(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០) ៖ បុរស៤នាក់ដែលញៀនល្បែងអាប៉ោងត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅ
បង្ក្រាបនៅពេលដែលពួកគេកំពុងអ៊ុតអាប៉ោងនៅចំណុចព្រៃមួយកន្លែង។ឯអ្នកផ្សេងជាច្រើននាក់ទៀតមានសំណាងរត់គេចខ្លួនបាតជើងសព្រាត។
នគរបាលស្រុកបានឲ្យដឹងថាការ ឃាត់ខ្លួននេះធ្វើឡើងកាលពី ម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍រលាំងគ្រើល នៅចំណុចព្រៃខាងកើតស្ថិតក្នុងភូមិអង្គតានន,ឃុំរលាំងគ្រើល,ស្រុកសំរោងទង ។
ក្នុងការបង្ក្រាបអ្នកលេងអាប៉ោងនេះ សមត្ថកិច្ច ឃាត់ មនុស្ស ចំនួន ៤ នាក់ ៖
១- ឈ្មោះ ខៀវ ខ្លី ហៅ ខ្លុយ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិ ស្ពាន តោ ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ,
២- ឈ្មោះ យ៉ុ ង ឌឿ ន ភេទប្រុស អាយុ៥៦ ឆ្នាំ ( អ្នក បាញ់មេ ) រស់នៅភូមិ ចំការបុស្ស ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ,
៣- ឈ្មោះ សុ ន ធី ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់នៅ ភូមិ រលាំងគ្រើល ឃុំ រលាំង គ្រើល ស្រុក សំរោង ទង និង
៤- ឈ្មោះ ស៊ឹម ណយ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ អង្គតានន ឃុំ រលាំងគ្រើល ស្រុកសំរោងទង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុម អ្នកញៀន ល្បែងអាប៉ោងនេះសមត្ថកិច្ចបានធ្វើការដកហូត បាន មេអាប៉ោងចំនួន ១, ចាន១, គំរប ១, កំរាល ១ និង លុយ ខ្មែរ ចំនួន ៧៩០.០០០ រៀល ។
ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ ស្រុក កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕






