(ស៊ីនហួ) – យានអវកាស Shenzhou-18 គ្រោងនឹងបាញ់ បង្ហោះនៅម៉ោង៨:៥៩ យប់ ថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយ រណប ជាក័នJiuquan នៅភាគពាយព្យប្រទេសចិន ។យានអវកាសនេះនឹងដឹកអវកាសយានិកបីនាក់គឺ លោក យី កួងហ្វូ (Ye Guangfu) លោកលី កុងLi Cong និងលី ក្វាងស៊ូ Li Guangsu ដើម្បីបំពេញ បេសកកម្មហោះហើរអវកាស Shenzhou-18 ហើយ លោកយីគឺYe នឹងក្លាយជាមេបញ្ជាការ។
យាន Shenzhou-18 គឺជាបេសកកម្មហោះហើរលើកទី៣២ នៃកម្មវិធីយានអវកាសរបស់ប្រទេសចិន និងជាបេសកកម្មមនុស្សទីបី ក្នុងកំឡុងកម្មវិធី និងដំណាក់ កាលអភិវឌ្ឍន៍ស្ថានីយអវកាសរបស់ប្រទេសចិន។ នាវិក Shenzhou-18 ស្ថិតក្នុងស្ថានភាពល្អ ខណៈពេលដែលគ្រឿងបរិក្ខារប្រព័ន្ធដីស្ថិតនៅក្នុងប្រតិបត្តិការប្រកបដោយស្ថិរភាព។ ការបាញ់បង្ហោះនឹងប្រើប្រាស់រ៉ុក្កែត Long March-2F ដែលនឹងបំពេញដោយកម្លាំងជំរុញក្នុងពេលឆាប់ៗនេះ។ នាវិក Shenzhou-17 គ្រោងនឹងត្រឡប់ទៅកន្លែងចុះចត Dongfeng នៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីបានបញ្ចប់ការប្រគល់ការងារនៅក្នុងគន្លងទៅឱ្យនាវិក Shenzhou-18៕
ប្រែសម្រួលដោយ ម៉ុកម៉ានិច






