ទូលព្រះបង្គំយើងខ្ញុំ សូមក្រាបថ្វាយបង្គំអភិវន្ទសម្ដែង
ថ្វាយនូវអំណរសាទរឥតឧបមា
ថ្វាយជូនចំពោះ
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
ក្នុងឲកាសទទួលបាន គ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន”
ថ្វាយជូនដោយ ឯកឧត្ដម ស៊ី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន
នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជន នៃសាធារណរដ្ឋ
ប្រជាមានិតចិន រដ្ឋធានីប៉េកាំង
សូមក្រាបថ្វាយបង្គំ នូវព្រះសព្វសាធុការពរជ័យ
សិរីមង្គលបវរមហាប្រសើរគ្រប់ប្រការ ថ្វាយជូន សម្ដេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ សូមបានសមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
ក្រាបបង្គំទូលថ្វាយពី
ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍
#The_SEATV_Network #ទូរទស្សន៍អាស៊ីអាគ្នេយ៍





