ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់បណ្ណបេីកបរនៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី២១ ដល់ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូល រួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។
ក្រសួងបញ្ជាក់ថា សាធារណជន អាចទៅទទួលសេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ជាន់ទី៣(ជិតវិមានឯករាជ្យ) និងមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹក ជញ្ជូន(ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ)៕






