ឆ្មាំសមុទ្រជប៉ុនបាននិយាយថា នាវិកប្រាំបីនាក់បានស្លាប់ បន្ទាប់ ពីកប៉ាល់ដឹកប្រេង ដែលមានទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសជប៉ុន។ មនុស្សម្នាក់ទៀតត្រូវបានគេរកឃើញក្នុងស្ថានភាពមិនគំរាម កំហែងដល់អាយុជីវិត ខណៈមនុស្សពីរនាក់ទៀតនៅតែបាត់ខ្លួន ។ លោក កប៉ាល់កែវ យុងស៊ុន បានក្រឡាប់ពេលចេញពីខេត្តយ៉ាម៉ាហ្គូជី បន្ទាប់មកនាវិក បានប្រើវិទ្យុទាក់ទងសុំជំនួយ នៅម៉ោងប្រហែល៥រសៀលនៅថ្ងៃពុធ។ ការស្វែងរកកំពុងបន្តសម្រាប់នាវិកពីរនាក់ទៀតដែលបាត់ខ្លួន។ កប៉ាល់នេះត្រូវបានគេរាយ ការណ៍ថាកំពុងបោះយុថ្កា តែត្រូវជួបខ្យល់ព្យុះ។ ឆ្មាំឆ្នេរសមុទ្រជប៉ុនរាយការណ៍ថានាវិកមានជនជាតិកូរ៉េពីរនាក់ ឥណ្ឌូនេស៊ី ៨នាក់ និងជនជាតិចិនម្នាក់។ ខ្យល់ដែលមានល្បឿនរហូត ដល់ ៥៤ គីឡូម៉ែត្រ ត្រូវបានវាស់វែងនៅក្នុងតំបន់កាលពីថ្ងៃពុធ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






