បាត់ដំបងៈ អាជីវករលក់ដូរនៅតាមផ្សារក្នុងក្រុងបាត់ដំបង បានឲ្យដឹងថាចាប់តាំងពីក្រសួង
សុខាភិបាលរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់មក ធ្វើឲ្យការលក់ដូររបស់ពួកគាត់ ដែលពីដើមលក់ត្រឹមមួយព្រឹកឥវ៉ាន់លក់អស់ ។ប៉ុន្តែប៉ុន្មានថ្ងៃនេះ ត្រូវលក់រហូតដល់ពេលរសៀលក៏មិនសូវមានមនុស្សមកទិញ ហើយនៅសល់លក់មិនអស់ក៏មាន។
ពួកគាត់ក៏មានការព្រួយបារម្ភ ដែលមកលក់ឥវ៉ាន់នៅផ្សារ ប៉ុន្តែដោយសារមានមុខរបរតែមួយ ត្រូវកាត់បន្ថយនូវការភ័យខ្លាច សម្រេចចិត្តមកលក់ដូរ ដើម្បីជីវភាពប្រចាំថ្ងៃ។
បើគិតត្រឹមយប់ថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថានៅខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ (ស្រី២នាក់)។
យោងតាមមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានបញ្ជាក់ថាអ្នកជំងឺគឺមានសុខភាពធម្មតាហើយក្រុមគ្រូពេទ្យកំពុងបន្តថែរទាំសុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់។
ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២០ខែ មិនាឆ្នាំ២០២០បានដឹកនាំមន្ត្រីចុះទៅសួរសុខទុក្ខដល់អ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ព្រមទាំងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភដល់មន្ទីរពេទ្យនិងអ្នកជំងឺផងដែរ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែរនាំដល់ក្រុមគ្រូពេទ្យឲ្យខិតខំថែរទាំអ្នកជំងឺកូវីដ១៩ ដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន។គ្រូពេទ្យមិនត្រូវបំផុសបំផុលបង្អើលអំពីបញ្ហាជំងឺនេះដល់គ្រូពេទ្យគ្នាឯង ពលរដ្ឋនិងអ្នកជំងឺផ្សេងៗឲ្យកាន់តែមានភាពភ័យខ្លាចនោះទេ។
អាជីវករត្អូញត្អែរពីការលក់ដូរមិនសូវដាច់និងស្នើសុំជួយទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំងជំងឺ COVID-19បាត់ដំបងៈ អាជីវករលក់ដូរនៅតាមផ្សារក្នុងក្រុងបាត់ដំបង បានឲ្យដឹងថាចាប់តាំងពីក្រសួងសុខាភិបាលរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់មក ធ្វើឲ្យការលក់ដូររបស់ពួកគាត់ ដែលពីដើមលក់ត្រឹមមួយព្រឹកឥវ៉ាន់លក់អស់ ។ប៉ុន្តែប៉ុន្មានថ្ងៃនេះ ត្រូវលក់រហូតដល់ពេលរសៀលក៏មិនសូវមានមនុស្សមកទិញ ហើយនៅសល់លក់មិនអស់ក៏មាន។ពួកគាត់ក៏មានការព្រួយបារម្ភ ដែលមកលក់ឥវ៉ាន់នៅផ្សារ ប៉ុន្តែដោយសារមានមុខរបរតែមួយ ត្រូវកាត់បន្ថយនូវការភ័យខ្លាច សម្រេចចិត្តមកលក់ដូរ ដើម្បីជីវភាពប្រចាំថ្ងៃ។បើគិតត្រឹមយប់ថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថានៅខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ (ស្រី២នាក់)។យោងតាមមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានបញ្ជាក់ថាអ្នកជំងឺគឺមានសុខភាពធម្មតាហើយក្រុមគ្រូពេទ្យកំពុងបន្តថែរទាំសុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់។ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២០ខែ មិនាឆ្នាំ២០២០បានដឹកនាំមន្ត្រីចុះទៅសួរសុខទុក្ខដល់អ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ព្រមទាំងនាំយកថវិកាមួយចំនួនទៅឧបត្ថម្ភដល់មន្ទីរពេទ្យនិងអ្នកជំងឺផងដែរ។ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែរនាំដល់ក្រុមគ្រូពេទ្យឲ្យខិតខំថែរទាំអ្នកជំងឺកូវីដ១៩ ដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន។គ្រូពេទ្យមិនត្រូវបំផុសបំផុលបង្អើលអំពីបញ្ហាជំងឺនេះដល់គ្រូពេទ្យគ្នាឯង ពលរដ្ឋនិងអ្នកជំងឺផ្សេងៗឲ្យកាន់តែមានភាពភ័យខ្លាចនោះទេ។
Posted by SEATV News 24 Hours on Friday, 20 March 2020





