អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាង ហោចណាស់មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗនៅក្នុងទីក្រុង ប៊ូយ័រ (Buea) ជាទីប្រជុំជននៃតំបន់ភាគនិរតីនៃប្រទេសកាមេរូន។ យោងតាមលោក ដេវីដ ម៉ាហ្វានី ណាម៉ាង (David Mafani Namange) អភិបាលក្រុង ប៊ូយ័រនិយាយថា ទឹកជំនន់ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងកាលពីថ្ងៃសៅរ៍ បានហូរនាំរថយន្ត និងកំទេចកំទី ហើយជន់លិចបន្ទប់ក្រោមដី និងជាន់ផ្ទាល់ដីនៃអគារមួយចំនួន។ មនុស្សយ៉ាងតិច១០នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង បន្ទាប់ពីបានរងរបួសពីគ្រោះមហន្តរាយមួយនេះ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






