ខេត្តបន្ទាយមានជ័យ:ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះមានកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នបានដាក់ពង្រាយនៅតាមផ្លូវជាតិលេខ៥ក៏ដូចជាតាមផ្លូវបេងតុង ដោយឡែកនៅនៅចំណុចមុខទីស្នាក់ការគយចម្ងាយពីរង្វង់មូលក្រុងប៉ោយប៉ែតចំងាយប្រហែល៥០ ម៉ែត្រ គេឃើញមានដាក់បារ៉ាសមិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់បានអស់រយៈពេល៥ម៉ោងទើបដំណើរការបាន ។
សមត្ថកិច្ចនៅចំណុចខាងលើឲ្យដឹងថា ការដាក់ប៉ារាស់នេះដើម្បីទប់ស្កាត់ការពារបងប្អូនអាជីវករម៉ូតូឌុប កម្មករអូរទេះបំរុងនឹងធ្វើបាតុកម្មទាមទារបិតផ្លូវមិនអោយរថយន្តថៃឆ្លងកាត់ចូលមកប្រទេសកម្ពុជា និងទាមទារឲ្យខាងអាជ្ញាធរថៃបើកទ្វារព្រំដែនឲ្យពួកគាត់បានទៅមើលឥវាន់នៅក្នុងផ្សាររោងក្លឿក្នុងស្រុកអារញ្ញទុកចោលយូរខែមកហើយ និងឲ្យដំណើរការធម្មតាវិញ ។
យោងតាមលិខិតមួយច្បាប់របស់រដ្ខបាលក្រុងប៉ោយ ប៉ែតចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នេះសួមជំរាប់ជនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាថ្មីៗនេះមានក្រុមជនខិល ខូចមួយចំនួនបានធ្វើការបំផុសព៏ត័មានដល់បងប្អូនប្រកបរបអូសរទេះចេញ ចូលផ្សារ៉ុងក្លឿ ប្រទេសថៃក្នុងគោលបំណងញុះញង់ឲ្យមានការយល់ច្រលំនិងបំពុលសង្គមនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២០នេះអាជ្ញាធរថៃប្រកាស់ឲ្យដំណើរ ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ដោយមិនអនុញ្ញាឲ្យបងប្អូនប្រកបរបអូសរទេះអាចចេញចូលក្នុងមួយរទេះមានគ្នាពីនាក់ ដែលព័ត៏មានមិនពិតឡើយ។
រដ្ឋបាលក្រុងប៉ោយប៉ែតសួមបដិសេធទាំងស្រុងចំពោះព័ត៏មានមិនពិតខាងលើ ហើយរារដ្ឋភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៏ ក៌ប្រកាសដាក់ប្រទសក្នុងគ្រាមានអាសន្នចំនួន១ខែ គីខែមិថុនាឆ្នាំ២០២០បន្តទៀតនិងគ្រប់ច្រកទ្វារព្រំដែនកម្ពុជាថៃទាំងអស់នៅតែបន្តបិទមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញចូលបានឡើយ។វណ្ណាNV010620
https://www.facebook.com/SEATVNews24Hours/videos/1914195238710684/?t=1
Posted by SEATV News 24 Hours on Sunday, 31 May 2020





