ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួម និងផ្តល់សន្ទរកថា នៅក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
SPDDM គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រប្រចាំឆ្នាំ នៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដែលរៀបចំដោយប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០១៥ មក ហើយសហការរៀបចំដោយកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្រប សម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងឆ្លៀតឱកាសជួបជាមួយតួអង្គពាក់ព័ន្ធផ្សេងៗគ្នា ទាំងមកពីខាងរដ្ឋាភិបាល និងខាងសិក្សាធិការជាដើម។






