កងកម្លាំងការពារអុីស្រាអែល បានបង្ហោះសារថា គ្រាប់រ៉ុក្កែតចំនួនប្រាំមួយគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ ហ្កាហ្សា ស្ទ្រីប(Gaza Strip) ឆ្ពោះទៅកាន់ទឹកដីអុីស្រាអែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលចំនួនប្រាំគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈដែលមួយគ្រាប់បានធ្លាក់នៅក្នុងតំបន់បើកចំហ។
សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា ស៊ីរ៉ែនត្រូវបានបន្លឺរឡេីងយ៉ាងសកម្ម ហើយការដាស់ តឿនពណ៌ក្រហម ត្រូវបានផ្តល់នៅក្នុងទីប្រជុំជនជាច្រើននៅភាគខាងត្បូងប្រទេសអុីស្រាអែល ដោយបន្ថែមថាមិនមានរបាយការណ៍អំពីការខូចខាត ឬជនរងគ្រោះនោះទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






