សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋ អាមេរិក ចូ បៃដិន.បានចុះហត្ថលេខាលើពិធីការនៃសន្ធិ សញ្ញាអាត្លង់ទិកខាងជើងឆ្នាំ១៩៤៩ ស្តីពីការចូលជាសមាជិកនៃសាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែតកាលពីថ្ងៃអង្គារ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាជំហានចុងក្រោយ សម្រាប់ការយល់ព្រមរបស់ពួកគេដោយសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍អំពីការចូលខ្លួនរបស់ពួកគេទៅក្នុងសម្ព័ន្ធភាពក្រោយសង្គ្រាមលោកលើកទី២ ថា វាគឺជាពេលមួយ ដែលខ្ញុំជឿជាក់លើសម្ព័ន្ធ ភាព និងសម្រាប់សន្តិសុខ និងស្ថិរភាពកាន់តែច្រើនឡើង មិនត្រឹមតែអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទូទាំងពិភពលោកផងដែរ ។
ព្រឹទ្ធសភាអាមេរិកបានគាំទ្រការពង្រីកដោយលើសលប់ 95-1 កាលពីសប្តាហ៍មុន ដែលជាការបង្ហាញដ៏កម្រនៃការរួបរួមទ្វេភាគីនៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលបែកបាក់គ្នាយ៉ាងជូរចត់។
សម្ព័ន្ធមិត្តចំនួន 30 របស់ណាតូបានចុះហត្ថលេខាលើការចូលជាសមាជិកសម្រាប់ប្រទេសស៊ុយអែត និងហ្វាំងឡង់កាលពីខែមុន ដោយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងសម្ព័ន្ធភាពប្រដាប់អាវុធនុយក្លេអ៊ែរនៅពេលដែលរដ្ឋជាសមាជិកទាំងអស់បានផ្តល់សច្ចាប័នលើការសម្រេចចិត្តនេះ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






