ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិ ការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយាន យន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើសទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារឃាត់បានរថយន្តដឹកលើសទម្ងន់យក្សចំនួន ៧គ្រឿង ដែលរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ។
រថយន្តទាំង នោះជាប្រភេទរថយន្តសណ្តោងសឺមុីរម៉ក (V1) ដឹកគ្រាប់ពោតចេញពីព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍៕






