បាតុកម្មទូទាំងប្រទេ សធ្វើឡើងប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការជំរុញអាយុចូលនិវត្តន៍ចន្លោះពី៦២ ទៅ ៦៤ឆ្នាំ។
ក្រសួងមហាផ្ទៃ បាននិយាយថា មនុស្សប្រមាណ ១.២៨ លាននាក់ បានចូលរួមក្នុងការធ្វើកូដកម្មទូទាំងប្រទេស ប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីបារាំង ក្នុងការពន្យារអាយុឱ្យចូលនិវត្តន៍ដល់អាយុ៦៤ ឆ្នាំ។
តួលេខនេះបង្ហាញ ថា បាតុកម្មនេះមានចំនួនច្រើនបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សមក និងមានអត្រាខ្ពស់ជាងចំនួន១.២៧ លាននាក់។
មានការប៉ះទង្គិចគ្នាមួយចំនួនកើតឡើង ក្នុងហ្វូងបាតុករនៅក្រុងប៉ារីស គ្រាដែលប៉ូលិសបាននិយាយថា មនុស្ស ២២ នាក់ត្រូវបានចាប់ខ្លួន។
កូដកម្មដែលកើតឡើងក្នុងប្រទេសបារាំងនេះ បានរំខានដល់សេវាកម្មរថភ្លើង បិទសាលារៀន និងបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈនៅថ្ងៃអង្គារ ខណៈសហជីពបានបង្កើនយុទ្ធនាការរបស់ពួកគេ ដើម្បីបង្ខំឱ្យមានការបញ្ចប់ គោលនយោបាយ ដែលមិនសមស្របនេះ។
លោក Macron សង្ឃឹមថា ផែនការក្នុងការបង្កើនអាយុសោធននិវត្តន៍ត្រឹម២ ឆ្នាំ នឹងត្រូវបានអនុម័តដោយសភានៅចុងខែនេះ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






