យោងតាមអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង លោកRi Il Gyu ទើបចាកចេញពីកូរ៉េខាងត្បូងបានប្រាប់ Reuters ថា កូរ៉េខាង ជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរជាថ្មីម្តងទៀតជាមួយសហរដ្ឋ អាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិប តីឡើងវិញ។
ការរត់គេចខ្លួនរបស់ Ri Il Gyu ពីប្រទេសគុយបា បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកកាលពីខែមុន។ គាត់គឺជាអ្នកការទូតកូរ៉េខាងជើងដែលមានឋានៈខ្ពស់បំផុតដែលបានចាកចេញទៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ 2016 ។
លោក Ri Il Gyu បាននិយាយថា កូរ៉េខាងជើងបានកំណត់រុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងប្រទេសធំៗផ្សេងទៀត។
ខណៈ ពេលដែលកិច្ចពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងចង់បើកការចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Trump ដែលបានចូលរួមទាំងការទូតដ៏ខ្លាំងក្លា និងការទូតដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសកូរ៉េខាងជើងក្នុងអាណត្តិមុនរបស់គាត់ បានឈ្នះការបោះឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






