ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមយុវជនមួយក្រុមមានគ្នាចំនួន០៨នាក់ ពាក់ព័ន្ធក្នុងករណីផលិតរូបភាពអាសអាភាសលួចថតរូបជនរងគ្រោះ និងចែក ចាយរូបភាពនេះជាសាធារណៈក្នុងបណ្តាញសង្គម។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៨និង៣០ នាទី នៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាជនរង គ្រោះ ដែលបានជួលបន្ទប់ស្នាក់នៅរួមគ្នាចំនួន ០៥ នាក់ ដើម្បីរៀនសូត្របានប្រទះឃើញរូបភាពអាក្រាតកាយរបស់ពួកខ្លួន ត្រូវបានចែកចាយក្នុងបណ្តាញសង្គមដែលរូបភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេល ជនរងគ្រោះកំពុងងូតទឹក ក្នុងបន្ទប់ទឹក នៃបន្ទប់ជួលស្នាក់ នៅរបស់ខ្លួន។
តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌ មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដើម្បីជា សមត្ថកិច្ចក្នុងរឿងនេះ។
ផ្តើមពីការស្រាវជ្រាវជាបន្ទាន់ សមត្ថកិច្ចនគរបាលបានឈានដល់ការឃាត់ខ្លួនក្រុម ក្មេងៗខាងលើ ក្នុងរឿងជាក់ ស្តែង ដែលពួកគេជាអ្នកជួលបន្ទប់ស្នាក់នៅជាប់គ្នា ជាមួយបន្ទប់របស់ជនរងគ្រោះ។
ក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃលួចថតជាឃ្លីបវីដេអូ ខណៈដែលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ។ ពេលថតបានក៏យករូបភាពនេះទៅមេីលផង និងចែកចាយដល់អ្នកផ្សេងមើល ជាការកំសាន្ត។
ពេលសមត្ថកិច្ចនគរបាលធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេរកឃើញឃ្លីបវីដេអូពីរូបភាពអាក្រាតកាយជនរងគ្រោះចំនួន ១៩វីដេអូឃ្លីបឯណោះ។
នៅ ពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើ ម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។
រឿងមួយនេះគឺជាមេរៀនសម្រាប់មហាជនទូទៅដែលគប្បីពិនិត្យមើលចំ ពោះ ទីតាំងស្នាក់នៅឬទីកន្លែងមួយចំនួនដូចជាបន្ទប់ទឹកជាដើមដែលប្រេីប្រាស់ប្រចាំថ្ងៃ ចៀសវាងនូវករណីធ្វេសប្រហែសណាមួយដែល នាំ ឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន ៕







