ប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានអនុញ្ញាតឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ស្វាយ សំអៀង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសេសាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣”។
ឯកឧត្តមវេជ្ជ. បានប្រសាសន៍ថា “រដូវវស្សាជិតចូលមកដល់ ភ្លៀងកក់ខែជា ពិសេសរន្ទះបាញ់កាចៗណាស់ សូមបងប្អូនទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំនៅទីវាល វាលស្រែ ឬនៅលើផ្ទៃទឹក ឬក្រោមដើមឈើ ព្រោះយើងអាចមានហានិភ័យខ្ពល់ដោយរន្ទះបាញ់បាន”។
ឯកឧត្តមវេជ្ជ. បានប្រសាសន៍បន្ថែមទៀតថា “សម្តេចតេជោ បានអញ្ជើញជួបជាមួយកម្មករនិងកម្មកានីរោចក្រ បានមានប្រសាសន៍ថា “ជំងឺអេដស៍និងជំងឺកូវីដ-១៩គឺមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ សូមបងប្រុងប្រយ័ត្ន ត្រូវរក្សាអនាម័យ អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ”។
សូមជម្រាបថា អំណោយដែលផ្តល់ជូននាពេលនេះ គឺក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រីឬទឹកស៊ីអ៊ីវ១ យួរ និងឃីត១ឈុត មានសារុង១ មុង១ ភួយ១ និងក្រមា ១៕






