ប៉ាគីស្ថាន÷ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាល ពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់កាលពីថ្ងៃចន្ទ ដោយសារជំងឺឆ្លង តាមរយ:ការបរិភោគទឹកមិនស្អាត ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់នៅប៉ាគីស្ថានរងគ្រោះ។
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារមូលហេតុនេះបានកេីនដល់៣១៨នាក់។
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយរបស់ប្រទេសនេះ បាននិយាយថា បានកើនឡើងដល់១,៥៥៩នាក់។
ក្នុងនោះមានកុមារចំនួន ៥៥១នាក់ និងស្ត្រី៣១៨ នាក់ ដោយមិនរាប់បញ្ចូលការស្លាប់ដោយសារជំងឺនោះទេ។
ទឹកជំនន់បានចាប់ផ្តើមស្រកចុះ ក្រុមមន្ត្រីបាននិយាយថា អាចចំណាយ ពេលពី ២ទៅ ៦ខែនៅក្នុងតំបន់ផ្សេងៗគ្នា ដេីម្បីគ្រប់គ្រងស្ថានការណ៍នេះបាន៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






