ប្រធានាធិបតីប៉េរូ លោក ពេដ្រូ កាស្ទីលឡូ (Pedro Castillo) បានតែងតាំងរដ្ឋមន្ត្រីវប្បធម៌ របស់គាត់ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសនេះ កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់ បានលាលែងពីតំណែងជុំវិញជម្លោះជាមួយសភា។ លោក បេតស៊ី ឆាវេស (Betssy Chavez) ជាមេធាវីអាយុ៣៣ ឆ្នាំដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការងារផងដែរនោះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី០៥ ចាប់តាំងពីលោក កាស្ទីលឡូ ដែលត្រូវបានបះបោរឡើងកាន់តំណែងកាលពី ១៦ ខែមុន៕
បកប្រែដោយ រម៉ាម វ៉ុង






