ប៉ូលីសបាននិយាយថា មនុស្ស៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានរួមទាំងមេដឹកនាំកុលសម្ព័ន្ធប្រឆាំងតាលីបង់ ដ៏មានឥទ្ធិពលម្នាក់ផងដែរ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ធំលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។
ការវាយប្រហារកាលពីថ្ងៃអង្គារ បានកើតឡើងនៅពេលដែលមានការភ័យខ្លាចកើនឡើងអំពីការវិលត្រឡប់របស់ក្រុមតាលីបង់-ប៉ាគីស្ថានដែលត្រូវបានគេស្គាល់ថា TTP ទៅកាន់តំបន់ស្វាត (Swat) នៅភាគពាយ័ព្យប៉ាគីស្ថាន ដែលកិច្ចចរចាសន្តិភាពរវាងកងកម្លាំងសន្តិសុខ និងក្រុមយុទ្ធជនដែលបានចាប់ផ្តើមកាលពីឆ្នាំមុនបានបរាជ័យ។
មន្ត្រីប៉ូលីសក្នុងតំបន់ស្វាត (Swat) លោក ហ្សាហីដម៉ាវាដ (Zahid Marwat) បានប្រាប់រ៉យទ័រថា មេដឹកនាំគណៈកម្មាធិ ការសន្តិភាពអ៊ីដ្រេស ខាន់ ត្រូវបានសម្លាប់រួមជាមួយ នឹងអង្គរក្សពីរនាក់ នៅពេលរថយន្តរបស់ពួកគេបានបើកពីលើឧបករណ៍បំផ្ទុះ បញ្ជាពីចម្ងាយ។គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់ បានត្រលប់មកវិញនូវអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ទីក្រុងអ៊ីស្លាម៉ាបាដ បានត្អូញត្អែរអំពីការវាយប្រហារដោយក្រុមតាលីបង់-ប៉ាគីស្ថា នជាពិសេសនៅតាមព្រំដែន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






