រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណង់ (Anita Anand) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធ ឡេអូផាត២ (Leopard 2) ចំនួន ៤គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះ ដែលផលិតដោយអាល្លឺម៉ង់ឡើងវិញក្នុងសប្តាហ៍នេះ។
ការផ្តល់អាវុធធន់ធ្ងន់នៅ ពេលនេះ គឺស្របពេល នឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូតឌីមៀ ហ្សេឡេនស្គី ឲ្យសហគមន៏អន្តរជាតិ បន្តផ្តល់អាវុធធន់ធ្ងន់បន្ថែម ទៀតដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយសង្គ្រប់របស់រុស្ស៊ី។
ការផ្តល់ រងក្រោះនាពេលនេះ គឺនៅក្រោយ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងរៀបចំការដឹកជញ្ជូនរថក្រោះ ឡេផ័ត២(Leopard 2) រាប់សិបគ្រឿងទៅកាន់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង







