សារព័ត៌មាន CNN ផ្សាយ នៅព្រឹកថ្ងៃទី១៩ មីនា (គិតតាមម៉ោងកម្ពុជា)បានឲ្យដឹងថា លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានរិះគន់លើវិធានការឆ្លើយតបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះករណីឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ ថា យឺតយ៉ាវ និង មិនគ្រប់ជ្រុងជ្រោយ ។
លោកបានបន្ដថា ប្រធានាធិបតីមិនបានអើពើ ក្នុងការបង្កើនបរិមាណផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលកំពុងត្រូវការជាចាំបាច់នៅសហរដ្ឋអាមេរិកនាពេលនេះឡើយ។
គួរបញ្ជាក់ផងដែរថា ករណីឆ្លងវីរុសកូរ៉ូណាត្រូវបានរាយការណ៍នៅរដ្ឋចំនួន ៥០ ក្នុងទឹកដី
សហរដ្ឋអាមេរិក។
សាលារៀន កន្លែងកម្សាន្ដ និងភោជនីយដ្ឋានត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ដើម្បីបង្ការការឆ្លង៕






