សំខាន់ៗដូចជា÷ – ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។ – ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM. GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ […]
  • ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំង ស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេសជំនួស ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋសភានៅប៉ុន្មាននាទីមុននេះ បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបា ល។ រដ្ឋសភា ក្រោមសំឡេង១១២/១១២សំឡេង បានបោះ ឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែង តាំងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។ នេះជា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ ឯកឧត្តម សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយឯកឧត្តម ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស លោក សុខ សូកេន។ ឯកឧត្តម ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ […]
  • ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹក នាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមាន ស្រាប់។ ជាកិច្ចបន្តរឯកឧត្តមសាស្ត្រាក៍បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការណ័ (Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការណ័ (Cooperation) និងបង្ហាញពីសារៈសំខាន់របស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល ។ នៅក្នុងបទបាថកឋា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើក យកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ”។ សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)