សម្តេចតេជោ ហ៊ុន សែន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ខែមីនា នេះថា បានត្រៀមរួចស្រេចហើយនូវបន្ទប់ជាង ៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ទទួលពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថា ខ្លួនមានឆ្លងមេររោគ កូវីដ-១៩ សូមទូរស័ព្វមកលេខ ១១៥ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះ គឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ ចៀសវាងចម្លងរោគនេះទៅប្តី ឬប្រពន្ឋ ឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយ គឺមានតែការសោកស្តាយ ៕





