នៅល្ងាចថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចផ្លូវការ ដោយរៀបចំដោយ សាស្ត្រាចារ្យ Paul Chaisty ប្រធានមហាវិទ្យា ល័យសិក្សាសកលរបស់សាកលវិទ្យាល័យ Oxford ដែលនាឱកាសនោះ លោកសាស្ត្រាចារ្យបានជម្រាបជូនអំពីផែនការរបស់សាកលវិទ្យាល័យ ក្នុងការបង្កើតវិទ្យាស្ថានសិក្សាអាស៊ាន (Institute of ASEAN Studies) ផងដែរ។






