អតីតប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីសវ៉ា (Luiz Inacio Lula da Silva) បានកើនឡើងដល់១២ពិន្ទុ លើប្រធានាធិបតី ដែលកំពុងកាន់អំណាច លោកជែ បូលសូណារ៉ូ (Jair Bolsonaro) នៅមុនការបោះឆ្នោតខែតុលា។
នេះបើយោងតាមការស្ទង់មតិថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ការស្ទង់មតិដោយ IPEC ដែលពីមុនត្រូវបានគេស្គាល់ថាជា IBOPE បង្ហាញថា លោក លូឡា(Lula) មានការគាំទ្រ ៤៤% ទល់នឹង ៣២% សម្រាប់ លោក បូលសូណារ៉ូ (Bolsonaro) មុនពេលការបោះឆ្នោតជុំទីមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែតុលាខាងមុខនេះ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






