(ស៊ីនហួ)-សហរដ្ឋអាមេរិក បានឃើញការកើនឡើងនៃជំងឺផ្តាសាយនិងជំងឺកូវីដ-១៩ ចំពេលថ្ងៃឈប់សម្រាក ហើយអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យសុខភាព ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋ អាមេរិក (CDC) បានឱ្យដឹងថា ចំនួននៃជំងឺផ្លូវដង្ហើមដែលបណ្តាលឱ្យមនុស្សស្វែងរកការថែទាំសុខភាពមានការកើនឡើង ឬកើនឡើងនៅទូទាំងតំបន់ភាគច្រើននៃប្រទេស។
ការកើនឡើងនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការជួបជុំគ្នាក្នុងថ្ងៃសម្រាក ចំនួនបុគ្គលមិនបានចាក់វ៉ាក់សាំងច្រើន និងការលេចចេញនូវប្រភេទថ្មី ដែលអាចចម្លងបានច្រើនជាងមេរោគនេះ នេះបើយោងតាមអ្នកជំនាញសុខភាព។
ទិន្នន័យចុងក្រោយបំផុតរបស់ CDC បានបង្ហាញថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានការកើនឡើងនៅក្នុងសហរដ្ឋ អាមេរិក ហើយនៅតែបន្តកើនឡើងនៅក្នុងតំបន់ភាគច្រើននៃប្រទេស។
យ៉ាងហោចណាស់មានជំងឺចំនួន៥.៣ លាន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥៤,០០០ និងការស្លាប់ចំនួន៣,២០០ នាក់ដោយសារជំងឺគ្រុនផ្តាសាយ នៅសហរដ្ឋអាមេរិកមកទល់ពេលនេះ បើយោងតាមការប៉ាន់ស្មានរបស់ CDC ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






