លោកជំទាវ ឱ វណ្ណាឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទកាសែតព្រឹកនេះថា ស្ថានភាពកូវីដ១៩កំពុងស្ថិតនៅដំណាក់កាលផុយស្រួលនៅឡើយ ដូច្នោះការពន្យាពេល រឺផ្អាកពិធីមង្គលការបណ្តោះអាសន្នសិន ជារឿងល្អក្នុងដំណាក់កាលនេះ។ តែបើមិនអាចខកខានទេ ម្ចាស់ដើមការត្រូវយកចិត្តទុកខ្ពស់បំផុតដូចជាការរក្សាគម្លាត ពាក់ម៉ាស់ ការរក្សាអនាម័យ និងឧបករណ៏ត្រួតពិនិត្យកំដៅឲ្យបានត្រឹមត្រូវ។






