កោះហាវ៉ៃ ៖ កំអែលភ្នំភ្លើងចេញពីភ្នំភ្លើង គីឡាអ៊ី (Kilauea) ដែលកំពុងផ្ទុះនៅកោះហាវ៉ៃ បានហូរទៅកាន់រោងចក្រ ថាមពល ខណៈដែលកម្មករប្រញាប់ប្រញាល់នាំគ្នាបិទទ្វាររោងចក្រ ដើម្បីការពារការបញ្ចេញ ឧស្ម័នពុលដែលមិនអាចគ្រប់ គ្រងបាន ។
វីដេរអូថតពីលើអាកាសបានបង្ហាញ ពីប្រភពបញ្ចេញកំអែលភ្នំភ្លើងជាច្រើន ដែលចេញពីរណ្ដៅនិងកំទេចកំទី វាជាគ្រោះ ថ្នាក់ចុងក្រោយបង្អស់ ពីការផ្ទុះភ្នំភ្លើង Kilauea ដែលភូគុព្ភវិទូនិយាយថា គឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ ក្នុងរយៈ ពេលមួយសតវត្សរ៍ ពីភ្នំភ្លើងសកម្មបំផុតមួយនៅលើពិភពលោក។
ចំងាយប្រមាណជិត៥គីឡូម៉ែត្រ នៅខាងកើតរោងចក្រសារធាតុអាស៊ីត និងធូលីយ៉ាងក្រាស់ បានហ៊ុយទៅលើអាកាស ខណៈដែលកំអែលភ្នំភ្លើង បានហូរចូលក្នុងមហាសមុទ្រ ។ ផេះ ដែលជាបន្សុំនៃកំអែលភ្នំភ្លើង គឺជាប្រតិកម្មខ្លាំងក្លានៃផ្សែង ទឹកអាស៊ីតអ៊ីដ្រូសែនក្លរិច ចំហាយទឹក និងកំអែលភ្នំភ្លើង ដែលអាចឡើងដល់កម្តៅ 1093 អង្សាសេ ប្រតិកម្មជាមួយទឹក សមុទ្រ។









